ពួកធម៌ ប្រាំបីៗ ដែលរាប់ចូលក្នុងការសង្គាយនា

(បិដក​ លេខ១៩  ទំព័រ២១៥​​ ដល់ ២៣៣)

 (២១​​១)​ ម្នាលអវុសោទាំងឡាយ មានធម៌ពួកប្រាំបី ដែលព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធទ្រង់ជ្រាបច្បាស់ ឃើញច្បាស់

ទ្រង់ត្រាស់សំដែងទុកល្អហើយ ពួកយើងទាំងអស់គ្នា ត្រូវសង្គាយនាក្នុងធម៌ពួកប្រាំបីនោះ ។ បេ ។ ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតានិងមនុស្សទាំងឡាយ ។ ពួកធម៌ប្រាំបីតើដូចម្តេច

ព-០០១-២១១:   (ភាវៈដែលខុស)មាន ៨​យ៉ាង គឺ មិច្ឆាទិដ្ឋិ ១ មិច្ឆាសង្កប្បៈ ១ មិច្ឆាវាចា ១ មិច្ឆាកម្មន្តៈ ១ មិច្ឆាអាជីវៈ ១ មិច្ឆាវាយាមៈ ១ មិច្ឆាសតិ ១ មិច្ឆាសមាធិ ១ ។

ព-០០២-២១២ :   សម្ម​​ត្តៈ (ភាវៈដែលត្រូវ) មាន ៨ យ៉ា គឺ សម្មាទិដ្ឋិ ១ សម្មាសង្កប្បៈ ១ សម្មាវាចា ១ សម្មាកមន្តៈ ១

សម្មាអាជីវៈ ១ សម្មាវាយាមៈ ១ សម្មាសតិ ១ សម្មាសមាធិ ១។

ព-០០៣-២១៣:   បុគ្គលទទួលនូវទក្ខិណាទាន មាន ៨​ ពួក គឺ លោកអ្នកដល់នូវសោតៈហើយ ១ ប្រតិបត្តិដើម្បីធ្វើឲ្យ

ជាក់ច្បាស់នូវសោតាបត្តិផល ១  ជាសកទាគាមី១ ប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវសកទាគាមិផល ១  ជាអនាគាមី១ ប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល ១   ជាអរហន្ត ១ ប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវភាវៈជាអរហន្ត ១ ។

 

ព-០០៤-២១៤:   កុសីតវត្ថុ (ហេតុរបស់បុគ្គលខ្ជិល) មាន ៨ យ៉ាង ម្នាលអវុសោទាំងឡាយ  ភិក្ខុក្នុងសាសនានេះ ត្រូវធ្វើការងារ ភិក្ខុនោះមានគំនិតយ៉ាងនេះថា ការងារហ្នឹងឯង អាត្មាអញនឹងត្រូវធ្វើ តែថាបើអាត្មាអញ ធ្វើការងារទៅហើយ កាយនឹងលំបាក ណ្ហើយចុះ អាត្មាអញដេកសិន ។ ភិក្ខុនោះក៏ដេក មិនប្រុងប្រៀបព្យាយាម ដើម្បីបាននូវគុណវិសេសដែលខ្លួនមិនទាន់ដល់ ដើម្បីបាននូវគុណវិសេសដែលខ្លួនមិនទាន់បាន ដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណវិសេសដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់ នេះជា កុសីតវត្ថុទី ១ ។ ម្នាលអវុសោទាំងឡាយ មួយទៀត ភិក្ខុបាធ្វើការងារហើយ ភិក្ខុនោះមានគំនិតយ៉ាងនេះថា អាត្មាអញបានធ្វើការងាររួចហើយ តែថាអាត្មាអញកំពុងធ្វើការងារ កាយក៏លំបាកទៅហើយ ណ្ហើយចុះ អាត្មាអញដេកសិន ។ ភិក្ខុនោះក៏ដេក មិនប្រុងប្រៀបព្យាយាម ................. នេះជា កុសីតវត្ថុ ទី ២ ។ ម្នាលអវុសោទាំងឡាយ មួយទៀត ភិក្ខុត្រូវដើរផ្លូវ ភិក្ខុនោះមានគំនិតយ៉ាងនេះថា អាត្មាអញនឹងត្រូវដើរផ្លូវ តែថាបើអាត្មាអញដើរផ្លូវ កាយនឹងលំបាក ណ្ហើយចុះ អាត្មាអញដេក

សិន ។ ភិក្ខុនោះក៏ដេក មិនប្រុងប្រៀបព្យាយាម ...... នេះជា កុសីតវត្ថុ ទី ៣ ។ ម្នាលអវុសោទាំងឡាយ មួយទៀត ភិក្ខុដើរ

