ពួកធម៌ ដប់ៗ ដែលរាប់ចូលក្នុងការសង្គាយនា

(បិដក​ លេខ១៩  ទំព័រ២៤២​​ ដល់ ២៥៣)

 (២២៨) ម្នាលលអាវុសោទាំងឡាយ មានធម៌ពួក ១០ ដែលព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ត្រាស់សំដែងទុកល្អហើយ ពួកយើងទាំងអស់គ្នា ត្រូវសង្គាយនាក្នុងធម៌ពួក​១០​នោះ ។ បេ ។ ដើម្បីសេចក្តីចំរើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតានិងមនុស្សទាំងឡាយ ។ ម៌ពួក ១០​នោះ ដូចម្តេចខ្លះ  

ព-០០១-២២៨ :  នាថករណធម៌ (ធម៌គ្រឿងធ្វើនូវទីពឹង) មាន១០​យ៉ាង ម្នាលលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ មានសីល សង្រួមក្នុងបតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈនិងគោចរ ឃើញភ័យចំពោះទោសទាំងឡាយ សូម្បីមានប្រមាណតិច សមាទានសិក្សាក្នុងសិក្ខាបទទាំងឡាយ ។ ម្នាលលអាវុសោទាំងឡាយ ភិក្ខុមានសីល សង្រួមក្នុងបតិមោក្ខសំវរៈ បរិបូណ៌ដោយ

អាចារៈនិងគោចរ ឃើញភ័យចំពោះទោសទាំងឡាយ សូម្បីមានប្រមាណតិច សមាទានសិក្សាក្នុងសិក្ខាបទទាំងឡាយណា

នេះជា នាថករណធម៌ ១ ។

ម្នាលលអាវុសោទាំងឡាយ មួយទៀត ភិក្ខុ ជាពហុស្សូតចាំពុទ្ធវចនៈដែលខ្លួនបានស្តាប់ហើយ សន្សំពុទ្ធវចនៈដែលខ្លួនបានស្តាប់

ហើយ ។ ពួកធម៌ណា មានពិរោះខាងដើម មានពិរោះក្នុងកណ្តាល មានពិរោះក្នុងទីបំផុត ប្រកានូវព្រហ្មចារ្យ ប្រកបដោយអត្ថ

ប្រកបដោយព្យញ្ជនៈ ដ៏បរិសុទ្ធបរិបូណ៌សព្វគ្រប់ ភិក្ខុនោះ បានស្តាប់ច្រើន បានចាំរត់មាត់​ រំពឹងដោយចិត្តចាក់ឆ្លុះ ដោយសេចក្តី

យល់នូវធម៌មានសភាពដូច្នោះ ។ ម្នាលអវុសោទាំងឡាយ ភិក្ខុជាពហុស្សូត ។​បេ​។ ចាក់ឆ្លុះដោយសេចក្តីយល់ណា នេះជានាថ

ករណធម៌  ១ ។ ម្នាលលអាវុសោទាំងឡាយ មួយទៀត ភិក្ខុមានមិត្រល្អ មានសំឡាញ់ល្អ មានបុគ្គលស្និទស្នាលល្អ ។  ម្នាលលអាវុសោទាំងឡាយ ភិក្ខុមានមិត្រល្អ មានសំឡាញ់ល្អ មានបុគ្គលស្និទស្នាលល្អ នេះជានាថករណធម៌ ១ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកដែលគេប្រដៅងាយ ប្រកបដោយពួកធម៌ ជាគ្រឿងធ្វើនូវភាវៈជាអ្នកប្រដៅងាយ  ជាអ្នកអត់ធន់ ទទួលយកពាក្យប្រៀនប្រដៅ ដោយចំណែកខាងស្តាំ (1) ​។ ម្នាលអវុសោទាំងឡាយ ភិក្ខុជាអ្នកដែលគេប្រដៅងាយ ប្រកបដោយពួកធម៌ជាគ្រឿងធ្វើនូវភាវៈ ជាអ្នកប្រដៅងាយ ជាអ្នកអត់ធន់ ទទួលយកពាក្យប្រៀនប្រដៅដោយចំណែកខាងស្តាំណា នេះជា នាថករណធម៌ ១ ។ ម្នាលអវុសោទាំងឡាយ មួយទៀត កិច្ចអ្វីដែលបុគ្គលត្រូវធ្វើ ទោះបីធំឬតូច របស់ពួកសព្រហ្មចារីណា ភិក្ខុជាអ្នកឈ្លាស មិនខ្ជិលច្រអូសក្នុងកិច្ចទាំងនោះ ប្រកបដោយការពិចារណា ជាឧបាយក្នុងកិច្ចនោះ អាចធ្វើបាន អាចចាត់ចែង

