ប្រភេទនៃធម៌ ដប់ៗ

(បិដក​ លេខ១៩  ទំព័រ៣៤០​​ ដល់ ៣៥៥)

(៣៣៦)  ធម៌១០​ មានឧបការៈច្រើន ធម៌១០​ គួរចំរើន  ធម៌១០​ គួរកំណត់ដឹង   ធម៌១០​ គួរលះបង់  ធម៌១០​ ជាចំណែកនៃ

សេចក្តីវិនាស  ធម៌១០​ ជាចំណែកវិសេស  ធម៌១០​ យល់បានដោយក្រ  ធម៌១០​ គួរឲ្យកើតឡើង  ធម៌១០​ គួរដឹងច្បាស់  ធម៌១០ គួរធ្វើឲ្យជាក់ច្បាស់ ។

 

 (៣៣៧) ធម៌ ១០​ មានឧបការៈច្រើន តើដូចម្តេចខ្លះនាថករណធម៌ (​ធម៌ធ្វើឲ្យជាទីពឹង ) ១០ យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈនិងគោចរៈ ជាអ្នកឃើញភ័យក្នុងទោស

ទាំងឡាយសូម្បីបន្តិចបន្តួច សមាទានសិក្សាក្នុងសិក្ខាបទទាំងឡាយ ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុជាអ្នកមានសីល

សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈនិងគោចរៈ ជាអ្នកឃើញភ័យក្នុងទោសទាំងឡាយ សូម្បីបន្តិចបន្តួច

សមាទានសិក្សាក្នុងសិក្ខាបទទាំងឡាយ នេះឯងជានាថករណធម៌ ១ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាពហុស្សូត ចេះចាំនូវពុទ្ធវចនៈដែលខ្លួនបានស្តាប់ហើយ សន្សំទុកនូវពុទ្ធវចនៈដែលខ្លួនបានស្តាប់ហើយ ម៌ទាំងឡាយ មានលំអបទដើម មានលំអបទកណ្តាល មានលំអបទចុង ប្រកាសនូវព្រហ្មចារ្យ ព្រមទាំងអត្ថ ព្រមទាំងព្យញ្ជនៈ ដ៏បរិសុទ្ធបរិបូណ៌ទាំងអស់ ធម៌ទាំងឡាយមានសភាពដូច្នោះ​ ភិក្ខុនោះឯងក៏បានស្តាប់ច្រើន បានចាំទុក ចាំរត់មាត់ ចាំជាប់ក្នុងចិត្ត ចាក់ធ្លុះល្អដោយទិដ្ឋិ ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុជាពហុស្សូត ។ បេ ។ ចាក់ធ្លុះល្អដោយទិដ្ឋិ នេះឯង ជានាថករណធម៌ ១ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុមានមិត្តល្អ មានសំឡាញ់ល្អ មានបុគ្គលស្និទ្ធស្នាលល្អ ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានមិត្តល្អ ​ មានសំឡាញ់ល្អ

មានបុគ្គលស្និទ្ធស្នាលល្អ នេះឯង ជានាថករណធម៌ ១ ។ ​ ម្នាលអាវុសោទាំងឡាយ មួយទៀតភិក្ខុ ជាអ្នកដែលគេប្រដៅ

ងាយ ប្រកបដោយធម៌ជាគ្រឿងធ្វើនូវភាវៈជាអ្នកប្រដៅងាយ ជាអ្នកអត់ធន់ ទទួលយកនូវពាក្យប្រៀនប្រដៅដោយចំណែក

ខាងស្តាំ ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុជាអ្នកដែលគេប្រដៅងាយ ប្រកបដោយធម៌ជាគ្រឿងធ្វើ នូវភាវៈជាអ្នកប្រដៅងាយ ជាអ្នកអំណត់ ទទួលនូវពាក្យប្រៀនប្រដៅដោយចំណែកខាងស្តាំ នេះឯង ជានាថករណធម៌ ១ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត កិច្ចការណានីមួយ ធំតូចរបស់សព្រហ្មចារីបុគ្គលទាំងឡាយ ភិក្ខុជាអ្នកប៉ិនប្រសប់ មិនខ្លិលច្រអូសក្នុងកិច្ចការទាំង

នោះឡើយ ប្រកបដោយការពិចារណាជាឧបាយក្នុងកិច្ចការទាំងនោះ ជាអ្នកអាចធ្វើបាន អាចចាត់ចែងបាន ។ ម្នាលអាវុសោ