ផ្លូវរួចហើយ ភិក្ខុនោះមានគំនិតយ៉ាងនេះថា អាត្មាអញបានដើរផ្លូវរួចហើយ តែថាកាលដែលអាត្មាអញកំពុងដើរផ្លូវ  កាយក៏

លំបាកទៅហើយ ណ្ហើយចុះ អាត្មាអញដេកសិន ។ ភិក្ខុនោះក៏ដេក មិនប្រុងប្រៀបព្យាយាម ...... នេះជា កុសីតវត្ថុទី ៤ ។ ម្នាលអវុសោទាំងឡាយ មួយទៀតភិក្ខុដើរទៅកាន់ស្រុក ឬ និគម ដើម្បីបិណ្ឌបាត តែមិនបានភោជនសៅហ្មង ឬថ្លៃថ្លាឲ្យ

បរិបូណ៌ដរាបដល់ឆ្អែតទេ ភិក្ខុនោះមានគំនិតយ៉ាងនេះថា អាត្មាអញកាលដែលដើរទៅកាន់ស្រុកឬនិគម ​មិនបានភោជន

សៅហ្មង ឬថ្លៃថ្លាឲ្យបរិបូណ៌ដរាបដល់ឆ្អែតសោះ កាយរបស់អាត្មាអញនេះក៏លំបាកទៅហើយ ធ្វើការងារមិនកើត ណ្ហើយចុះ អាត្មាអញដេកសិន ។ ភិក្ខុនោះក៏ដេក មិនប្រុងប្រៀបព្យាយាម ...... នេះជា កុសីតវត្ថុ ទី ៥ ។ ម្នាលអវុសោទាំងឡាយ មួយទៀត ភិក្ខុដើរទៅកាន់ស្រុក ឬ និគម ដើម្បីបិណ្ឌបាតបានភោជនសៅហ្មងឬថ្លៃថ្លាបរិបូណ៌ដរាបដល់ឆ្អែត ភិក្ខុនោះមានគំនិត

យ៉ាងនេះថា អាត្មាអញកាលដែលដើរទៅកាន់ស្រុកឬនិគម ​ដើម្បីបិណ្ឌបាត បានភោជនសៅហ្មង ឬថ្លៃថ្លាឲ្យបរិបូណ៌ដរាបដល់

ឆ្អែតដែរហើយ តែកាយរបស់អាត្មាអញក៏ធ្ងន់ ធ្វើការងារមិនកើត ទំនងដូចជាសណ្តែកដែលត្រូវទឹក ណ្ហើយចុះ អាត្មាអញដេក

សិន ។ ភិក្ខុនោះក៏ដេក មិនប្រុងប្រៀបព្យាយាម ...... នេះជាកុសីតវត្ថុ ទី ៦ ។ ម្នាលអវុសោទាំងឡាយ មួយទៀតភិក្ខុកើត

អាពាធតិចតួច ភិក្ខុនោះមានគំនិតយ៉ាងនេះថា អាត្មាអញបានកើតអាពាធតិចតួចនេះហើយ មានទំនងនឹងដេកបាន បើដូច្នេះអាត្មាអញដេកសិន ។ ភិក្ខុនោះក៏ដេក មិនប្រុងប្រៀបព្យាយាម ...... នេះជាកុសីតវត្ថុ ទី ៧ ។ ម្នាលអវុសោទាំងឡាយ មួយទៀត ភិក្ខុសះស្បើយអំពី ជម្ងឺហើយ ទើបនឹងសះស្បើយអំពីជម្ងឺមិនយូរប៉ុន្មាន ភិក្ខុនោះមានគំនិតយ៉ាងនេះថា អាត្មាអញសះស្បើយអំពីជម្ងឺហើយ តែសះស្បើយអំពីជម្ងឺមិនទាន់យូរប៉ុន្មាន កាយរបស់អាត្មាអញនៅមិនទាន់មានកំឡាំង ធ្វើការងារមិនកើត ​ណ្ហើយចុះអាត្មាអញដេកសិន ។ ភិក្ខុនោះក៏ដេក មិនប្រុងប្រៀបព្យាយាម ដើម្បីបាននូវគុណវិសេស

ដែលខ្លួនមិនទាន់ដល់ ដើម្បីបាននូវគុណវិសេសដែលខ្លួនមិនទាន់បាន ដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណវិសេសដែល

ខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់ នេះជា កុសីតវត្ថុទី ៨ ។

 

ព-០០៥-២១៥:   អារព្ភវត្ថុ (ហេតុរបស់បុគ្គលប្រុងប្រៀបព្យាយាម) មាន ៨ យ៉ាង​ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនា

នេះ ត្រូវធ្វើការងារ ភិក្ខុនោះមានគំនិតយ៉ាងនេះថា អាត្មាអញនឹងត្រូវធ្វើការងារ តែថាបើអាត្មាអញធ្វើការងារទៅ  នឹងធ្វើទុកក្នុងចិត្តនូវសាសនារបស់ព្រះពុទ្ធទាំងឡាយមិនបានស្រួលឡើយ ណ្ហើយចុះ អាត្មាអញប្រុងប្រៀបព្យាយាម ដើម្បីដល់នូវគុណវិសេសដែលមិនទាន់បានដល់ ដើម្បីបាននូវគុណវិសេសដែលមិនទាន់បាន ដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណ

វិសេសដែលមិនទាន់បានធ្វើឲ្យជាក់ច្បាស់ ។  ភិក្ខុនោះក៏ប្រុងប្រៀបព្យាយាម ដើម្បីដល់នូវគុណវិសេសដែលមិនទាន់បានដល់ ដើម្បីបាននូវគុណវិសេសដែលមិនទាន់បាន ដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណវិសេសដែលមិនទាន់បានធ្វើឲ្យជាក់ច្បាស់ នេះជា អារព្ភវត្ថុ ទី ១ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុបានធ្វើការងាររួចហើយ ភិក្ខុនោះមានគំនិតយ៉ាងនេះថា អាត្មាអញបានធ្វើការងាររួចហើយ កាលដែលអាត្មាអញធ្វើការងារ ក៏មិនអាចធ្វើទុកក្នុងចិត្តនូវសាសនារបស់ព្រះពុទ្ធទាំងឡាយ ណ្ហើយចុះគួរអាត្មាអញប្រុងប្រៀបព្យាយាម ។ បេ ។ ភិក្ខុនោះក៏ប្រុងប្រៀបព្យាយាម .......... នេះជា អារព្ភវត្ថុ ទី ២ ។   ម្នាលអាវុសោទាំងឡាយ មួយទៀតភិក្ខុត្រូវដើរផ្លូវ ​ ភិក្ខុនោះមានគំនិតយ៉ាងនេះថា អាត្មាអញនឹងត្រូវដើរផ្លូវ កាលបើអាត្មា

អញនឹងដើរផ្លូវមិនងាយធ្វើទុកក្នុងចិត្ត នូវសាសនារបស់ព្រះពុទ្ធទាំងឡាយបាន ណ្ហើយចុះ អាត្មាអញប្រុងប្រៀបព្យា

យាម ។ បេ ។  ភិក្ខុនោះក៏ប្រុងប្រៀបព្យាយាម .......... នេះជា អារព្ភវត្ថុ ទី ៣ ។ ម្នាលលអាវុសោទាំងឡាយ មួយទៀត ភិក្ខុត្រូវដើរផ្លូវរួចហើយ ​ ភិក្ខុនោះមានគំនិតយ៉ាងនេះថា អាត្មាអញបានដើរផ្លូវរួចហើយ កាលដែលអាត្មាអញកំពុងដើរផ្លូវ មិនអាចធ្វើទុកក្នុងចិត្តនូវសាសនារបស់ព្រះពុទ្ធទាំងឡាយ ណ្ហើយចុះ អាត្មាអញប្រុងប្រៀបព្យាយាម ។ បេ ។ ភិក្ខុនោះក៏

ប្រុងប្រៀបព្យាយាម .......... នេះជា អារព្ភវត្ថុ ទី ៤ ។ ម្នាលអវុសោទាំងឡាយ មួយទៀត ភិក្ខុដើរទៅកាន់ស្រុក ឬ និគម ដើម្បីបិណ្ឌបាត មិនបានភោជនសៅហ្មងឬថ្លៃថ្លាបរិបូណ៌ដរាបដល់ឆ្អែត  ភិក្ខុនោះមានគំនិតយ៉ាងនេះថា អាត្មាអញដើរទៅ

កាន់ស្រុក ឬ និគម ដើម្បីបិណ្ឌបាត  មិនបានភោជនសៅហ្មង ឬថ្លៃថ្លាបរិបូណ៌ដរាបដល់ឆ្អែត  កាយរបស់អាត្មាអញក៏ស្រាល គួរធ្វើការងារបាន ណ្ហើយចុះ អាត្មាអញ ប្រុងប្រៀបព្យាយាម ។ បេ ។ ភិក្ខុនោះក៏ប្រុងប្រៀបព្យាយាម .......... នេះជា អារព្ភវត្ថុ ទី ៥ ។ ម្នាលអាវុសោទាំងឡាយ មួយទៀតភិក្ខុ ដើរទៅកាន់ស្រុក ឬ និគម ដើម្បីបិណ្ឌបាត បានភោជនសៅហ្មងឬថ្លៃថ្លាបរិបូណ៌

