ពោលអំពីអ្នកមានស្មងរៀវមូលត្រសូល ស្រដៀងស្មងសត្វទ្រាយ

​ដកស្រង់ចេញពី បិដក​ លេខ១៩  -  ទំព័រ ២៥  ដល់ ទំព័រ  ២៧ ​

 

(១៥) ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ ) នូវជាតិពីមុន ភពពីមុន

 លំនៅពីមុន កើតជាមនុស្សក្នុងកាលមុន ជាអ្នក បានបង្ហាញនូវសិល្បសាស្ត្រ

(ថោកទាប និង សិល្បសាស្ត្រឧត្តម ) ផង នូវវិជ្ជា ( ច្រើនប្រការ មានវិជ្ជាស្តោះពស់

ជាដើម ) ផង នូវចរណៈ គឺ សីល៥ សីល៨ ​ឬ សីល១០  ឬបាតិបោក្ខសំវរសីលផង

 នូវការងារផង ដោយយកចិត្តទុកដាក់ ដោយតាំងចិត្តថាធ្វើដូចម្តេចហ៎្ន  ពួកជននេះ

បានចេះដឹងឆាប់ បានទទួលសេចក្តីប្រតិបត្តិឆាប់ កុំឲ្យលំបាកអស់កាលជាយូរអង្វែង

ឡើយ ។ ព្រះតថាគតនោះ ព្រោះបានធ្វើសន្សំនូវកុសលកម្មនោះ ។ បេ។ លុះព្រះ

តថាគតនោះ ច្យុតចាកឋានសួគ៌នោះ មកកាន់អត្តភាពជាមនុស្សនេះ ក៏បាននូវមហា

បុរិសលក្ខណៈនេះ គឺជាអ្នកមានស្មងរៀវមូលត្រសូល ស្រដៀងនឹងស្មងសត្វទ្រាយ ។

ព្រះតថាគតប្រកបហើយដោយលក្ខណៈនោះ បើនៅគ្រប់គ្រងគេហដ្ឋាន នឹងបានជា

ស្តេចចក្រពត្តិ ។ បេ។ កាលបើព្រះតថាគតនៅសោយរាជ្យ នឹងបានរបស់អ្វី គឺនឹងបាន

នូវ រាជវាហនៈដ៏សមគួរដល់ស្តេច និងវាហនៈជាអង្គនៃរាជសេនា និងគ្រឿងរាជូបភោគ

 ដ៏សមគួរដល់ស្តេច ដោយឆាប់រហ័ស កាលបើព្រះតថាគតនៅសោយរាជ្យ នឹងបាន

របស់នេះឯង​។ បេ។​ កាលបើព្រះតថាគតបានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់អ្វី

 គឺនឹងបាននូវ បច្ច័យដ៏សមគួរដល់សមណៈនិងបរិស័ទដែលជាអង្គរបស់សមណៈ

និងគ្រឿងសមណូបភោគ ដ៏សមគួរដល់សមណៈ ដោយឆាប់រហ័ស កាលបើព្រះ

តថាគត បានត្រាស់ជាព្រះពុទ្ធ​ នឹងបានរបស់នេះឯង ។ លុះព្រះមានព្រះភាគត្រាស់

នូវសេចក្តីនេះរួចហើយ។ ទើបទ្រង់ត្រាស់នូវគាថាព័ន្ធនេះ ក្នុងលក្ខណៈនោះថា

(១៦) ព្រះតថាគត តែងប្រាថ្នាដូច្នេះថា ធ្វើម្តេចហ៎្ន ជនទាំងឡាយនេះ នឹងចេះដឹង

នូវសិល្បសាស្ត្រ វិជ្ជា ចរណៈ និងការងារទាំងឡាយបានដោយឆាប់រហ័ស  ឯសិល្ប

សាស្ត្រណា មិនបៀតបៀន ដល់អ្នកណាមួយ ព្រះតថាគតបង្រៀននូវសិល្បសាស្ត្រ

នោះ យ៉ាងឆាប់រហ័ស មិនឲ្យលំបាកអស់កាលយូរឡើយ ។ ព្រោះព្រះតថាគត បាន

ធ្វើកុសលកម្មនោះ ដែលជាកម្មញ៉ាំងសុខឲ្យចំរើន  ទើបបាននូវស្មងដ៏ល្អ មានរបៀប

រៀបរយល្អ ព្រះតថាគតមានចុងរោម ងឡើងលើ វិលជាទក្ខិណាវដ្ត ដុសឡើងល្អ

ច្រាងឡើងលើ ទៅតាមលំដាប់ ទាំងមានស្បែកកាយដ៏ល្អិតមដ្ឋព័ទ្ធជុំវិញ ។  បុគ្គល

ដែលប្រកបដោយលក្ខណៈដូច្នោះ អ្នកប្រាជ្ញទាំងឡាយពោលថា មានព្រះជង្ឃា

រៀវមូល ដូចជាស្មងសត្វទ្រាយ ឯរោមមួយៗ (ក៏ដុះឡើងល្អ ) ព្រះតថាគត ប្រាថ្នា

 នូវសម្បត្តិណា សម្បត្តិនោះ​ ទោះបីព្រះតថាគតមិនបានបព្វជ្ជា ក៏គង់បានឆាប់ក្នុង

លោកនេះ ។ បើបុគ្គល (មានលក្ខណៈ )ដូចព្រះតថាគតនោះ ចេញទៅបួស នឹងបាន

ជាអ្នកប្រាជ្ញ មានសេចក្តីពេញចិត្ត ត្រេកអរចំពោះនេក្ខម្មៈ ជាអ្នកមានសេចក្តី

ព្យាយាមមិនថោកថយឡើយ តែងបាននូវសម្បត្តិដ៏សមគួរដល់បុគ្គល

ដែលមានសភាពដ៏សមគួរ ។