ទាំងឡាយ កិច្ចការណានីមួយ ធំឬតូចរបស់សព្រហ្មចារីបុគ្គលទាំងឡាយ ភិក្ខុជាអ្នកប៉ិនប្រសប់ មិនខ្ជិលច្រអូស ក្នុងកិច្ចការទាំង

នោះឡើយ ប្រកបដោយការពិចារណា ជាឧបាយក្នុងកិច្ចការទាំងនោះ ជាបុគ្គលអាចធ្វើបាន អាចចាត់ចែងបាន នេះឯង ជា

នាថករណធម៌ ១ ។ ម្នាលអាវុសោទាំងឡាយ ​មួយទៀត ភិក្ខុមានសេចក្តីប្រាថ្នាក្នុងធម៌(1) ជាអ្នកស្តាប់ដោយយកចិត្តទុកដាក់ ទាំងប្រាថ្នាប្រកាសបា្រប់ជនឯទៀត ដោយខ្លួនឯង ជាអ្នកច្រើនដោយសេចក្តីត្រេកអរដ៏ទន់ក្នុងអភិធម្ម(2) ក្នុងអភិវិន័យ(3) ។ ម្នាលអាវុសោទាំងឡាយ ការដែលភិក្ខុមានសេចក្តីប្រាថ្នាក្នុងធម៌ ជាអ្នកស្តាប់ដោយយកចិត្តទុកដាក់ ទាំងប្រាថ្នាប្រកាសបា្រប់

ជនឯទៀត ដោយខ្លួនឯង ជាអ្នកច្រើនដោយសេចក្តីត្រេកអរដ៏ទន់ក្នុងអភិធម្ម ក្នុងអភិវិន័យ នេះឯង ជានាថករណធម៌ ១ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកសន្តោសដោយចីវរ បិណ្ឌបាត សេនាសនៈ និងគ្រឿងបរិក្ខារ គឺថ្នាំជាបច្ច័យ សម្រាប់អ្នកជម្ងឺ តាមមាន​​ តាមបាន ។ ម្នាលអាវុសោទាំងឡាយ  ភិក្ខុជាអ្នកសន្តោសដោយចីវរ បិណ្ឌបាត សេនាសនៈ និងគ្រឿងបរិក្ខារ គឺថ្នាំជាបច្ច័យ សម្រាប់អ្នកជម្ងឺ តាមមាន​​តាមបាន នេះឯង ជានាថករណធម៌ ១ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកតាំងផ្តើមសេចក្តីព្យាយាម ដើម្បីលះបង់អកុសលធម៌ទាំងឡាយ ដើម្បីធ្វើកុសលធម៌ទាំងឡាយ ឲ្យបរិបូណ៌ ជាអ្នកមានកម្លាំង មានសេចក្តីប្រឹងប្រែងមាំមួន មិនដាក់ធុរៈក្នុងកុសលធម៌ទាំងឡាយ ។ ម្នាលអាវុសោទាំងឡាយ ការដែលភិក្ខុ

ផ្តើមសេចក្តីព្យាយាម ។ បេ ។  នេះឯង ជានាថករណធម៌ ១ ។ ម្នាលអាវុសោទាំងឡាយ មួយទៀតភិក្ខុជាអ្នកមានស្មារតី ប្រកប

ដោយ ( ការតាំង ) ស្មារតីនិង​ភាវៈជាអ្នកមានប្រាជ្ញាចាស់ក្លាដ៏ខ្ពង់ខ្ពស់ នឹកឃើញនូវអំពើដែលខ្លួនធ្វើរួចយូរហើយផង នូវសំដីដែល

ខ្លួននិយាយយូរហើយផង ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុជាអ្នកមានស្មារតី ប្រកបដោយការតាំង ស្មារតីនិង​ភាវៈជាអ្នកមាន

ប្រាជ្ញាចាស់ក្លាដ៏ខ្ពង់ខ្ពស់ នឹកឃើញនូវអំពើដែលខ្លួនធ្វើរួចយូរហើយផង នូវសំដីដែលខ្លួននិយាយយូរហើយផង នេះឯង ជានាថ