ដរាបដល់ឆ្អែត ភិក្ខុនោះមានគំនិតយ៉ាងនេះថា អាត្មាបានដើរទៅកាន់ស្រុក ឬ និគម ដើម្បីបិណ្ឌបាត បានភោជនសៅហ្មងឬ

ថ្លៃថ្លាបរិបូណ៌ដរាបដល់ឆ្អែត កាយរបស់អាត្មាអញ មានកំឡាំងល្មមធ្វើការងារបាន ណ្ហើយចុះ  អាត្មាអញ ប្រុងប្រៀបព្យាយាម

។ បេ ។  ភិក្ខុនោះក៏ប្រុងប្រៀបព្យាយាម......... នេះជា អារព្ភវត្ថុ ទី ៦ ។ ម្នាលអាវុសោទាំងឡាយ មួយទៀតភិក្ខុកើតអាពាធតិចតួច ភិក្ខុនោះមានគំនិតយ៉ាងនេះថា អាត្មាអញកើតអាពាធតិចតួចនេះហើយ ​អាពាធរបស់អាត្មាអញគង់មានទំនងចំរើនឡើងមិន

ខាន ណ្ហើយចុះ អាត្មាអញ ប្រុងប្រៀបព្យាយាម ។ បេ ។  ភិក្ខុនោះក៏ប្រុងប្រៀបព្យាយាម......... នេះជា អារព្ភវត្ថុ ទី ៧ ។ ម្នាលអាវុសោទាំងឡាយ មួយទៀតភិក្ខុបានសះស្បើយអំពីជម្ងឺហើយលុះស្បើយអំពីជម្ងឺ  មិនទាន់យូរប៉ុន្មាន ភិក្ខុនោះមានគំនិតយ៉ាងនេះថា   អាត្មាអញបានសះស្បើយអំពីជម្ងឺហើយ  តែសះស្បើយអំពីជម្ងឺមិនទាន់យូរប៉ុន្មាន

 អាពាធរបស់អាត្មាអញគង់មានទំនងរើឡើងវិញ ណ្ហើយចុះ អាត្មាអញ ប្រុងប្រៀបព្យាយាម ដើម្បីដល់នូវគុណវិសេស

ដែលមិនទាន់ដល់ ដើម្បីបាននូវគុណវិសេសដែលមិនទាន់បាន ដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណវិសេសដែលមិនទាន់បាន

ធ្វើឲ្យជាក់ច្បាស់ ។ ភិក្ខុនោះក៏ប្រុងប្រៀបព្យាយាម ដើម្បីដល់នូវគុណវិសេសដែលមិនទាន់ដល់ ដើម្បីបាននូវគុណ

វិសេសដែលមិនទាន់បាន  ដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណវិសេសដែលមិនទាន់បានធ្វើឲ្យជាក់ច្បាស់ នេះជា អារព្ភវត្ថុ ទី ៨ ។

 

ព-០០៦-២១៦:   ទានវត្ថុ មាន ៨ យ៉ាង គឺ បុគ្គលឲ្យទានព្រោះបុគ្គលស្រាប់តែមកដល់ ១ ឲ្យទានព្រោះខ្លាច (គេតិះដៀល ឬខ្លាចអបាយភូមិ ) ១ ឲ្យទានដោយគិតថា គេធ្លាប់ឲ្យដល់អាត្មាអញហើយ ១  ឲ្យទានដោយគឹតថា គេនឹងឲ្យដល់អាត្មាអញវិញ ១ ឲ្យទានដោយគឹតថា ទានជាការឲ្យសម្រេចប្រយោជន៍១ ឲ្យទានដោយគឹតថា អាត្មាអញមិនបានចំអិន ជនទាំងនេះមិនបានចំអិន កាលបើអាត្មាអញបានចំអិន មិនគួរនឹងមិនឲ្យទាន ដល់ពួកជនដែលមិនបានចំអិនទេ ១ ឲ្យទានដោយគឹតថា កាលបើអាត្មាអញ

ឲ្យទាននេះទៅហើយ កិត្តិសព្ទដ៏ល្អរមែងខ្ចរខ្ចាយទៅ ១ ឲ្យទានដើម្បីជាគ្រឿងប្រដាប់ចិត្ត ទាំងជាបរិវាររបស់ចិត្ត ១ ។

 

