ពោលអំពីអ្នកមានរោមក្នុងរណ្តៅមួយៗ តែមួយសរសៃៗ មានរោម

ប្រជុំចិញ្ចើមដុះត្រង់ចន្លោះចិញ្ចើម មានពណ៌សក្បុសទន់ល្វន់ដូចសំឡី

 

ដកស្រង់ចេញពី បិដក​ លេខ១៩  -  ទំព័រ ៥០  ដល់ ទំព័រ  ៥២

 

(៣) ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន

លំនៅពីមុន កើតជាមនុស្ស  ក្នុងកាលមុនពីមុន  ជាអ្នកលះបង់នូវមុសាវាទ វៀរស្រ

ឡះហើយចាកមុសាវាទ ជាអ្នកនិយាយតែពាក្យពិត​ បញ្ចេញតែពាក្យពិត ​ជាអ្នកទៀង

ត្រង់ និយាយពាក្យគួរឲ្យគេជឿ​ ជាអ្នកមិនពោលបំភ្លាត់សត្វលោកឡើយ ព្រះតថា

គតនោះ ព្រោះបានធ្វើកុសលកម្មនោះបេ លុះព្រះតថាគតនោះ ច្យុតចាកឋាន

សួគ៌នោះ មកកាន់អត្តភាពជាមនុស្សនេះ ក៏បាននូវមហាបុរិសលក្ខណៈទាំងពីរនេះ

គឺជាអ្នកមានរោម ក្នុងរណ្តៅមួយៗតែមួយសរសៃៗ (រាល់រណ្តៅទាំងអស់) ១​ មាន

រោមប្រជុំចិញ្ចើមដុះត្រង់ចន្លោះចិញ្ចើមមានពណ៌សក្បុសទន់ល្វន់ដូចជាសំឡី ១ ។

ព្រះតថាគតនោះ ប្រកបដោយលក្ខណៈនោះ បើនៅគ្រប់គ្រងគេហដ្ឋាននឹងបានជា

ស្តេចចក្រពត្តិ ។ បេកាលបើជាស្តេចហើយ តើនឹងបានរបស់អ្វី គឺនឹងបានជនច្រើន

នាក់ គឺពួកព្រាហ្មណ៍ គហបតី អ្នកនិគម អ្នកជនបទ ពួកស្មៀន ពួកមហាមាត្រ សេនា

ប្រកបដោយអង្គ ៤ អ្នករក្សាទ្វារ អាមាត្យ បរិស័ទ ស្តេចចំណុះ អ្នកមានភោគសម្បត្តិ

និងព្រះរាជកុមារ តែងប្រព្រឹត្តតាមអធ្យាស្រ័យរបស់តថាគតនោះ កាលបើនៅជាស្តេច

នឹងបានរបស់នេះឯង ។ បេកាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបាន

របស់អ្វី គឺនឹងបានជនច្រើនអ្នក គឺពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ទេវតា មនុស្ស

អសុរ នាគ និង គន្ធព្វ តែងប្រព្រឹត្តតាមអធ្យាស្រ័យ របស់តថាគតនោះ កាលបើព្រះ

តថាគតបានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់នេះឯង។ លុះព្រះមានព្រះភាគ បានសំ

ដែងសេចក្តីនេះរួចហើយ ។ ទើបទ្រង់ត្រាស់នូវគាថាព័ន្ធនេះ ក្នុងលក្ខណៈនោះថា

(៤) ក្នុងជាតិពីមុនៗ ព្រះតថាគតអ្នកកាន់ពាក្យសត្យ មានវាចាគួរជឿ វៀរចាក

ពាក្យមិនពិត ព្រះតថាគតនោះ  ជាអ្នកមិនក្លែងពោលពាក្យមិនពិត ចំពោះជនណា

មួយឡើយ និយាយតែពាក្យពិ ទៀងទាត់ ត្រឹមត្រូវ   ព្រះតថាគតមានរោមប្រជុំ

ចញ្ចើមសម្បុរ ស-ក្បុស ទន់ល្វន់ ដូចជាសំឡីដុះត្រង់ចន្លោះចិញ្ចើមក្នុងរណ្តៅរោម

មួយៗ មិនដុះរោមពីរសរសៃឡើយ គឺព្រះតថាគតមានសរីរៈដុះរោមតែមួយសរសៃៗ ។

 ពួកជនជាច្រើន ដែលជាអ្នកដឹងនូវលក្ខណៈ ឈ្លាសក្នុងការទាយនូវ

ឧប្បាដនិងនិមិត្ត មកប្រជុំគ្នា ហើយទាយព្រះតថាគតនោះថា នឹងមានជនជា

ច្រើនប្រព្រឹត្តទៅតាមអធ្យាស្រ័យរបស់តថាគត​ ដែលជាអ្នកមានរោមប្រជុំចិញ្ចើម

ប្រតិស្ឋានល្អហើយបែបនេះ ។ បើព្រះតថាគតនៅជាគ្រហស្ថ នឹងមានជនជា

ច្រើនប្រព្រឹត្តតាមអធ្យាស្រ័យ   ព្រោះកុសលកម្មដែលតថាគតបានធ្វើទុកមក

ពីកាលមុន ទោះបីព្រះតថាគតចេញទៅជាបុព្វជិត ឥតមានកង្វល់នឹងបាន

ត្រាស់ជាព្រះពុទ្ធដ៏ប្រសើរ នឹងមានជនប្រព្រឹត្តតាមអធ្យាស្រ័យដូចគ្នា ។