ករណធម៌ ១ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមានប្រាជ្ញា ប្រកបដោយប្រាជ្ញា ដែលអាចកំណត់នូវការកើតឡើង និង ការវិនាសទៅ ( នៃខន្ធបញ្ចកៈ ) ជាគ្រឿងទំលាយនូវកិលេសដ៏ប្រសើរ ជាធម៌ជាតិដល់នូវកិរិយាអស់ទៅនៃទុក្ខដោយប្រពៃ ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុជាអ្នកមានប្រាជ្ញា  ។ បេ ។ ជាធម៌ជាតិដល់នូវកិរិយាអស់ទៅនៃទុក្ខដោយប្រពៃ នេះឯង ជានាថករណ

ធម៌ ១ ធម៌ទាំង ១០​នេះ មានឧបការៈច្រើន ។

 

 (៣៣) ធម៌ ១០​ ដែលគួរចំរើន តើដូចម្តេចខ្លះ ​។ កសិណាយតនៈ ( ខេត្ត ឬ ទីតាំងរបស់ពូកធម៌ ដែលមាន

កសិណជាអារម្មណ៏ ) មាន ១០ ​យ៉ាង គឺបុគ្គលពួកមួយ ស្គាល់ ច្បាស់នូវបឋវីកសិណ ខាងលើ (4) ខាងក្រោម(5) និង ទទឹង(6) ជាកសិណតែបែបមួយ ឥតលាយឡំ ( នឹងកសិណឯទៀត ) មានការផ្សាយនិងប្រមាណមិនបាន ១ ។ គឺបុគ្គលពួកមួយ ស្គាល់ ច្បាស់នូវអាបោកសិណ ១ ។ បុគ្គលពួកមួយ ស្គាល់ ច្បាស់នូវតេជោកសិណ ១   បុគ្គលពួកមួយ ស្គាល់ ច្បាស់នូវ វាយោកសិណ ១ ។ បុគ្គលពួកមួយ ស្គាល់ ច្បាស់នូវនិលកសិណ ១ បុគ្គលពួកមួយ ស្គាល់ ច្បាស់នូវ បីតកសិណ ១ ។ បុគ្គលពួកមួយ ស្គាល់ច្បាស់នូវ លោហិតកសិណ ១ ។  បុគ្គលពួកមួយ ស្គាល់ច្បាស់នូវ ឧទាតកសិណ ១ ។ បុគ្គលពួកមួយ ស្គាល់ច្បាស់នូវ អាកាសកសិណ ១ ។ បុគ្គលពួកមួយ  ស្គាល់ច្បាស់នូវ វិញ្ញាណកសិណ ខាងលើ ខាងក្រោម និង ទទឹង ជាកសិណតែបែបមួយ ឥតលាយឡំ ( នឹងកសិណឯទៀត ) ហើយមានការផ្សាយនិងប្រមាណមិនបាន ១ ។ ធម៌ទាំង ១០ ​នេះគួរចំរើន ។

 

 (៣៣) ធម៌ ១០​​ដែលគួរកំណត់ដឹង តើដូចម្តេចខ្លះ អាយតនៈ ( ហេតុជាទីកើតនៃចិត្ត ) ១០ ភ្នែក ជាកន្លែងកើតនៃចិត្ត ១  រូប ជាកន្លែងកើតនៃចិត្ត ១ ត្រចៀក ជាកន្លែងកើតនៃចិត្ត ១ សម្លេង ជាកន្លែងកើតនៃចិត្ត ១ ច្រមុះ ជាកន្លែងកើតនៃចិត្ត ១  ក្លិន ជាកន្លែងកើតនៃចិត្ត ១ អណ្តាត ជាកន្លែងកើតនៃចិត្ត ១ ជាកន្លែងកើតនៃចិត្ត ១ កាយ ជាកន្លែងកើតនៃចិត្ត ១ ផោដ្ធព្វៈ ជាកន្លែងកើតនៃចិត្ត ១ ធម៌ ទាំង ១០នេះ គួរកំណត់ដឹង ។

 

 (៣៤០) ធម៌ ១០​ ដែលគួរលះបង់ តើដូចម្តេចខ្លះ ។​​ សភាពដែលខុស ១០​យ៉ាង គឺ ការយល់ខុស ១ ការត្រិះរិះខុស ១ ពោលពាក្យខុស ១ ការងារខុស ១ ចិញ្ចឹមជីវិតខុស ១ សេចក្តីព្យាយាមខុស ១ ការរលឹកខុស ១ ការតាំងចិត្តខុស ១ ការដឹងខុស ១ ការរួចខុស ១ ។ ធម៌ទាំង ដប់នេះ គួរលះបង់ ។