ព-០០៧-២១៧:   ទានុបបត្តិ  (ការកើតឡើងព្រោះទាន) មាន​៨​យ៉ាង ម្នាលលអាវុសោទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ឲ្យ ទានបាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ និងវត្ថុសម្រាប់ប្រទីប ដល់សម្មណៈ ឬ ព្រាហ្មណ៍ បុគ្គលនោះ ឲ្យវត្ថុណា ប្រាថ្នាយកវត្ថុនោះវិញ (ព្រោះ) បុគ្គលនោះឃើញ ខិត្តិយមហាសាលក្តី ព្រាហ្មណមហាសាលក្តី គហបតិ  មហាសាលក្តី ដែលឆ្អែតស្កប់ស្កល់ មូលមិត្ត បម្រើដោយកាមគុណ ៥ បុគ្គលនោះមានគំនិតយ៉ាងនេះថា ឱហ៎្ន អាត្មាអញ លុះមានរាងកាយបែកធ្លាយបន្ទាប់អំពីសេចក្តីស្លាប់ទៅ សូមឲ្យទៅកើតរួមជាមួយ នឹងខត្តិយមហាសាល ឬព្រាហ្មមហាសាល ឬក៏គហបតិមហាសាល ។ បុគ្គលនោះក៏ដំកល់ចិត្តនោះទុក អធិដ្ឋានចិត្តនោះទុក អប់រំចិត្តនោះទុក ។ ចិត្តរបស់បុគ្គលនោះ ផុតស្រឡះចាកកាមគុណដ៏ថោកទាប​ តែមិនចំរើនឡើង(1)តទៅ តែងប្រព្រឹត្តទៅ ដើម្បីកើតក្នុងទីដែលខ្លួនប្រាថ្នានោះ ។

តែខ្ញុំពោលនូវដំណើរនោះ ចំពោះបុគ្គលមានសីល មិនពោលចំពោះបុគ្គលទ្រុស្តសីលឡើយ ។ ម្នាលលអាវុសោទាំងឡាយ សេចក្តីតាំងចិត្តរបស់បុគ្គលមានសីល រមែងសម្រេចបាន ព្រោះសេចក្តីតាំងចិត្តនោះ ជារបស់បរិសុទ្ធ​ ១ ។ ម្នាលលអាវុសោ

ទាំងឡាយ មួយទៀត បុគ្គលពួកខ្លះក្នុងលោក ឲ្យទានបាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ និងប្រដាប់ប្រទីប ដល់សម្មណៈ ឬ ព្រាហ្មណ៍ បុគ្គលនោះឲ្យនូវវត្ថុណា ប្រាថ្នាយកវត្ថុនោះវិញ បុគ្គលនោះបានឮថា ពួកទេវតាក្នុងឋានចតុម្មមហារាជិកៈ មានអាយុវែង មានសម្បុរល្អ មានសេចក្តីសុខច្រើន ។ បុគ្គលនោះមានគំនិតយ៉ាងនេះថា ឱហ៎្ន អាត្មាអញលុះមានរាងកាយបែកធ្លាយ ខាងមុខបន្ទាប់ពីសេចក្តីស្លាប់ទៅ សូមឲ្យទៅកើតរួមជាមួយ នឹងពួកទេវតាក្នុងឋាន

ចតុម្មហារាជិកៈ ។ បុគ្គលនោះក៏តាំងចិត្តនោះទុក អធិដ្ឋានចិត្តនោះទុក អប់រំចិត្តនោះទុក ចិត្តរបស់បុគ្គលនោះ ផុតស្រឡះចាក

កាមគុណ ដ៏ថោកទាប​ តែមិនចំរើនឡើងតទៅ តែងប្រព្រឹត្តទៅ ដើម្បីកើតក្នុងទីដែលខ្លួនប្រាថ្នានោះ ។ តែខ្ញុំពោលនូវដំណើរនោះ ចំពោះបុគ្គលមានសីល មិនពោលចំពោះបុគ្គលទ្រុស្តសីលឡើយ ។ ម្នាលលអាវុសោទាំងឡាយ សេចក្តីតាំងចិត្តរបស់បុគ្គល

មានសីល រមែងសម្រេចបាន ព្រោះសេចក្តីតាំងចិត្តនោះ ជារបស់បរិសុទ្ធ​ ១ ។ ម្នាលលអាវុសោទាំងឡាយ មួយទៀត បុគ្គលពួក

ខ្លះក្នុងលោក ឲ្យទានបាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ និងប្រដាប់ប្រទីប ដល់សម្មណៈ ឬ ព្រាហ្មណ៍ បុគ្គលនោះ ឲ្យនូវវត្ថុណា ប្រាថ្នាយកវត្ថុនោះវិញ បុគ្គលនោះបានឮថាពួកទេវតាក្នុងឋានតាវត្តិង្ស ។ បេ ។ ពួកទេវតាក្នុងឋានយាមៈ ។ បេ ។   ពួកទេវតាក្នុងឋានតុសិត ។ បេ ។    ពួកទេវតាក្នុងឋាននិម្មារតី។ បេ ។   ពួកទេវតាក្នុងឋាន

