ពោលអំពីអ្នកមានភ្នែកខៀវស្រស់ មានកែវភ្នែកដៀងនឹងកែវភ្នែកកូនគោ
ដកស្រង់ចេញពី បិដក លេខ១៩ - ទំព័រ ៤៥ ដល់ ទំព័រ ៤៧)
(២៩) ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន
លំនៅពីមុន កើតជាមនុស្សក្នុងកាលមុន ជាអ្នកមិនសំឡក់មើល (ដោយទោសចិត្ត)
មិនមៀងមើលដោយចុងភ្នែក មិនលបសំឡក់គេ(ដោយស្អប់) ជាអ្នកមានចិត្តស្មោះ
ត្រង់ រមិលមើលត្រង់ពេញភ្នែក ជាអ្នកសំឡឹងមើលជនច្រើន ដោយចក្ខុគួរឲ្យ
ស្រឡាញ់ ។ ព្រះតថាគតនោះ ព្រោះបានធ្វើសន្សំកុសលកម្មនោះ ។ បេ។ លុះព្រះ
តថាគតនោះ ច្យុតចាកឋានសួគ៌នោះ មកកាន់អត្តភាពជាមនុស្សនេះ ក៏បានធ្វើនូវ
មហាបុរិសលក្ខណៈទាំងពីរនេះ គឺជាអ្នកមានភ្នែកខៀវស្រស់១ មានកែវភ្នែកស្រ
ដៀងនឹងកែវភ្នែក កូនគោ ១ ។ ព្រះតថាគតនោះ ប្រកបដោយលក្ខណៈនោះ បើនៅ
គ្រប់គ្រងគេហដ្ឋាននឹងបានជាស្តេចចក្រពត្តិ ។ បេ។ កាលបើបានជាស្តេចហើយ
នឹងបានរបស់អ្វី គឺនឹងបាន ជាអ្នកគួរឲ្យអ្នកផងពិតពិលរមិលមើល ដោយសេច
ក្តីពេញចិត្ត ជាទីស្រឡាញ់នៃជនច្រើន ជាទីគាប់ចិត្តរបស់ពួកព្រាហ្មណ៍និងគហ
បតី អ្នកនិគម អ្នកជនបទ ពួកស្មៀន ពួកមហាមាត្រ ពួកសេនាមានអង្គ ៤
(មានសេនាដំរីជាដើម ) អ្នករក្សាទ្វារ អាមាត្យ ពួកបរិស័ទ ពួកស្តេចចំណុះ
អ្នកមានភោគសម្បត្តិ និងពួករាជកុមារ កាលបើជាស្តេចនឹងបានរបស់នេះឯង
។បេ។ កាលបើព្រះតថាគតបានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់អ្វី គឺនឹងបាន
ជាអ្នកគួរឲ្យអ្នកផងពិតពិលរមិលមើល ដោយសេចក្តីពេញចិត្ត ជាទីស្រ
ឡាញ់នៃជនច្រើន ជាទីគាប់ចិត្តរបស់ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា
ទេវតា មនុស្ស អសុរ នាគ គន្ធព្វ កាលបើព្រះតថាគត បានត្រាស់ជាព្រះ
ពុទ្ធ នឹងបានរបស់នេះឯង ។ លុះព្រះមានព្រះភាគ បានពោលសេចក្តីនេះ
រួចហើយ ។ ទើបទ្រង់ត្រាស់នូវគាថាព័ន្ធនេះ ក្នុងលក្ខណៈនោះថា
(៣០) ព្រះតថាគត ជាអ្នកមិនសំឡក់មើល (ដោយទោសចិត្ត) មិនមៀង
មើលដោយចុងភ្នែក មិនលបសំឡក់គេ (ដោយស្អប់) ជាអ្នកមានចិត្តស្មោះ
ត្រង់ ពិតពិលរមិលមើលត្រង់ពេញភ្នែក ជាអ្នកសំឡឹងមើលមហាជន
ដោយចក្ខុគួរស្រឡាញ់ ។ ព្រះតថាគតនោះ បានទៅសោយផលវិបាក ក្នុងសុគតិរីករាយក្នុងសុគតិនោះ (លុះច្យុតចាកឋានសួគ៌) មកកើតក្នុង
មនុស្សលោកនេះ បានជាអ្នកមានកែវភ្នែកស្រដៀងនឹងកែវភ្នែកកូន
គោ ១ ជាអ្នកមានភ្នែកខៀវស្រស់ គួរឲ្យរមិលមើល (ដោយចិត្តរាប់
អាន) ១ ។ មនុស្សទាំងឡាយ ជាអ្នកប្រកបក្នុងលក្ខណសាស្ត្រ មាន
ប្រាជ្ញាដ៏ល្អិតឈ្លាសវៃ ក្នុងបទនិងនិមិត្តដ៏ច្រើន និងជាអ្នកវាងវៃក្នុង
ការទាយ នូវភ្នែកដែលដូចជាភ្នែកកូនគោ នាំគ្នាទាយព្រះតថាគតនោះ
ថា ព្រះរាជកុមារនេះ គួរឲ្យពិតពិលរមិលមើល ដោយចិត្តជាទីស្រឡាញ់ ។
បើព្រះតថាគតនៅជាគ្រហស្ថ ជាបុគ្គលគួរឲ្យពិតពិលរមិលមើល ដោយ
ចិត្តជាទីស្រឡាញ់ ជាទីរាប់អានរបស់ជនជាច្រើន នេះបើនៅជាគ្រហស្ថ
បើទៅជាសមណៈវិញ ក៏គង់ជាទីស្រឡាញ់ និងជាអ្នកធ្វើសេចក្តីសោក
របស់ជនច្រើនឲ្យវិនាសបាន ។