 

 (៣៤១) ធម៌ ១០ ជាចំណែកនៃសេចក្តីវិនាស តើដូចម្តេចខ្លះគន្លងនៃអកុសលកម្ម ១០ យ៉ាង គឺ ការសម្លាប់សត្វ ១ ការលួចគេ ១ ប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ១ ពោលពាក្យកុហក ១ ពោលពាក្យញុះញង់ ១ ពោលពាក្យត្រគោះ ១ ពោលពាក្យឥតប្រយោជន៍ ១ ចិត្តគិតសំឡឹងរំពៃ បង្អោនទ្រព្យអ្នកដទៃ មកជាទ្រព្យរបស់ខ្លួន ១ ចិត្តគុំកួន ១ ការយល់ខុស ១ ។ ធម៌ទាំង ១០ នេះ ជាចំណែកនៃសេចក្តីវិនាស ។

 

 (៣៤២) ធម៌ ១០​ ដែលជាចំណែកវិសេស តើដូចម្តេចខ្លះគន្លងនៃកុសលកម្ម ១០ គឺចេតនាជាហេតុវៀរចាក

ការសម្លាប់សត្វ ១ វៀរចាកការលួចទ្រព្យគេ ១ ​ វៀរចាកការប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ ១ វៀរចាកការពោលពាក្យកុហក ១   វៀរចាកការពោលពាក្យញុះញង់ ១ វៀរចាកការពោលពាក្យត្រគោះ ១ វៀរចាកការពោលពាក្យ រោយរាយ ឥតប្រយោជន៍ ១ ចិត្តមិនសំឡឹងរំពៃ បង្អោនទ្រព្យអ្នកដទៃ មកជាទ្រព្យរបស់ខ្លួន ១ ចិត្តមិនគុំកួន ១ ការយល់ត្រូវ ១ ។ ធម៌ទាំង ១០ នេះ ជាចំណែកវិសេស ។

 

 (៣៤៣) ធម៌ ១០ ដែលយល់បានដោយក្រ តើដូចម្តេចខ្លះ ។ ធម៌ជាគ្រឿង នៅអាស្រ័យរបស់អរិយៈ ១០ យ៉ាង

ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកលះបង់អង្គប្រាំ ១ ប្រកបដោយឆឡង្គុបេក្ខា ១ ជាអ្នករក្សាធម៌តែមួយ ១ មានធម៌ជាបង្អែក ៤យ៉ាង ១ ជាអ្នកកំចាត់បង់នូវសច្ចធម៌ ដោយឡែក ១ ជាអ្នកលះបង់ដោយប្រពៃនូវការស្វែងរក ១ មានសេចក្តីត្រិះរិះមិនសៅហ្មង ១ មានកាយសង្ខារស្ងប់រម្ងាប់ ១ មានចិត្តរួចស្រឡះហើយដោយល្អ ១ មានប្រាជ្ញាដឹងថា ចិត្តរួចស្រឡះដោយល្អ ១ ។ ម្នាលអាវុសោទាំងឡាយ ចុះភិក្ខុជាអ្នកលះបង់អង្គ ៥ តើដូចម្តេច ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកលះបង់កាមច្ឆន្ទៈ ១ លះបង់ព្យាបាទៈ ១ លះបង់ថីនមិទ្ធៈ ១ លះបង់ឧទ្ធច្ចកុក្កច្ចៈ ១ លះបង់វិចិកិច្ឆា ១ ។ ម្នាលអាវុសោទាំងឡាយ  ភិក្ខុលះបង់អង្គ៥ ដោយអាការយ៉ាងនេះឯង ។ ម្នាលអាវុសោទាំងឡាយ ចុះភិក្ខុប្រកបដោយ

ឆឡង្គុបេក្ខា តើដូចម្តេច ។ ម្នាលអាវុសោ ទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានឃើញរូបដោយភ្នែកហើយ ជាអ្នកមិនមាន

សោមនស្ស មិនមានទោមនស្ស ជាអ្នកព្រងើយ ប្រកបដោយសតិនិងសម្បជញ្ញៈ ។ បានឮសំឡេងដោយត្រចៀក ។ បានធំក្លិនដោយច្រមុះ ។ បានទទួលរសដោយអណ្តាត ។ បានពាល់ត្រូវផោដ្ធព្វៈដោយកាយ ។​ បានដឹងអារម្មណ៍ដោយចិត្ត

