ពោលអំពីអ្នកមានសម្បុរថ្ងៃ រលីងស្រិលរអិល ធុលីធ្លាក់មកត្រូវមិនជាប់កាយ

​ដកស្រង់ចេញពី បិដក​ លេខ១៩  -  ទំព័រ ២៨  ដល់ ទំព័រ  ៣០

(១៧) ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ ) នូវជាតិពីមុន ភពពីមុន

 លំនៅពីមុន កើតជាមនុស្សក្នុងកាលមុន ជាអ្នកចូលទៅរកសមណព្រាហ្មណ៍

ហើយសាកសួរថា បពិត្រលោកដ៏ចំរើន អំពើដូចម្តេចជាកុសល អំពើដូចម្តេចជា

អកុសល អំពើដូចម្តេចដែលប្រកបដោយទោស អំពើដូចម្តេចដែលមិនប្រកប

ដោយទោស អំពើដូចម្តេចគួរសេព អំពើដូចម្តេចមិនគួរសេព អំពើដូចម្តេច

ដែលខ្ញុំធ្វើហើយ ប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីទុក្ខអស់កាលយូរអង្វែង

  មួយទៀតអំពើដូចម្តេច ដែលខ្ញុំធ្វើហើយ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេច

ក្តីសុខ អស់កាលយូរអង្វែង ព្រះតថាគតនោះ ព្រោះបានធ្វើ សន្សំកសាង នូវ

កុសលកម្មនោះបេ  លុះព្រះតថាគតនោះ ច្យុតចាកឋានសួគ៌នោះ មកកាន់អត្ត

ភាពជាមនុស្សនេះ  ក៏បាននូវមហាបុរិសលក្ខណៈនេះ  គឺជាអ្នកមានឆវី (សម្បុរថ្ងៃ )

ដ៏ល្អិតផូរផង់ រលីងស្រិល រអិលធូលីធ្លាក់មកត្រូវ មិនជាប់កាយ ។ ព្រះតថាគតនោះ

ប្រកបដោយលក្ខណៈនោះ បើនឹងគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ ។បេ

កាលបើព្រះតថាគតនៅសោយរាជ្យ នឹងបានរបស់អ្វី គឺនឹងបាន អ្នកមានប្រាជ្ញាច្រើន

 បណ្តាអ្នកបរិភោគកាមទាំងឡាយ នឹងរកអ្នកណាមួយឲ្យមានប្រាជ្ញាប្រហែល ឬប្រសើរ

វិសេស ជាងបញ្ញារបស់ព្រះតថាគតនោះគ្មានឡើយ  កាលបើព្រះតថាគតនៅសោយរាជ្យ

នឹងបានរបស់នេះឯង។ បេ ។ កាលបើព្រះតថាគតបានត្រាស់ជាព្រះពុទ្ធនឹងបានរបស់អ្វី

 គឺនឹងបានជាអ្នកមានប្រាជ្ញាច្រើន មានប្រាជ្ញាក្រាស់ មានប្រាជ្ញារីករាយ មានប្រាជ្ញា

រហ័ស មានប្រាជ្ញាដ៏មោះមុត មានប្រាជ្ញាជាគ្រឿងសង្កត់សង្កិន ឬទំលាយ (នូវគំនរ

កិលេស មានលោភៈជាដើម) បណ្តាសត្វទាំងពួង នឹងរកសត្វណាមួយ ឲ្យមានប្រាជ្ញា

ស្មើ ឬប្រសើរវិសេស ជាងបញ្ញារបស់ព្រះតថាគតនោះគ្មានឡើយ កាលបើព្រះតថាគត

 បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់នេះឯង ។ លុះព្រះមានប្រភាគត្រាស់សេចក្តីនេះ

រួចហើយ ។ ទើបទ្រង់ត្រាស់នូវគាថាព័ន្ធនេះ ក្នុងលក្ខណៈនោះថា

(៨)) ក្នុងកាលមុន ភពមុន ជាតិពីមុន ព្រះតថាគតជាអ្នកចង់ចេះដឹង បានចូលទៅរក

បុព្វជិត ហើយសាកសួរ( នូវប្រស្នា ) បានស្តាប់ដោយគោរព ធ្វើសេចក្តីឲ្យតាំងនៅខាង

ក្នុង ហើយចំណាំនូវពាក្យ ដែលប្រកបដោយប្រយោជន៍តែមួយយ៉ាង ព្រោះកម្មដែល

ប្រព្រឹត្តទៅ ដើម្បីបាននូវប្រាជ្ញា​​​ (នោះ) ទើបព្រះតថាគត កើតមកជាមនុស្សមានវីដ៏ល្អិត

ផូរផង់ ពួកអ្នកប្រាជ្ញឈ្លាស ក្នុងការទាយនូវ ឧប្បាដនិងនិមិត្តនាំគ្នាទាយថា ព្រះតថាគត នឹងពិចារណាឃើញច្បាស់នូវអត្ថដ៏ល្អិតសុខុមទាំងឡាយបាន ។ បើបុគ្គល (មានលក្ខណៈ )

 ដូចព្រះតថាគតនោះ មិនបានចេញទៅព្វជ្ជាទេ ក៏គង់ញ៉ាំងចក្រឲ្យប្រព្រឹត្តទៅ និងគ្រប់

គ្រងផែនដីបាន បណ្តាពួកអ្នកប្រៀនប្រដៅនូវអត្ថ និងពួកអ្នកកំណត់កត់ចាំ ​( នូវអត្ថ )

នឹងរកបុគ្គលណាមួយឲ្យត្រឹមស្មើ ឬប្រសើរជាងព្រះតថាគតនោះគ្មានឡើយ ។ បើបុគ្គល

 ( មានលក្ខណៈ ) ដូចព្រះតថាគតនោះ ចេញទៅបព្វជ្ជា នឹងបានជាអ្នកប្រាជ្ញ មានសេចក្តី

ពេញចិត្ត ទាំងត្រេកអរក្នុងនេក្ខម្មៈ ជាអ្នកមានប្រាជ្ញាដ៏ប្រសើរប្រៀបដោយផែនដី នឹងបាន

ដល់ពោធិញ្ញាណដ៏ខ្ពង់ខ្ពស់ មានចំណែកដ៏ប្រសើរក្នុងផ្លូវប្រាជ្ញា ។