បរនិមិ្មតវសវត្តី មានអាយុវែង មានសម្បុរល្អ មានសេចក្តីសុខច្រើន ។  បុគ្គលនោះមានគំនិតយ៉ាងនេះថា ឱហ៎្ន អាត្មាអញ លុះមានរាងកាយបែកធ្លាយខាងមុខបន្ទាប់ពីសេចក្តីស្លាប់ទៅ សូមឲ្យទៅកើតរួមជាមួយនឹងពួកទេវតាក្នុងឋានបរនិម្មិតវសវត្តី ។ បុគ្គលនោះក៏តាំងចិត្តនោះទុក អធិដ្ឋានចិត្តនោះទុក អប់រំចិត្តនោះទុក ចិត្តរបស់បុគ្គលនោះរួចស្រឡះចាកកាមគុណដ៏ថោកទាប​ តែមិនចំរើនឡើងតទៅ តែងប្រព្រឹត្តទៅ ដើម្បីកើតក្នុងទីដែលខ្លួនប្រាថ្នានោះ ។ តែខ្ញុំពោលនូវដំណើរនោះ ចំពោះបុគ្គលមានសីល មិនពោលចំពោះបុគ្គលទ្រុស្តសីលឡើយ ។ ម្នាលលអាវុសោទាំងឡាយ សេចក្តីតាំងចិត្តរបស់បុគ្គលមានសីល រមែងសម្រេចបាន ព្រោះសេចក្តីតាំងចិត្តនោះ ជារបស់បរិសុទ្ធ​ ១ ។  ម្នាលលអាវុសោទាំងឡាយ មួយទៀតបុគ្គលពួកខ្លះ ក្នុងលោកនេះ ឲ្យទានបាយទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ និងប្រដាប់ប្រទីប ដល់សម្មណៈ ឬ ព្រាហ្មណ៍ បុគ្គលនោះ ឲ្យនូវរបស់ណា ប្រាថ្នាយករបស់នោះវិញ បុគ្គលនោះបានឮថា ពួកទេវតាក្នុងព្រហ្មលោក មានអាយុវែង មានសម្បុរល្អ មានសេច

ក្តីសុខច្រើន ។ បុគ្គលនោះមានគំនិតយ៉ាងនេះថា ឱហ៎្ន អាត្មាអញលុះមានរាងកាយបែកធ្លាយ ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់

ទៅ សូមឲ្យទៅកើតរួមជាមួយ នឹងពួកទេវតាក្នុងព្រហ្មលោក ។ បុគ្គលនោះ ក៏តាំងចិត្តនោះទុក អធិដ្ឋានចិត្តនោះទុក អប់រំចិត្ត

នោះទុក ចិត្តរបស់បុគ្គលនោះ រួចស្រឡះចាកកាមគុណដ៏ថោកទាប​ តែមិនចំរើនឡើងទៅ តែងប្រព្រឹត្តទៅ ដើម្បីកើតក្នុងទីដែល

ខ្លួនប្រាថ្នានោះ ។ តែខ្ញុំពោលនូវដំណើរនោះ ចំពោះបុគ្គលមានសីល មិនពោលចំពោះបុគ្គលទ្រុស្តសីលឡើយ ពោលចំពោះតែ

បុគ្គលប្រាសចាករាគៈ មិនពោលចំពោះបុគ្គលប្រកបដោយរាគៈឡើយ ។ ម្នាលលអាវុសោទាំងឡាយ សេចក្តីតាំងចិត្តរបស់បុគ្គល

មានសីលរមែងសម្រេចបាន ព្រោះសេចក្តីតាំងចិត្តនោះជារបស់ប្រាកចាករាគៈ ១ ។

 

ព-០០៨-២១៨:   លោកធម៌ មាន ៨​យ៉ាង គឺ លាភ ១ ​ អលាភ ១ យស ១ អយស ១ និន្ទា ១ សរសើរ ១ សុខ ១ ទុក្ខ ១ ។

 

ព-០០៩-២១៩:   បរិស័ទ មាន ៨ ពួក គឺ ខត្តិយបរិស័ទ ១ ព្រាហ្មណបរិស័ទ ១ គហបតីបរិស័ទ ១ សមណបរិស័ទ ១ ចតុម្មហារាជិកបរិស័ទ ១ ​ តាវត្តឹសបរិស័ទ ១ ​និម្មានរតិបរិស័ទ​ ១   ព្រហ្មបរិស័ទ ១។

 