ហើយ ជាអ្នកមិនមានសោមនស្ស មិនមានទោមនស្ស ជាអ្នកព្រងើយ ប្រកបដោយសតិនិងសម្បជញ្ញៈ ។ ម្នាលអាវុសោទាំង

ឡាយ ភិក្ខុប្រកបដោយឆឡង្គុបេក្ខា ដោយអាការយ៉ាងនេះឯង ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុរក្សាធម៌តែមួយ តើដូចម្តេច

ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ប្រកបដោយចិត្ត មានសតិជាគ្រឿងរក្សាទុក  ម្នាលអាវុសោទាំងឡាយ ភិក្ខុប្រកបដោយធម៌តែមួយ ដោយអាការយ៉ាងនេះឯង ។ ម្នាលអាវុសោទាំងឡាយ ចុះភិក្ខុមានធម៌ជាបង្អែក ៤ យ៉ាង តើដូចម្តេច ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាហើយ ទើបសេព របស់ដែលគួរសេព ១ ពិចារណាហើយ ទើបអត់សង្កត់ របស់ដែលគួរអត់សង្កត់ ១ ពិចារណាហើយ ទើបវៀរ របស់ដែលគួរវៀរ ១ ពិចារណាហើយ ទើបបន្ទោបង់ របស់ដែលគួរបន្ទោបង់ ១ ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានបង្អែក ៤ យ៉ាង ដោយអាការយ៉ាងនេះឯង ។​ ម្នាលអាវុសោទាំងឡាយ  ចុះភិក្ខុជាអ្នកកំចាត់

បង់នូវសច្ចធម៌ដោយឡែក តើដូចម្តេច   ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ បាននាំចេញ បន្ទោបង់  លះចោល

ខ្ជាក់ចោល ស្រាយចេញ លះបង់ ផ្តាច់ផ្តិលនូវ សច្ចៈដ៏ផ្សេងគ្នាជាច្រើន របស់សមណៈនិងព្រាហ្មដ៏ច្រើន ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុជាអ្នកកំចាត់បង់ នូវសច្ចធម៌ដោយឡែក ដោយអាការយ៉ាងនេះឯង ។ ម្នាលអាវុសោទាំងឡាយ  ចុះភិក្ខុជាអ្នកលះបង់ដោយប្រ

ពៃ នូវការស្វែងរក តើដូចម្តេច ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកលះបង់ការស្វែងរកកាម  លះបង់ការស្វែងរក

ភព លះបង់ការស្វែងរកព្រហ្មចារ្យ ចេញហើយ ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុជាអ្នកលះបង់ដោយប្រពៃ នូវការស្វែងរក

ដោយអាការយ៉ាងនេះឯង ។ ម្នាលអាវុសោទាំងឡាយ ចុះភិក្ខុមានសេចក្តីត្រិះរិះមិនបានសៅហ្មង  តើដូចម្តេច ។ ម្នាលអាវុសោ

ទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកលះបង់សេចក្តីត្រិះរិះក្នុងកាម លះបង់សេចក្តីត្រិះរិះក្នុងការព្យាបាទ លះបង់សេចក្តីត្រិះរិះ

ក្នុងការបៀតបៀន   ម្នាលអាវុសោទាំងឡាយ ភិក្ខុមានសេចក្តីត្រិះរិះមិនបានសៅហ្មង ដោយអាការយ៉ាងនេះឯង។  ម្នាលអាវុ

សោទាំងឡាយ ចុះភិក្ខុមានកាយសង្ខារ ស្ងប់រម្ងាប់ហើយ តើដូចម្តេច ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ព្រោះបាន

លះបង់សុខផង  លះបង់ទុក្ខផង ព្រោះរំលត់នូវសោមនស្សនិងទោមនស្ស ក្នុងកាលមុនផង ហើយក៏បានចូល ចតុត្ថជ្ឈាន ដែល

គ្មានទុក្ខ គ្មានសុខ មានតែឧបេក្ខានិងសតិដ៏បរិសុទ្ធ ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានកាយសង្ខារ ស្ងប់រម្ងាប់ហើយ ដោយ