បាន ។ ម្នាលអាវុសោទាំងឡាយ កិច្ចអ្វីៗ ដែលបុគ្គលត្រូវធ្វើរបស់ពួកសព្រហ្មចារិណាភិក្ខុ ។ បេ ។   អាចចាត់ចែងបានណា នេះជា នាថករណធម៌ ១ ។    ម្នាលលអាវុសោទាំងឡាយ មួយទៀត ភិក្ខុមានសេចក្តីប្រាថ្នាក្នុងធម៌ ជាអ្នកមានសំដីគួរស្រឡាញ់

មានសេចក្តីរីករាយដ៏លើសលុប ក្នុងអភិធម្ម ក្នុងអភិវិន័យ (2) ។ ម្នាលលអាវុសោទាំងឡាយ ភិក្ខុមានសេចក្តីប្រាថ្នាក្នុងធម៌ ជាអ្នកមានសំដីគួរស្រឡាញ់  មានសេចក្តីត្រេកអរដ៏លើសលុប ក្នុងអភិធម្ម ក្នុងអភិវិន័យណា នេះជា នាថករណធម៌ ១ ។ ម្នាលលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកសន្តោសដោយចីវរ បិណ្ឌបាត សេនាសេនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមានតាមបាន ។   ម្នាលលអាវុសោទាំងឡាយ  ភិក្ខុជាអ្នកសន្តោសដោយចីវរ បិណ្ឌបាត សេនាសេនៈ និងគិលានប្បច្ចយ

ភេសជ្ជបរិក្ខារ តាមមាន តាមបានណា នេះជា នាថករណធម៌ ១ ។  ម្នាលលអាវុសោទាំងឡាយ មួយទៀត ភិក្ខុមានព្យាយាម ប្រារព្ធហើយ ដើម្បីលះបង់ពួកអកុសលធម៌ ដើម្បីចំរើនពួកកុសលធម៌ ជាអ្នកមានកំឡាំងចិត្ត មានសេចក្តីសង្វាតមាំមួន មិនដាក់ធុរៈចោល ក្នុងកុសលធម៌ទាំងឡាយ​ ។ ម្នាលលអាវុសោទាំងឡាយ ភិក្ខុមានព្យាយាម ប្រារព្ធហើយ ដើម្បីលះបង់ពួក

អកុសលធម៌ ដើម្បីចំរើនពួកកុសលធម៌ ជាអ្នកមានកំឡាំងចិត្ត មានសេចក្តីសង្វាតមាំមួន មិនដាក់ធុរៈចោល ក្នុងកុសលធម៌

ទាំងឡាយណា នេះជា នាថករណធម៌ ១ ។ ម្នាលលអាវុសោទាំងឡាយ មួយទៀត ភិក្ខុមានសតិ ប្រកបដោយសតិនិងភាវៈជា

