ពោលអំពីអ្នកមានអង្គាវយវៈ ដែលត្រូវលាក់កំបាំង ដោយសម្ពត់ ឋិតមៅក្នុងស្រោម

(ដូចជាអង្គជាតនៃដំរី)

​ដកស្រង់ចេញពី បិដក​ លេខ១៩  -  ទំព័រ ៣៤  ដល់ ទំព័រ  ៣៦

(២១) ម្នាលភិក្ខុទាំងឡាយ កាលបើព្រះតថាគត ( អាស្រ័យ) នូវជាតិពីមុន ភពពីមុន

 លំនៅពីមុន កើតជាមនុស្សក្នុងកាលមុន  ជាអ្នកបានរាប់អាននូវញាតិមិត្ត សំឡាញ់

ស្និទ្ធស្នាល ដែលព្រាត់ប្រាសនិរាសបាត់មុខយូរហើយផង ជាអ្នករាប់អានមាតាព្រម

ទាំងកូនផង រាប់អាននូវកូនព្រមទាំងមាតាផង រាប់អានបិតាព្រមទាំងកូនផង រាប់

អាននូវកូនព្រមទាំងបិតាផង រាប់អានបិតាព្រមទាំងបងប្អូនប្រុស រាប់អានបងប្អូន

ប្រុសព្រមទាំងបងប្អូនស្រីផង រាប់អានបងប្អូនស្រី ព្រមទាំងបងប្អូនប្រុសផង

 ហើយជាអ្នកត្រេកអរក្រៃលែង ព្រោះបានធ្វើគេឲ្យព្រមព្រៀងគ្នាផង ។ ព្រះតថាគត

នោះ ព្រោះបានធ្វើសន្សំនូវកុសលកម្មនោះ បេ។ លុះព្រះតថាគតនោះ ច្យុតចាក

ឋានសួគ៌នោះ មកកាន់អត្តភាពជាមនុស្សនេះ ក៏បាននូវមហាបុរិសលក្ខណៈនេះ

 គឺជាអ្នកមានអង្គាវយវៈ ដែលត្រូវលាក់កំបាំងដោយសម្ពត់ ឋិតនៅក្នុស្រោម

( ដូចជាអង្គជាតនៃដំរី ) ។ ព្រះតថាគតនោះ ប្រកបដោយលក្ខណៈនោះ  បើនៅ

គ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ ។ បេកាលបើព្រះតថាគតនៅ

សោយរាជ្យ នឹងបានរបស់អ្វី គឺនឹងបានជាអ្នកមានបុត្រច្រើន ឯបុត្ររបស់ព្រះ

តថាគតនោះ មានចំនួនច្រើនពាន់ សុទ្ធសឹងតែជាអ្នកក្លៀវក្លា អង់អាច អាចញាំ

ញីនូវសេនារបស់ស្តេចទៃបាន កាលបើព្រះតថាគតនៅសោយរាជ្យនឹងបានរបស់

នេះឯង ។ បេ កាលបើព្រះតថាគតបានត្រាស់ជាព្រះពុទ្ធ  ​នឹងបានរបស់អ្វី គឺនឹងបានជាអ្នកមានបុត្រច្រើន ឯបុត្ររបស់ព្រះតថាគតនោះចំនួនច្រើនពាន់

 សុទ្ធសឹងតែជាអ្នកក្លៀវក្លា អង់អាច  អាចញ៉ាំញីនូវសេនារបស់ស្តេចឯទៀតបាន

 កាលបើព្រះតថាគតបានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់នេះឯង លុះព្រះមាន

ព្រះភាគ បានត្រាស់សេចក្តីនេះរួចហើយ ។ ទើបទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងកម្ម

ជាដើមនោះថា

(២) ក្នុងកាលពីមុន ភពពីមុន ជាតិពីមុន ព្រះតថាគតរាប់អាននូវញាតិ មិត្ត និង

សំឡាញ់ស្និទ្ធស្នាល ដែលព្រាត់ប្រាសនិរាសបាត់មុខអស់កាលយូរហើយផង​ ជាអ្នក

ត្រេកអរក្រៃលែង ព្រោះបានធ្វើឲ្យគេព្រមព្រៀងគ្នាផង ។ ព្រោះកម្មនោះព្រះតថាគត

បានទៅកាន់ឋានសួគ៌ សោយសេចក្តីសុខ សេចក្តីសម្រាន្ត និងសេចក្តីត្រេកអរ លុះ

ច្យុតចាកឋានសួគ៌ នោះមកកើតក្នុងមនុស្សលោកនេះទៀត ក៏បាននូវគុយ្ហប្រទេស

ដ៏កំបាំងនៅក្នុងស្រោម ដែលគេត្រូវបិបាំងដោយសម្ពត់ ។ បុគ្គលដែលមានលក្ខណៈ

បែបនោះ រមែងមានកូនច្រើន  ឯកូនដែលកើតអំពីខ្លួនជាច្រើនពាន់ (នោះ) ​សុទ្ធសឹង

ជាអ្នកក្លៀវក្លា អង់អាច អាចញ៉ាំញីនូវពួកសត្រូវបាន  កាលបើព្រះតថាគតនៅជា

គ្រហស្ថ ក៏គង់ញ៉ាំងបីតិឲ្យកើតឡើងបាន ព្រោះតែពោលពាក្យគួរស្រឡាញ់

កាលបើព្រះតថាគតចេញទៅទ្រង់ព្រះផ្នួស ក៏មានកូនច្រើនជាងនោះទៅទៀត

ឯកូនទាំងនោះសុទ្ធតែជាអ្នកជឿស្តាប់ពាក្យ  (របស់ព្រះតថាគត​​) ទោះព្រះតថាគត

 នៅជាគ្រហស្ថ ឬទៅជាព្វជិត មានលក្ខណៈនោះជាគ្រឿងបំភ្លឺនូវសេចក្តីនោះ ។