អាការយ៉ាងនេះឯង ។ ម្នាលអាវុសោទាំងឡាយចុះភិក្ខុមានចិត្តរួចស្រឡះហើយដោយល្អ តើដូចម្តេច ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ មានចិត្តរួចស្រឡះហើយចាករាគៈ មានចិត្តរួចស្រឡះហើយ ចាកទោសៈ មានចិត្តរួចស្រឡះហើយ ចាកមោហៈ ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានចិត្តរួចស្រឡះ  ហើយដោយល្អ ដោយអាការយ៉ាងនេះឯង ។ ម្នាលអាវុ

សោទាំងឡាយ ចុះភិក្ខុ មានប្រាជ្ញាដឹងថា ចិត្តរួចស្រឡះហើយដោយល្អ ​តើដូចម្តេច ។ ម្នាលអាវុសោទាំងឡាយ  ភិក្ខុក្នុងសាសនា

នេះ ដឹងច្បាស់ថា រាគៈអាត្មាអញបានលះបង់ហើយ គាស់រំលើងឫសចេញហើយ ធ្វើឲ្យលែងកើតទៀត ដូចដើមត្នោត ( កំបុត ក) ហើយធ្វើមិនឲ្យមានទៀត  មិនឲ្យកើតតទៅទៀតជាធម្មតា ។ ដឹងច្បាស់ថា ទោសៈ អាត្មាអញបានលះបង់ហើយ  ។ បេ ។ មោហៈ អាត្មាអញបានលះបង់ហើយ គាស់រំលើងឫសចេញហើយ ធ្វើឲ្យលែងកើតទៀត ដូចដើមត្នោត ( កំបុត ក) ហើយធ្វើ

មិនឲ្យមានទៀត មិនឲ្យកើតតទៅទៀតជាធម្មតា ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានប្រាជ្ញាដឹងថា ចិត្តរួចស្រឡះហើយដោយល្អ

ដោយអាការយ៉ាងនេះឯង ។ ធម៌ទាំង ១០ នេះយល់បានដោយ ក្រ ។

 

 (៣៤៤) ធម៌ ១០​ ដែលគួរឲ្យកើតឡើង តើដូចម្តេចខ្លះ សេចក្តីសំគាល់ ១០​យ៉ាង គឺ សេចក្តីសំគាល់​ថា មិនល្អ ១ សេចក្តីសំគាល់ ចំពោះមរណៈ ១ សេចក្តីសំគាល់ក្នុង អាហារថា ជារបស់គួរខ្ពើម ១ សេចក្តីសំគាល់របស់បុគ្គលជាអ្នកមិនត្រេកអរ ក្នុងលោកទាំងពួង ១ សេចក្តីសំគាល់ថា មិនទៀង ១ សេចក្តីសំគាល់ក្នុងរបស់ដែលមិនទៀង ថា ជាទុក្ខ ១  សេចក្តីសំគាល់

ក្នុងរបស់ដែលជាទុក្ខថា មិនមែនរបស់ខ្លួន ១ ​សេចក្តីសំគាល់នូវ របស់ដែលត្រូវលះបង់ ១ សេចក្តីសំគាល់ថា គួរនឿយណាយ ១ សេចក្តីសំគាល់ថា រលត់ទៅនៃកងទុក្ខ ១ ។ ធម៌ទាំង ១០ នេះគួរឲ្យកើតឡើង ។

 