បុគ្គលមានប្រាជ្ញាចាស់ក្លាក្រៃលែង ជាអ្នករលឹកបាន រលឹកបានរឿយៗ នូវការងារដែលបានធ្វើយូរហើយក្តី និយាយយូរហើយក្តី ។ ម្នាលលអាវុសោទាំងឡាយ ភិក្ខុមានសតិ ប្រកបដោយសតិ និងភាវៈជាបុគ្គលមានប្រាជ្ញាចាស់ក្លាក្រៃលែង ជាអ្នករលឹកបាន រលឹកបានរឿយៗ នូវការងារដែលបានធ្វើយូរហើយក្តី និយាយយូរហើយក្តីណា នេះជានាថករណ ធម៌ ១ ។ ម្នាលអាវុសោទាំង

ឡាយ មួយទៀត ភិក្ខុមានប្រាជ្ញា ប្រកបដោយប្រាជ្ញា ជាគ្រឿងឆ្លុះយល់នូវសេចក្តីចំរើននិងសេចក្តីវិនាស ជាប្រាជ្ញាចាក់ឆ្លុះដ៏ប្រសើរ ដល់នូវសេចក្តីអស់ទៅនៃទុក្ខដោយប្រពៃ ។  ម្នាលលអាវុសោទាំងឡាយ ភិក្ខុមានប្រាជ្ញា ប្រកបដោយប្រាជ្ញាជាគ្រឿងឆ្លុះយល់នូវ

សេចក្តីចំរើននិងសេចក្តីវិនាស ជាប្រាជ្ញាចាក់ឆ្លុះប្រសើរ ដល់នូវសេចក្តីអស់ទៅ  នៃទុក្ខដោយប្រពៃណា នេះជា​ នាថករណធម៌ ​១​ ។

 

ព-០០-២២ : កសិណាយតនៈមាន១០ យ៉ាង គឺ បុគ្គលម្នាក់ ចាំបាននូវបឋវីកសិណ ទាំងទិសខាងលើខាងក្រោម និងទិស

ទទឹងតាមលំដាប់ រកប្រមាណមិនបាន ។ បុគ្គលម្នាក់ ចាំបាននូវអាបោកសិណ​​ ។ បេ ។ បុគ្គលម្នាក់ ចាំបាននូវ តេជោកសិណ

 ។ បេ ។ បុគ្គលម្នាក់ ចាំបាននូវវាយោកសិណ ។ បេ ។ បុគ្គលម្នាក់ ចាំបាននូវនីលកសិណ ។បេ ។ បុគ្គលម្នាក់ ចាំបាននូវបីតកសិណ ។បេ ។ បុគ្គលម្នាក់ ចាំបាននូវលោហិតកសិណ ។បេ ។ បុគ្គលម្នាក់ ចាំបាននូវឱទាតកសិណ ។បេ ។ បុគ្គលម្នាក់ ចាំបាននូវ

អាកាសកសិណ ។បេ ។ បុគ្គលម្នាក់ ចាំបាននូវវិញ្ញាណកសិណ ទាំងទិសខាងលើខាងក្រោម និង ទិសទទិងតាមលំដាប់ រកប្រមាណមិនបាន ។

 

ព-០០-២៣០ : អកុសលកម្មបទមាន ១០​យ៉ាង គឺ ពាណាតិបាទ​ ១ អទិន្នាទាន ១ កាមេសុមិច្ឆាចារៈ១ មុសាវាទ ១

បិសុណាវាចា ១ ផរុសវាចា ១ សម្ផប្បលាបៈ ១ អភិជ្ឈា ១ ព្យាបាទ ១ ​មិច្ឆាទិដ្ឋិ ១ ។

 

ព-០០-២៣១ : កុសលកម្មបថ ១០​យ៉ាង គឺ ចេតនាវៀរចាកបាណាតិបាត ១ ចេតនាវៀរចាកអទិន្នាទាន ១ ចេតនាវៀរចាកកាមេ

សុមិច្ឆាចារ ១ ចេតនាវៀរចាកមុសាវាទ​ ១ ចេតនាវៀរចាកបិសុណាវាចា ១ ចេតនាវៀរចាកផរុសវាចា១ ចេតនាវៀរចាកសម្ផប្ប

លាបៈ ១ មិនមានអភិជ្ឈា ១ មិនមានព្យាបាទ ១ សម្មាទិដ្ឋិ ១ ​។  

 

