ពោលអំពីអ្នកមានបរិមណ្ឌលនៃកាយដូចបរិមណ្ឌលនៃដើមជ្រៃ
កាលបើឈអាចស្ទាបពាល់ជង្គង់
ដោយដៃទាំងពីរ ដោយមិនបាច់ឱនខ្លួនចុះ
ដកស្រង់ចេញពី បិដក លេខ១៩ - ទំព័រ ៣៦ ដល់ ទំព័រ ៣៩
(២៣) ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ ) នូវជាតិពីមុន ភពពីមុន
លំនៅពីមុន កើតជាមនុស្សក្នុងភពមុន ជាអ្នកបានពិចារណានូវការសង្គ្រោះ
មហាជន តែងស្គាល់ស្មើ (1) គឺស្គាល់ថាអ្នកនេះស្មើនឹងអ្នកនោះ ស្គាល់ដោយខ្លួនឯង(2 )
ស្គាល់បុរស (3) ស្គាល់គុណវិសេសរបស់បុរស ថា បុរសនេះគួរទទួលនូវទាននិងគ្រឿង
សក្ការៈនេះ (លុះស្គាល់ដូច្នោះហើយ ) ក៏បានធ្វើនូវប្រយោជន៍ប្លែកៗគ្នា តម្រូវតាមគុណ
វិសេសរបស់បុរសជាន់នោះ ។ ព្រះតថាគតនោះ ព្រោះបានធ្វើកុសលកម្មនោះ ។ បេ។
លុះព្រះតថាគតនោះ ច្យុតចាកឋានសួគ៌នោះ មកកាន់អត្តភាពជាមនុស្សនេះ ក៏បាននូវ
មហាបុរិសលក្ខណៈទាំងពីរនេះ គឺជាអ្នកមានបរិមណ្ឌល (នៃកាយ ) ដូចជាបរិមណ្ឌលនៃ
ដើមជ្រៃ ១ កាលបើឈរមិនបាច់ឱនខ្លួនចុះ អាចស្ទាបពាល់ជង្គង់ដោយដៃទាំងពីរបាន ១ ។
ព្រះតថាគតនោះ ប្រកបដោយលក្ខណៈទាំងពីរនោះ បើនៅគ្រប់គ្រងគេហដ្ឋាននឹងបានជា
ស្តេចចក្រពត្តិ ។ បេ ។ កាលបើជាស្តេចហើយនឹងបានរបស់អ្វី គឺនឹងបាន ជាអ្នកស្តុកស្តម្ភ
មានទ្រព្យច្រើន មានគ្រឿង ប្រើប្រាស់ច្រើន មានមាសប្រាក់ច្រើន មានគ្រឿងឧបករណ៍
ដែលធ្វើចិត្តឲ្យរីករាយច្រើន មានធញ្ញាហារជាទ្រព្យច្រើន មានឃ្លាំងដ៏ពេញប្រៀប កាលបើ
ព្រះតថាគតនៅសោយរាជ្យ នឹងបានរបស់នេះឯង។ បេ។ កាលបើព្រះតថាគតបានត្រាស់ជា
ព្រះពុទ្ធ នឹងបានរបស់អ្វី គឺនឹងបានជាអ្នកស្តុកស្តម្ភ មានទ្រព្យច្រើន មានគ្រឿងប្រើប្រាស់ច្រើន
ទ្រព្យរបស់តថាគតទាំងនេះ គឺ សទ្ធាធនំ (ទ្រព្យពោល គឺ ការជឿ) ១ សីលធនំ (ទ្រព្យ គឺការ
សង្រួមកាយឲ្យរៀបរយ) ១ ហិរិធនំ (ទ្រព្យគឺ សេចក្តីខ្មាសបាប) ១ ឱត្តប្បធនំ (ទ្រព្យ គឺ សេច
ក្តីក្តៅក្រហាយនឹងបាប )១ សុតធនំ (ទ្រព្យ គឺ ការស្តាប់) ១ ចាគធនំ (ទ្រព្យ គឺ ការលះ ) ១
បញ្ញាធនំ (ទ្រព្យគឺ កិរិយាដឹងសព្វ ) ១ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបាន
នូវរបស់នេះឯង ។
(២៤) ព្រះតថាគតបានលៃលក ពិចារណា គិតហើយទើបសំឡឹងមើលនូវការសង្រ្គោះមហាជន
ដោយស្មោះស្មើ ជាអ្នកបានធ្វើនូវគ្រឿងសក្ការៈតម្រូវតាមគុណវិសេសរបស់បុរសនោះ ៗ ក្នុង
កាលមុនថា បុរសនេះគួរបាននូវទាននិងគ្រឿងសក្ការៈនេះ ។ ព្រះតថាគត ជាបុគ្គលមានកាយ
ស្មើ កាលបើឈរមិនបាច់ឱនខ្លួនចុះ អាចស្ទាបជង្គង់ដោយដៃទាំងពីរបាន មានបរិមណ្ឌល
( នៃកាយ ) ដូចជាបរិមណ្ឌលនៃដើមជ្រៃ ដែលដុះឡើងអំពីផែនដី ព្រោះសេសសល់វិបាកនៃ
អំពើសុចរិត (នោះឯង ) ។ ពួកមនុស្ស ដែលមានប្រាជ្ញាល្អិតជ្រាលជ្រៅ ដឹងនូវលក្ខណៈនៃនិមិត្ត
ផ្សេងៗជាច្រើន នាំគ្នាទាយថា ព្រះរាជកុមារកំឡោះក្មេងនេះ នឹងបាននូវរបស់ដ៏សមគួរ ដល់គ្រ
ហស្ថច្រើនប្រការផង ជាអ្នកមានភោគសម្បត្តិ ដែលគួរប្រាថ្នារបស់ស្តេច និងសមគួរដល់ពួក
គ្រហស្ថ ក្នុងលោកនេះជាច្រើនផង បើព្រះរាជកុមារនេះ លះបង់នូវកាមភោគៈទាំងអស់
(ហើយចេញទៅទ្រង់ព្រះផ្នួស) នឹងបានទ្រព្យដ៏ខ្ពង់ខ្ពស់ថ្លៃថ្លា រកទ្រព្យឯទៀតឲ្យលើស
លុបជាងមិនមានឡើយ ។
1ពាក្យថា ស្គាល់ស្មើនោះ គឺស្គាល់ថា ជននេះមានគុណស្មើនឹងជននោះ ហើយស្រុះស្រួលទទួលបុរសនោះ តាមវិធីដែល
ត្រូវទទួល ។ដីកា។
2ពាក្យថា ស្គាល់ដោយខ្លួនឯង គឺស្គាល់ដោយមិនចាំបាច់អ្នកឯទៀតមកពន្យល់ឡើយ ។
3ពាក្យថា ស្គាល់បុរស គឺស្គាល់ពិតប្រាកដថា បុរសនេះជាន់ខ្ពស់ បុរសនេះជាន់កណ្តាល បុរសនេះជាន់ទាប ។ដីកា។