ព-០១០-២២០:   អភិភាយតនៈ មាន ៨​យ៉ាង គឺ ​បុគ្គលពួកមួយ មានសេចក្តីសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ គ្របសង្កត់នូវរូបទាំងនោះ ដែលមានសម្បុរល្អ និងសម្បុរអាក្រក់ មានប្រមាណតិច ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញដូច្នេះ នេះជា អភិភាយតនៈ ទី ១​ ។

បុគ្គលពួកមួយ មានសេចក្តីសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ គ្របសង្កត់នូវរូបទាំងនោះ ដែលមានសម្បុរល្អ និងសម្បុរអាក្រក់ រកប្រមាណមិនបាន ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញដូច្នេះ នេះជា អភិភាយតនៈ ទី ២​ ។ បុគ្គលពួកមួយ  មិនមានសេចក្តីសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ គ្របសង្កត់នូវរូបទាំងនោះ

ដែលមានសម្បុរល្អ និងសម្បុរអាក្រក់ មានប្រមាណតិច ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ

ដូច្នេះ នេះជា អភិភាយតនៈ ទី ៣​ ។ ​បុគ្គលពួកមួយ មានសេចក្តីសំគាល់នូវអរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ គ្របសង្កត់

នូវរូបទាំងនោះ ដែលមានសម្បុរល្អ និងសម្បុរអាក្រក់ រកប្រមាណមិនបាន ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញដូច្នេះ នេះជា អភិភាយតនៈ ទី ៤​ ។  បុគ្គលពួក មួយ មានសេចក្តីសំគាល់នូវអរូបខាងក្នុង ឃើញនូវពួករូបខាង

ក្រៅ ដែលជារូបខៀវ មានសម្បុរខៀវ ដ៏ឆ្លុះចេញនូវសម្បុរខៀវ មានពន្លឺខៀវ  ប្រៀបដូចផ្កាត្រកៀតខៀវ  មានសម្បុរខៀវ ដ៏ឆ្លុះ

ចេញនូវសម្បុរខៀវ មានពន្លឺខៀវ  ពុំនោះសោតប្រៀបដូចសំពត់ខៀវ កើតក្នុងក្រុងពារាណសីនោះ រលីងទាំងពីរខាង មានពណ៌

ខៀវ ដ៏ឆ្លុះចេញនូវពណ៌ខៀវ មានពន្លឺខៀវ យ៉ាងណាមិញ ​បុគ្គលពួកមួយ មានសេចក្តីសំគាល់នូវអរូបខាងក្នុង ឃើញនូវពួក

រូបខាងក្រៅ ដែលជារូបខៀវ មានសម្បុរខៀវ ដ៏ឆ្លុះចេញនូវសម្បុរខៀវ មានពន្លឺខៀវ គ្របសង្កត់នូវរូបទាំងនោះ ហើយមាន

សេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ ដូច្នេះយ៉ាងនេះឯង នេះជា អភិភាយតនៈ ទី ៥ ។  បុគ្គលពួកមួយ  មានសេចក្តីសំគាល់នូវអរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ដែលជារូបលឿង មានពណ៌លឿង ដ៏ឆ្លុះចេញនូវពណ៌លឿង មានពន្លឺ លឿង ប្រៀបដូចពណ៌ផ្កាកណ្ណិការលឿង មានពណ៌លឿង ដ៏ឆ្លុះចេញនូវពណ៌លឿង មានពន្លឺលឿង ពុំនោះសោត

ប្រៀបដូចសំពត់លឿងកើតក្នុងក្រុងពារាណសីនោះ រលីងទាំងពីរខាង មានពណ៌លឿង ដ៏ឆ្លុះចេញនូវពណ៌លឿង មានពន្លឺលឿង យ៉ាងណាមិញ បុគ្គលពួកមួយ មានសេចក្តីសំគាល់នូវអរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ដែលជារូបលឿង មានសម្បុរលឿង ដ៏ឆ្លុះចេញនូវសម្បុរលឿង មានពន្លឺលឿង គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញដូច្នេះយ៉ាងនេះឯង នេះជា អភិភាយតនៈ ទី ៦ ។ បុគ្គលពួកមួយ មានសេចក្តីសំគាល់នូវអរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ដែលជារូបក្រហម មានសម្បុរក្រហម ដ៏ឆ្លុះចេញនូវសម្បុរក្រហម មានពន្លឺក្រហម  ប្រៀបដូចផ្កា

ច្បារក្រហម   មានពណ៌ក្រហម  ដ៏ឆ្លុះចេញនូវពណ៌ក្រហម មានពន្លឺក្រហម  ពុំនោះសោតប្រៀបដូចសំពត់ក្រហម កើតក្នុងក្រុងពារាណសីនោះ រលីងទាំងពីរខាង មានពណ៌ក្រហម ដ៏ឆ្លុះចេញនូវពណ៌ក្រហម មានពន្លឺក្រហម យ៉ាងណាមិញ

