ពោលអំពីការគ្របសង្កត់ពួកទេវតាដោយហេតុ ១០​ប្រការ

ដកស្រង់ចេញពី បិដក​ លេខ១៩  -  ទំព័រ  ៧

() ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស

 ក្នុងកាលពីមុន ជាអ្នកមានសមាទានមាំមួន ក្នុងកុសលធម៌ទាំងឡាយ គឺជាអ្នកមានសមាទាន

ជាប់មិនដាច់ ក្នុងកាយសុចរិត វចីសុចរិត   មនោសុចរិត ការបរិច្ចាគទាន ការសមាទានសីល ការរក្សា

ឧបោសថ វត្តដែលត្រូវធ្វើចំពោះមាតា វត្តដែលត្រូវធ្វើចំពោះបិតា វត្តដែលត្រូវធ្វើចំពោះសមណៈ

វត្តដែលត្រូវធ្វើចំពោះព្រាហ្មណ៍  វត្តដែលត្រូវធ្វើចំពោះជន ដែលជាច្បងក្នុងត្រកូល និងក្នុងពួកធម៌

ជាកុសល ដ៏ក្រៃលែងឯទៀត ៗ ។ ព្រះតថាគតនោះ លុះបែកធ្លាយរាងកាយ បន្ទាប់ពីសេចក្តីស្លាប់ ក៏បានទៅកើតក្នុងសុគតិសួគ៌ទេវលោក ព្រោះហេតុតែកុសលកម្ម ដែលមហាបុរស បានសន្សំបណ្តុះ

 ឲ្យធំទូលាយហើយនោះ ។ ព្រះតថាគតនោះ តែងគ្របសង្កត់ពួកទេវតាឯទៀតក្នុងឋានសួគ៌នោះ

ដោយហេតុ ១០​ ប្រការ គឺ អាយុទិព្យ ១ សម្បុរទិព្យ ១ សុខទិព្យ ១ យសទិព្យ ១  ភាពជាធំដ៏ជាទិព្យ ១

 រូបទិព្យ ១ សំឡេងទិព្យ ១ ក្លិនទិព្យ ១ រសទិព្យ ១ ផ្សព្វទិព្យ ១ លុះព្រះតថាគត ច្យុតចាកឋានសួគ៌នោះ មកកាន់អត្តភាពជាមនុស្សនេះ ក៏បាននូវមហាបុរិសលក្ខណៈនេះ ។