-០០-២៣២ : អរិយវាសៈ (ធម៌ជាគ្រឿងនៅរបស់ព្រះអរិយៈ)មាន ១០ យ៉ាង ម្នាលលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានអង្គ ៥ លះបង់ហើយ ១ ប្រកបដោយឆឡង្គុបេក្ខា ១   មានកិរិយារក្សាធម៌តែមួយ ១ មានធម៌ជាគ្រឿងពឹងផ្អែក៤យ៉ាង ១ លះបង់សច្ចៈដែលបុគ្គលប្រកាន់ផ្សេងៗគ្នា ១ មានការស្វែងរកនូវវត្ថុទាំងពួង លះបង់ហើយដោយប្រពៃ ១ មានសេចក្តីត្រិះរិះមិន

សៅហ្មង ១ មានកាយសង្ខារស្ងប់រម្ងាប់ហើយ ១ មានចិត្តរួចស្រឡះហើយដោយល្អ ១ មានប្រាជ្ញារួចស្រឡះហើយ ដោយល្អ ១ ។  ម្នាលលអាវុសោទាំងឡាយ ឯភិក្ខុមានអង្គ ៥ លះបង់ហើយតើដូចម្តេច ។ ម្នាលលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកលះបង់កាមច្ឆន្ទៈ ១ លះបង់ព្យាបាទ ១ លះបង់ថីនមិទ្ធៈ ១ លះបង់ឧទ្ធច្ចកក្កុច្ចៈ ១ លះបង់វិចិកិច្ឆា​ ១ ។ ម្នាលលអាវុសោទាំងឡាយ ភិក្ខុមានអង្គ ៥ លះបង់ហើយដោយអាការយ៉ាងនេះឯង ។ ម្នាលលអាវុសោទាំងឡាយ ភិក្ខុប្រកបដោយឆឡង្គុបេក្ខា តើដូចម្តេច ។ ម្នាលលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយចក្ខុ ក៏មិនសោមនស្ស មិនទោមនស្ស ជាបុគ្គលប្រងើយកន្តើយ មានសតិនិងសម្បជញ្ញៈ ។ ​ឮសំឡេងដោយត្រចៀក ។ ធុំក្លិនដោយច្រមុះ ។ ទទួលរសដោយអណ្តាត ។  ពាល់ត្រូវផោដ្ឋព្វៈដោយកាយ ។ ដឹងធម្មារម្មណ៍ដោយចិត្ត ក៏មិនសោមនស្ស មិនទោមនស្ស ជាបុគ្គលប្រងើយកន្តើយ មានសតិនិងសម្បជញ្ញៈ ។ ម្នាលលអាវុសោទាំងឡាយ ភិក្ខុប្រកបដោយឆឡង្គុបេក្ខា ដោយអាការយ៉ាងនេះឯង ។ ម្នាលលអាវុសោទាំងឡាយ ភិក្ខុមានកិរិយារក្សាធម៌តែមួយ តើដូចម្តេច ។ ម្នាលលអាវុសោ ភិក្ខុក្នុងសាសនានេះ ប្រកបដោយចិត្ត មានសតិជាគ្រឿងរក្សាទុក្ខ ។ ម្នាលលអាវុសោទាំងឡាយ ភិក្ខុមានកិរិយារក្សាធម៌តែមួយ ដោយអាការយ៉ាងនេះឯង ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានធម៌ជាគ្រឿងពឹងផ្អែក ៤ យ៉ាង តើដូចម្តេច ។ ម្នាលលអាវុសោ ភិក្ខុក្នុងសាសនានេះ ពិចារណាហើយទើបសេពវត្ថុដែលគួរសេព ១ ពិចារណាហើយទើបអត់សង្កត់វត្ថុដែលគួរអត់សង្កត់ ១   ពិចារណាហើយទើបវៀរវត្ថុដែលគួរវៀរ ១ ពិចារណាហើយទើបបន្ទោបង់វត្ថុដែលគួរបន្ទោបង់ ១ ។ ម្នាលលអាវុសោទាំងឡាយ ភិក្ខុមានធម៌ជាគ្រឿងពឹងផ្អែក ៤ យ៉ាង ដោយអាការយ៉ាងនេះឯង ។ ម្នាលលអាវុសោទាំងឡាយ ភិក្ខុលះបង់សច្ចៈដែលបុគ្គល