 ​បុគ្គលពួកមួយ មានសេចក្តីសំគាល់នូវអរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ដែលជារូបក្រហម មានសម្បុរក្រហម ដ៏ឆ្លុះចេញនូវសម្បុរក្រហម មានពន្លឺក្រហម គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ ដូច្នេះយ៉ាងនេះឯង នេះជា អភិភាយតនៈ ទី ៧ ។ បុគ្គលពួកមួយ  មានសេចក្តីសំគាល់នូវអរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ដែលជារូប-មានសម្បុរ-ស ដ៏ឆ្លុះចេញនូវសម្បុរ-ស មានពន្លឺ-ស ប្រៀបដូចផ្កាយព្រឹក-ស មានពណ៌-ស ដ៏ឆ្លុះចេញនូវពណ៌-ស មានពន្លឺ-ស ពុំនោះសោតប្រៀបដូចសំពត់កើតក្នុងក្រុងពារាណសីនោះ រលីងទាំងពីរខាង មានពណ៌-ស ដ៏ឆ្លុះចេញនូវពណ៌-ស មានពន្លឺ-ស យ៉ាងណាមិញ ​បុគ្គលពួកមួយ មិនមានសេចក្តីសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ដែលជារូប-ស មានសម្បុរ-ស ដ៏ឆ្លុះចេញនូវសម្បុរ-ស មានពន្លឺ-ស គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់

យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ ដូច្នេះយ៉ាងនេះឯង នេះជា អភិភាយតនៈ ទី ៨ ។

 

ព-០១១-២២១:   វិមោក្ខមាន ៨​យ៉ាង គឺ បុគ្គលរមែងឃើញនូវរូបទាំងឡាយបាន នេះជា  វិមោក្ខទី ១។ បុគ្គលពួកមួយមានសេចក្តី

សំគាល់នូវអរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ នេះជា  វិមោក្ខទី ២ ។ សេចក្តីជឿស៊ប់ចំពោះកសិណដ៏ល្អ នេះជា  វិមោក្ខទី ៣ ។ ព្រោះការកន្លងនូវពួករូបសញ្ញា វិនាសទៅនៃពួកបដិឃសញ្ញា មិនធ្វើទុកក្នុងចិត្តនូវនានត្តសញ្ញា ដោយប្រការទាំងពួង បុគ្គល រមែងចូលកាន់អាកាសានញ្ចាយតនជ្ឈាន ដោយបរិកម្មថា អាកាសមិនមានទីបំផុតដូច្នេះ នេះជា  វិមោក្ខទី ៤ ។​​ បុគ្គលកន្លងនូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង រមែងចូលកាន់វិញ្ញាណញ្ចាយតនជ្ឈាន ដោយបរិកម្មថា វិញ្ញាណ

មិនមានទីបំផុតដូច្នេះ នេះជា វិមោក្ខទី ៥ ។ បុគ្គលកន្លងនូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង រមែងចូលកាន់

អាកិញ្ចញ្ញាយតនជ្ឈាន ដោយបរិកម្មថា វត្ថុបន្តិចបន្តួចមិនមានដូច្នេះ នេះជា  វិមោក្ខទី ៦ ។ បុគ្គលកន្លងនូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង រមែកចូលកាន់នេវសញ្ញានាសញ្ញាយតនជ្ឈាន នេះជាវិមោក្ខទី ​ ៧ ។  បុគ្គលកន្លងនូវនេវសញ្ញានាសញ្ញា

យតនជ្ឈាន ដោយប្រការទាំងពួង រមែងចូលកាន់សញ្ញាវេទយិតនិរោធ នេះជា  វិមោក្ខទី ៨ ។ ម្នាលលអាវុសោទាំងឡាយ ធម៌ពួកប្រាំបីនេះឯង ដែលព្រេះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ត្រាស់សំដែងទុកល្អហើយ ពួកយើងទាំងអស់គ្នា ត្រូវសង្គាយនាក្នុងធម៌ពួកប្រាំបីនោះ ។បេ។   ដើម្បិសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតានិង មនុស្សទាំងឡាយ ។

ចប់ ពួកធម៌ប្រាំបី ៗ ដែលរាប់ចូលក្នុងការសង្គាយនា

1សំដៅយកចិត្តដែលមិនបានចំរើន ដើម្បីប្រយោជន៍ដល់មគ្គនិងផល ដែលលើសលុបជាងសម្បត្តិខត្តិយមហាសាលជាដើមនោះ (អដ្ឋកថា)