 (៣៤៥) ធម៌ ១០ ដែលគួរដឹងច្បាស់ តើដូចម្តេចខ្លះហេតុនៃសេចក្តីសាបសូន្យ ១០ គឺ បុគ្គលមានគំនិតយល់ត្រូវហើយ ការយល់ខុសក៏សាបសូន្យអស់ ទាំងអកុសលធម៌ដ៏លាមកច្រើនយ៉ាង ដែលកើតឡើង ក្នុងការយល់ខុស ជាបច្ច័យ ក៏សាបសូន្យទៅដែរ ឯកុសលធម៌ដ៏ច្រើន ក៏ដល់នូវការចំរើន បរិបូណ៌ឡើង ព្រោះគំនិតយល់ត្រូវ ជាបច្ច័យ ១ ។  បុគ្គលមានសេចក្តីត្រិះរិះត្រូវហើយ សេចក្តីត្រិះរិះខុសក៏សាបសូន្យអស់ ទាំងអកុសលធម៌ដ៏លាមកច្រើនយ៉ាង ដែលកើតឡើង ព្រោះសេចក្តីត្រិះរិះខុស ជាបច្ច័យ ក៏សាបសូន្យទៅដែរ ឯកុសលធម៌ដ៏ច្រើន ក៏ដល់នូវការចំរើនបរិបូណ៌ឡើង ព្រោះសេចក្តីត្រិះរិះត្រូវ  ជាបច្ច័យ ១ ។ បុគ្គលមានវាចាត្រូវហើយ  វាចាខុសក៏សាបសូន្យទៅអស់ ទាំងអកុសលធម៌ ដ៏លាមកច្រើនយ៉ាង ដែលកើតឡើង ព្រោះវាចាខុស ជាបច្ច័យ ក៏សាបសូន្យទៅដែរ ឯកុសលធម៌ដ៏ច្រើន ក៏ដល់នូវការចំរើន បរិបូណ៌ឡើង ព្រោះវាចាត្រូវ ជាបច្ច័យ ១ ។ បុគ្គលមានការងារត្រូវហើយ ការងារខុសក៏សាបសូន្យទៅអស់ ទាំងអកុសលធម៌ដ៏លាមកច្រើនយ៉ាង ដែលកើតឡើងព្រោះការងារខុស ជាបច្ច័យ ក៏សាបសូន្យទៅដែរ ឯកុសលធម៌ដ៏ច្រើន ក៏ដល់នូវការចំរើន បរិបូណ៌ឡើង ព្រោះការងារត្រូវ ជាបច្ច័យ ១ ។ បុគ្គលមានការចិញ្ចឹមជីវិតត្រូវហើយ ការចិញ្ចឹមជីវិតខុសក៏សាបសូន្យទៅអស់ ទាំងអកុសលធម៌ដ៏លាមកច្រើនយ៉ាង ដែលកើតឡើង ព្រោះការចិញ្ចឹមជីវិតខុស

ជាបច្ច័យ ក៏សាបសូន្យទៅដែរ ឯកុសលធម៌ដ៏ច្រើន ក៏ដល់នូវសេចក្តីចំរើន បរិបូណ៌ឡើង ព្រោះការចិញ្ចឹម

ជីវិតត្រូវជាបច្ច័យ ១ ។  បុគ្គលដែលមានព្យាយាមត្រូវហើយ  សេចក្តីព្យាយាមខុស ក៏សាបសូន្យអស់ ទាំងអកុសលធម៌ដ៏លាមក

ច្រើនយ៉ាង ដែលកើតឡើង ព្រោះសេចក្តីព្យាយាមខុស ជាបច្ច័យ ក៏សាបសូន្យទៅដែរ ឯកុសលធម៌ដ៏ច្រើនប្រការ ក៏ដល់នូវសេចក្តី

ចំរើន បរិបូណ៌ឡើង ព្រោះសេចក្តីព្យាយាមត្រូវជាបច្ច័យ ១ ។ បុគ្គលមានការរលឹកត្រូវហើយ ការរលឹកខុស ក៏សាបសូន្យទៅអស់ ទាំងអកុសលធម៌ដ៏លាមកច្រើនប្រការ ដែលកើតឡើងព្រោះការរលឹកខុស ជាបច្ច័យ ក៏សាបសូន្យទៅដែរ ឯកុសលធម៌ដ៏ច្រើន

ប្រការ ក៏ដល់នូវសេចក្តីចំរើន បរិបូណ៌ឡើង ព្រោះការរលឹកត្រូវ ជាបច្ច័យ ១ ។ បុគ្គលដែលមានការស្មឹងស្មាធិត្រូវហើយ  ការស្មឹងស្មាធិខុសក៏សាបសូន្យទៅអស់ ទាំងអកុសលធម៌ដ៏លាមកច្រើនប្រការ ដែលកើតឡើងព្រោះការស្មឹងស្មាធិខុស  ជាបច្ច័យ