ប្រកាន់ផ្សេងៗ គ្នា តើដូចម្តេច ។ ម្នាលលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ បាននាំចេញ  បន្ទោបង់ លះចោល ខ្ជាក់ចោល ផ្តាច់ចេញ លះបង់ រលាស់ចោល នូវសច្ចៈធម៌ដែលបុគ្គលប្រកាន់ផ្សេគ្នាច្រើនយ៉ាង របស់ពួកសមណព្រាហ្មណ៍ជាច្រើននោះ ។ ម្នាលលអាវុសោទាំងឡាយ ភិក្ខុលះបង់សច្ចៈដែលបុគ្គលប្រកាន់ផ្សេងៗគ្នា ដោយអាការយ៉ាងនេះឯង ។ ម្នាលលអាវុសោទាំងឡាយ ភិក្ខុមានការស្វែងរកលះបង់ហើយដោយល្អ តើដូចម្តេច ។ ម្នាលលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ លះបង់ការស្វែងរក

កាម  លះបង់ការស្វែងរកភព លះបង់ការស្វែងរកព្រហ្មចារ្យ(3) ។ ​ម្នាលអាវុសោទាំងឡាយ ភិក្ខុមានការស្វែងលះបង់ហើយ ដោយល្អ ដោយអាការយ៉ាងនេះឯង ។ ម្នាលលអាវុសោទាំងឡាយ ភិក្ខុមានសេចក្តីត្រិះរិះមិនសៅហ្មង តើដូចម្តេច   ម្នាលអាវុសោទាំងឡាយ  ភិក្ខុក្នុងសាសនានេះ លះបង់សេចក្តីត្រិះរិះក្នុងកាម លះបង់សេចក្តីត្រិះរិះក្នុងព្យាបាទ លះបង់សេចក្តីត្រិះរិះក្នុងការបៀតបៀន ។  ម្នាលលអាវុសោទាំងឡាយ ​ភិក្ខុមានសេចក្តីត្រិះរិះមិនសៅហ្មង ដោយអាការយ៉ាងនេះឯង ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានកាយសង្ខារស្ងប់រម្ងាប់​ហើយ តើដូចម្តេច ។ ម្នាលលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចូលកាន់ចតុត្ថជ្ឈាន មិនទុក្ខមិនសុខ  មានសតិដ៏បរិសុទ្ធដោយឧបេក្ខា ព្រោះលះបង់សុខផង លះបង់ទុក្ខផង ព្រោះអស់សោមនស្ស និង ទោមនស្ស ក្នុងកាលមុន ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានកាយសង្ខារស្ងប់រម្ងាប់​ហើយ ដោយអាការយ៉ាងនេះឯង ។  ម្នាលអាវុសោ

ទាំងឡាយ ភិក្ខុមានចិត្តរួចស្រឡះហើយដោយល្អ តើដូចម្តេច ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ មានចិត្តរួចស្រឡះ

ហើយចាករាគៈ  មានចិត្តរួចស្រឡះហើយចាកទោសៈ  មានចិត្តរួចស្រឡះហើយចាកមោហៈ ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ មានចិត្តរួចស្រឡះហើយដោយល្អ ដោយអាការយ៉ាងនេះឯង ។ ម្នាលអាវុសោទាំងឡាយ  ភិក្ខុមានប្រាជ្ញារួចស្រឡះហើយដោយល្អ តើដូចម្តេច ។ ម្នាលលអាវុសោទាំងឡាយ ភិក្ខុសាសនានេះ ដឹងច្បាស់ថា រាគៈអាត្មា

