ពោលអំពីអ្នកមានលក្ខណៈ៣ 

-ចំណែកកន្លះកាយខាងលើស្រដៀងនឹងចំណែកកន្លះកាយរាជសីហ៍

  -មានខ្នងពេញស្មើ   -មាន-កមូល

ដកស្រង់ចេញពី បិដក​ លេខ១៩  -  ទំព័រ ៣៩  ដល់ ទំព័រ  ៤២

 

(៥)  ​ ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ ) នូវជាតិពីមុន ភពពីមុន

 លំនៅពីមុន កើតជាមនុស្ស ក្នុងកាលពីមុន   ជាអ្នកប្រាថ្នានូវសេចក្តីចំរើន ប្រាថ្នា

នូវប្រយោជន៍ ប្រាថ្នានូវសេចក្តីសុខ ប្រាថ្នាសេចក្តីក្សេមក្សាន្តចាកយោគៈ ដល់ពួក

ជនច្រើនថា  ធ្វើដូចម្តេចជនទាំងនេះ នឹងបានចំរើនដោយសទ្ធា ចំរើនដោយសីល

ចំរើនដោយសុតៈ ចំរើនដោយវុឌ្ឍិ ចំរើនដោយចាគៈ ចំរើនដោយលោកកិយធម៌

ចំរើនដោយប្រាជ្ញា ចំរើនដោយទ្រព្យនិងធញ្ញាហារ ចំរើនដោយស្រែ និងចំការ

ចំរើនដោយសត្វជើងពីរ​ និងសត្វជើង ៤ ចំរើនដោយកូននិងប្រពន្ធ ចំរើនដោយ

ពួកបុរស ជាទាសៈនិងកម្មករ ចំរើនដោយពួកញាតិ ចំរើនដោយពួកមិត្ត ចំរើន

ដោយពួកផៅពង្ស   ព្រះតថាគតនោះ ព្រោះបានធ្វើ សន្សំ កុសលកម្មនោះ បេ

លុះព្រះតថាគតនោះ ច្យុតចាកឋានសួគ៌នោះ មកកាន់អត្តភាពជាមនុស្សនេះ

 ក៏បាននូវមហាបុរិសលក្ខណៈទាំង ៣​ នេះ គឺមានចំណែកកន្លះកាយខាង​លើ

ស្រដៀងនឹងចំណែកកន្លះកាយនៃរាជសីហ៍ ១  មានខ្នងពេញស្មើ ឥតមានចង្អូរ

ផតខូងត្រង់កណ្តាល ១  មាន-​កមូលសម ១ ។ ព្រះតថាគតនោះ ប្រកបដោយ

លក្ខណៈទាំងនោះ បើនៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ ។ បេ

 កាលបើបានជាស្តេចហើយ  តើនឹងបានរបស់អ្វី គឺនឹងបានជាអ្នកមិនសាបសូន្យ

ជាធម្មតា គឺមិនសាបសូន្យចាកទ្រព្យ និងធញ្ញាហារ ស្រែចំការ សត្វជើង ២​ និង

សត្វជើង ៤ កូនប្រពន្ធ ពួកបុរសជាទាសៈ និងកម្មករ ពួកញាតិ មិត្ត​ និងផៅពង្ស

 មិនបានសាបសូន្យចាកសម្បត្តិទាំងពួងឡើយ កាលបើជាស្តេចឹងបានរបស់នេះ

ឯង  ។ បេ ។ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់នេះអ្វី

គឺនឹងបានជាអ្នកមិនសាបសូន្យជាធម្មតា គឺមិនសាបសូន្យចាក  សទ្ធា សីលៈ

សុតៈ ចាគៈ បញ្ញា ទាំងមិនសាបសូន្យចាកសម្បត្តិទាំងពួងឡើយ កាលបើព្រះតថា

គត  បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់នេះឯង ។  ព្រះមានព្រះភាគបានសំដែង

សេចក្តីនេះរួចហើយ ។ ទើបទ្រង់ត្រាស់នូវគាថាព័ន្ធនេះ ក្នុងលក្ខណៈនោះថា

(៦) ព្រះតថាគត តែងប្រាថ្នានិងប៉ុនប៉ងនូវសេចក្តីមាំមួន និងសេចក្តីបរិបូណ៌

ដល់ជនដទៃ ថា ធ្វើដូចម្តេច កុំឲ្យជនទាំងឡាយសាបសូន្យចាក សទ្ធា

 សីលៈ សុតៈ បញ្ញា ចាគៈ និង លោកកិយធម៌ និងគុណ គឺសេចក្តីល្អច្រើន

ប្រការ និងទ្រព្យធញ្ញាហារ ស្រែចំការ កូនប្រពន្ធ ​(សត្វជើងពីរ) សត្វជើង ៤

 ញាតិ មិត្ត ផៅពង្ស​ និងកំឡាំង ពណ៌សម្បុរកាយ និងសុខទាំងពីរប្រការ ។

 ព្រះតថាគតជាបុគ្គល មានចំណែកកន្លះកាយខាង​លើ ស្រដៀងគ្នានឹង

ចំណែកកន្លះកាយនៃរាជសីហ៍ មានទ្រង់ទ្រាយល្អ ១ មាន-ក មូលក្លំ ១

 មានខ្លងពេញស្មើ ឥតមានផតខូង ត្រង់កណ្តាល    ព្រោះកម្មដែព្រះ

តថាគតបានសន្សំ កសាងពីជាតិមុនមក ទើបមិនបានសាបសូន្យ

បុព្វនិមិត្តរបស់ព្រះតថាគតនោះ មិនបានសាបសូន្យឡើយ ។ បើព្រះ

តថាគតជាគ្រហស្ថ តែងចំរើនដោយធញ្ញាហារ ទ្រព្យ កូនប្រពន្ធ

(សត្វជើង ២ )​ និងសត្វជើង៤​ (បើ)​ ព្រះតថាគត ឥតមានកង្វល់ ចេញ

ទៅបួស ក៏បានសម្រេចសម្ពោធិញ្ញាណ រកគុណជាតឯទៀត ឲ្យក្រៃលែង

ជាងគ្មាន ជាធម្មមិនបានសាបសូន្យ ។