ពោលអំពីអ្នកមានសីសៈ (ក្បាល) ដូចជាប្រដាប់ដោយក្បាំងស្រេចស្រាប់

​ដកស្រង់ចេញពី បិដក​ លេខ១៩  -  ទំព័រ ៤៧  ដល់ ទំព័រ  ៥០ ​

(៣១) ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន

 លំនៅពីមុន កើតជាមនុស្ស ក្នុងកាលពីមុន   ជាចម្បងរបស់ជនច្រើន ក្នុងកុសល

ធម៌ទាំងឡាយ ជាប្រធានរបស់ជនច្រើន ក្នុងកាយសុចរិត វចីសុចរិត មនោសុចរិត

 ការបរិចា្ចគទាន សមាទានសីល កិរិយារក្សាឧបោសថ វត្តដែលត្រូវធ្វើចំពោះមាតា

វត្តដែលត្រូវធ្វើចំពោះបិតា វត្តដែលត្រូវធ្វើចំពោះសមណៈ វត្តដែលត្រូវធ្វើចំពោះ

ព្រាហ្មណ៍ វត្តដែលត្រូវធ្វើចំពោះជន ដែលជាច្បងក្នុងត្រកូល និងក្នុងពួកកុសល

ធម៌ ដ៏ក្រៃលែងឯទៀតៗ ។ ព្រះតថាគតនោះ ព្រោះបានធ្វើនូវកុសលនោះ ។ បេ។

 លុះព្រះតថាគតច្យុតចាកឋានសួគ៌នោះមកកាន់អត្តភាពជាមនុស្សនេះ ក៏បាននូវ

មហាបុរិសលក្ខណៈនេះ គឺជាអ្នកមានសីសៈ ដូចជាប្រដាប់ដោយក្បាំងស្រេច

ស្រាប់ ។ ព្រះតថាគតនោះប្រកបដោយលក្ខណៈនោះ បើនៅគ្រប់គ្រងគេហដ្ឋាន

នឹងបានជាស្តេចចក្រពត្តិ ។ បេ។  កាលបើបានជាស្តេចហើយ តើនឹងបានរបស់អ្វី

 គឺនឹងមានជនច្រើនអ្នកជាបរិពារ គឺពួកព្រាហ្មណ៍ គហបតី អ្នកនិគម អ្នកជនបទ

 ពួកស្មៀន ពួកមហាមាត្រ សេនាប្រកបដោយអង្គ ៤ អ្នករក្សាទ្វារ អាមាត្យ បរិស័ទ

 ស្តេចចំណុះ អ្នកមានភោគសម្បត្តិ ព្រះរាជកុមារ កាលបើនៅជាស្តេចនឹងបានរបស់

នេះឯង ។​បេ។ កាលបើព្រះតថាគតបានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់អ្វី គឺនឹងមាន

ជនច្រើន  អ្នកជាបរិពារ គឺពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ទេវតា មនុស្ស អសុរ

នាគ គន្ធព្វ កាលបើព្រះតថាគតបានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់នេះឯង ។ លុះ

ព្រះមានព្រះភាគ បានពោលសេចក្តីនេះរួចហើយ ។ ទើបទ្រង់ត្រាស់គាថាព័ន្ធនេះ

ក្នុងលក្ខណៈនោះថា

(៣២)ព្រះតថាគត​ជាចម្បង (របស់ជនច្រើន) ក្នុងសុចរិតធម៌ទាំងឡាយ ជាអ្នក

ត្រេកអរក្នុងការប្រព្រឹត្តិធម៌ មានជនច្រើនអ្នក ជាបរិពារ​ លុះ​ព្រះតថាគតលះលោក

នេះ ក៏បានទៅសោយផលនៃបុណ្យ ក្នុងឋានសួគ៌ ។  លុះព្រះតថាគតសោយផល

សុចរិតនោះហើយ​ ច្យុតមកកើត ក្នុងមនុស្សលោកនេះ ក៏បានជាអ្នកមានសីសៈ

ហាក់ដូចជាប្រដាប់ដោយក្បាំងស្រេចស្រាប់ ឯពួកមនុស្សជាអ្នកចេះចាំនូវព្យញ្ជនៈ

និងនិមិត្ត នាំគ្នាទាយថា ព្រះតថាគតនេះនឹងបានជាចម្បងរបស់ជនច្រើន ។ បណ្តា

ពួកមនុស្សក្នុងលោកនេះ នឹងមានមនុស្សជាអ្នកខ្វល់ខ្វាយបម្រើ (ព្រះតថាគតនេះ

ជាច្រើន )​ សូម្បីកាលព្រះតថាគតនៅពីក្មេង ក្នុងកាលនោះឯង ក៏មានពួកមនុស្ស

ទាយព្រះតថាគតនោះថា​ បើព្រះតថាគត ជាក្សត្រិយ៍នៅគ្រប់គ្រងផែនដី នឹងបាន

ពួកជនច្រើននាក់ធ្វើការខ្វល់ខ្វាយបម្រើ ។ បើមនុស្សនោះចេញទៅបួស​ នឹងបានជា

អ្នកស្ទាត់ជំនាញ​ក្នុងធម៌ទាំងឡាយ​​ ជនជាច្រើនតែងត្រេកអរក្នុងគុណ   គឺការ

ប្រៀនប្រដៅរបស់មនុស្សនោះ ជាអ្នកប្រព្រឹត្តតាម (ព្រះតថាគត) ។