អញលះបង់បានហើយ គាស់រំលើងសចេញហើយ ធ្វើឲ្យលែងកើតទៀតដូចដើមត្នោត (កំបុត-)ហើយ ធ្វើមិនឲ្យមាន  មិនឲ្យកើតឡើងតទៅជាធម្មតា  ដឹងច្បាស់  ទោសៈអាត្មាអញលះបង់បានហើយ គាស់រំលើងសចេញហើយ ធ្វើឲ្យលែងកើតទៀត

ដូចដើមត្នោត (កំបុត-)ហើយ  ធ្វើមិនឲ្យមាន មិនឲ្យកើតឡើងតទៅជាធម្មតា   ដឹងច្បាស់ថា  មោហៈអាត្មាអញលះបង់បានហើយ គាស់រំលើងសចេញហើយ ធ្វើឲ្យលែងកើតទៀតដូចដើមត្នោត (កំបុត-)ហើយ ធ្វើមិនឲ្យមាន មិនឲ្យកើតឡើងតទៅជាធម្មតា ។ ម្នាលលអាវុសោទាំងឡាយ  ភិក្ខុមានប្រាជ្ញារួចស្រឡះហើយដោយល្អ  ដោយអាការយ៉ាងនេះឯង ។

 

ព-០០-២៣៣ : អសេក្ខធម៌(ធម៌របស់អសេក្ខបុគ្គល) មាន​១០​យ៉ាង​ គឺ សម្មាទិដ្ឋិ ជាអសេក្ខធម៌ ១ ​ សម្មាសង្កប្បៈ ជាអសេក្ខធម៌ ១ សម្មាវាចា ជាអសេក្ខធម៌ ១ សម្មាកម្មន្តៈ ជាអសេក្ខធម៌ ១  សម្មាអាជីវៈ ជាអសេក្ខធម៌ ១ សម្មាវាយាមៈ ជាអសេក្ខធម៌ ១ សម្មាសតិ ជាអសេក្ខធម៌ ១  សម្មាសមាធិ ជាអសេក្ខធម៌ ១ សម្មាញាណៈ ជាអសេក្ខធម៌ ១ សម្មា វិមុត្តិ ជាអសេក្ខធម៌ ១   ម្នាលលអាវុសោទាំងឡាយ នេះឯងធម៌ពួក ១០ ដែលព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ត្រាស់សំដែងទុកស្រេចហើយ ពួកយើងទាំងអស់គ្នា ត្រូវសង្គាយនា មិនត្រូវទាស់ទែងគ្នាក្នុងធម៌ទាំងនោះ ព្រហ្មចរិយធម៌នេះ ដែលនឹងតាំងនៅមាំ ឋិតនៅអស់កាលយូរ រមែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា​និងមនុស្សទាំងឡាយ ។

ចប់ ពួកធម៌ ដប់ ៗ ដែលរាប់ចូលក្នុងការសង្គាយនា


1ស្តាំជាប៉ែកខាងល្អ ឆ្វេងជាប៉ែកខាងអាក្រក់ អ្នកប្រព្រឹត្តល្អហៅថា ប្រព្រឹត្តខាងស្តាំ  អ្នកប្រព្រឹត្តខុសហៅថា​ ប្រព្រឹត្តឆ្វេង ។

2ក្នុងធម៌ គឺសុត្តន្តបិដក អភិធម្ម គឺសត្តបករណ   វិន័យ គឺ ឧភតោវិភង្គ   អភិវិន័យ គឺ ខន្ធកបរិវារ ឬថា ធម៌គឺសុត្តន្តបិដក អភិធម្ម គឺមគ្គផល ​ វិន័យ គឺវិយបិដកទាំងអស់ អភិវិន័យ គឺការរម្ងាប់កិលេស (អដ្ឋកថា)

3 សំដៅយកការលះ អន្តគ្គាហិកទិដ្ឋិ (អដ្ឋកថា)