ពោលអំពីអ្នកមានសរសៃល្អិតឆ្មាដ៏លើសលែង មានចុង-ងឡើងលើ

ប្រជុំស្រោបត្រង់-កសម្រាប់ទទួលអាហារ

​ដកស្រង់ចេញពី បិដក​ លេខ១៩  -  ទំព័រ ៤២  ដល់ ទំព័រ  ៤៤

(២៧) ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន

 លំនៅពីមុន កើតជាមនុស្សក្នុងកាលពីមុន  ជាអ្នកមិនបៀតបៀនសត្វទាំងឡាយ

ដោយដៃ ឬដុំដី ឬក៏ដម្បង គ្រឿងសាស្តា្រវុធឡើយព្រះតថាគតនោះ ព្រោះបាន

ធ្វើសន្សំនូវកុសលកម្មនោះ ​ បេ ។ លុះព្រះតថាគតនោះ ច្យុតចាកឋានសួគ៌នោះ

មកកាន់អត្តភាពជាមនុស្សនេះ ក៏បានធ្វើនូវមហាបុរិសលក្ខណៈ  គឺជាអ្នកមាន

ប្រសាទ គឺសរសៃល្អិតឆ្មារដ៏លើសលែង សម្រាប់ទទួលរសអាហារ ឯប្រសាទ

សម្រាប់ទទួលរសអាហារ របស់ព្រះតថាគត មានចុង-ងឡើងលើ  ប្រជុំស្រោប

ត្រង់-កសម្រាប់ទទួលអាហារ ជ្រួតជ្រាបផ្សព្វផ្សាយស្មោះស្មើគ្នា (សព្វសព៌ាង្គកាយ)

 ព្រះតថាគតនោះ ប្រកបដោយលក្ខណៈនោះ បើនៅគ្រប់គ្រងគេហដ្ឋាន  នឹងបានជា

ស្តេចចក្រពត្តិ ។បេកាលបើបានជាស្តេចហើយ តើនឹងបានរបស់អ្វី គឺនឹងបាន

ជាអ្នកមានអាពាធតិច មានទុក្ខតិច ប្រកបដោយឧទរមានភ្លើងធាតុដ៏ស្មើ គឺមិនត្រជាក់

ពេក មិនក្តៅពេក កាលបើនៅជាស្តេចនឹងបានរបស់នេះឯង ។​ បេកាលបើព្រះតថា

គតបានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់អ្វី  គឺនឹងបាន ជាអ្នកមានអាពាធតិច

 មានទុក្ខតិច ប្រកបដោយឧទរមានភ្លើងធាតុដ៏ស្មើ គឺមិនត្រជាក់ពេក មិនក្តៅពេក

 ជាយ៉ាងកណ្តាល ល្មមសមគួរដល់សេចក្តីព្យាយាម កាលបើព្រះតថាគតបាន

ត្រាស់ជាព្រះពុទ្ធ នឹងបានរបស់នេះឯង ។ លុះព្រះមានប្ព្រះភាគ បានពោលសេច

ក្តីនេះរួចហើយ ។ ទើបទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងលក្ខណៈនោះថា

(២៨) ព្រះតថាគត ជាអ្នកមិនបានបៀតបៀន មិនបានប្រទូស្តដល់អ្នកប្រជុំជន

 ដោយដៃ ដោយដម្បង និងដុំដី ឬក៏ដោយគ្រឿងសាស្ត្រាវុធ ពុំនោះសោត

ដោយការប្រើគេឲ្យសម្លាប់ និងបៀតបៀន ឬដោយកិរិយាចងក្រៀក និងការ

គម្រាមឡើយ ។ ព្រោះកម្មនោះឯង​ ទើបព្រះតថាគតលះលោកនេះទៅ ក៏រមែង

រីករាយក្នុងឋានសួគ៌ បាននូវសេចក្តីសុខ ព្រោះធ្វើនូវអំពើដែលមានផលជាសុខ

 ប្រសាទសម្រាប់ទទួល រសអាហារ ជាទីត្រេកអរ ( ណា ) បានដម្កល់នៅស៊ប់ល្អ

ហើយ លុះព្រះតថាគតមកកើក្នុងមនុស្សលោកនេះ ក៏បាននូវប្រសាទ គឺសរសៃ

ល្អិតឆ្មារ ដ៏លើសលែងសម្រាប់ទទួលរសអាហារ (នោះ) ។ ព្រោះហេតុនោះបាន

ជាអ្នកប្រាជ្ញទាំងឡាយ មានប្រាជ្ញាដ៏ល្អិត នាំគ្នាទាយព្រះតថាគតនោះ ថា ជន

នេះមុខជានឹងច្រើនទៅដោយសេចក្តីសុខ ទោះបីនៅជាគ្រហស្ថ ឬទៅជាបុព្វជិត

 ក៏គង់មានលក្ខណៈនោះ ជាគ្រឿងបំភ្លឺនូវសេចក្តីនោះ ។