 ក៏សាបសូន្យទៅដែរ ឯកុសលធម៌ដ៏ច្រើនប្រការ ក៏ដល់នូវសេចក្តីចំរើន បរិបូណ៌ឡើង ព្រោះការស្មឹងស្មាធិត្រូវ ជាបច្ច័យ ១ ។ បុគ្គលដែលមានកិរិយាដឹងត្រូវហើយ  កិរិយាដឹងខុសក៏សាបសូន្យទៅអស់  ទាំងអកុសលធម៌ដ៏លាមកច្រើនប្រការ ដែលកើតឡើង ព្រោះកិរិយាដឹងខុស ជាបច្ច័យ ក៏សាបសូន្យទៅដែរ ឯកុសលធម៌ដ៏ច្រើនប្រការ ក៏ដល់នូវសេចក្តីចំរើន បរិបូណ៌ឡើង ព្រោះកិរិយា

ដឹងត្រូវ ជាបច្ច័យ ១ ។ បុគ្គលមានកិរិយារួចត្រឹមត្រូវហើយ    កិរិយារួចខុសក៏សាបសូន្យទៅអស់ ទាំងអកុសលធម៌ដ៏លាមក

ច្រើនប្រការ ដែលកើតឡើង ព្រោះកិរិយារួចខុស ជាបច្ច័យ ក៏សាបសូន្យទៅដែរ ឯកុសលធម៌ដ៏ច្រើនប្រការ ក៏ដល់នូវសេចក្តីចំរើន បរិបូណ៌ឡើង ព្រោះកិរិយារួចត្រូវ ជាបច្ច័យ ១ ។ ធម៌ទាំង ១០ ​នេះ គួរដឹងច្បាស់ ។

 

 (៣៤៦) ធម៌ ១០​គួរធ្វើឲ្យជាក់ច្បាស់ តើដូចម្តេចខ្លះ ធម៌ជារបស់អសេក្ខៈ ១០ យ៉ាង គឺ សម្មាទិដ្ឋិ ជារបស់អសេក្ខៈ ១ សម្មាសង្កប្បៈ ជារបស់អសេក្ខៈ ១ សម្មាវាចា ជារបស់ អសេក្ខៈ ១ សម្មាកម្មន្តៈ ជារបស់អសេក្ខៈ ១ សម្មាអាជីវៈ ជារបស់អសេក្ខៈ ១ សម្មាវាយាមៈ ជារបស់អសេក្ខៈ ១ សម្មាសតិ ជារបស់អសេក្ខៈ ១ សម្មាសមាធិ ជារបស់អសេក្ខៈ ១ សម្មាញាណ ជារបស់អសេក្ខៈ ១ សម្មាវិមុត្តិ ជារបស់អសេក្ខៈ ១ ។ ធម៌ទាំ ង ១០ ​នេះ គួរធ្វើឲ្យជាក់ច្បាស់ ។ ធម៌ ទាំង ១០០នេះ ជាធម៌ពិត ធម៌មែន ធម៌ទៀងទាត់

 ​មិនមែនប្រែប្រួលជាយ៉ាងដទៃឡើយ ដែលព្រះតថាគតត្រាស់ដឹងហើយដោយប្រពៃ ដោយប្រការដូច្នេះ  ។ លុះព្រះសារីបុត្តមាន

អាយុ បានសំដែងសូត្រនេះចប់ហើយ ។ ភិក្ខុទាំងនោះ ក៏មានចិត្តត្រេកអរ​រីករាយ ចំពោះភាសិតរបស់ព្រះសារីបុត្តដ៏មានអាយុ ។

ចប់ ទសុត្តរសូត្រ ទី ​១១ ។

ចប់ បាដិកវគ្គ តែប៉ុណ្ណេះ ។

____________________________________________________________________________________________________

1បានដល់ពុទ្ធវចនៈ គឺបិដក ៣ ។

2បានដល់ព្រះអភិធម្មទាំង ៧ គម្ពីរ មានធម្មសង្គណីជាដើម ។ ន័យ​១​ទឿតថា មគ្គ និង ផលហៅថា អភិធម្ម។

3បានដល់ខន្ធកបរិវារៈ ។ ន័យ ១​ទៀតថា ការធ្វើឲ្យកិលេសស្ងប់រម្ងាប់ ហៅថាអភិវិន័យ ។ (សង្គឹតិសុត្តវណ្ណនា)

4កសិណដែលត្រូវចំរើន ងើយមើលទៅខាងលើអាកាស ។

5កសិណដែលត្រូវចំរើន ដាក់មុខមករកផ្ទៃផែនដី ។

6កសិណដែលត្រូវចំរើនជុំវិញខេត្តមណ្ឌល (សង្គឹតិសុត្តវណ្ណនា)