ពោលអំពីអ្នកមាន-កជើងអណ្តែតខាងលើ មានចុងរោម-ងឡើងលើ
ដកស្រង់ចេញពី បិដក លេខ១៩ - ទំព័រ ២២ ដល់ ទំព័រ ២៤
(១៣) ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត ( អាស្រ័យ ) នូវជាតិពីមុន ភពពីមុន
លំនៅពីមុន កើតជាមនុស្សក្នុងកាលមុន ជាអ្នកបានពោលពាក្យប្រកបដោយប្រ
យោជន៍ ទាំងប្រកបដោយធម៌ បានពន្យល់ជនច្រើននាក់ តែងនាំមកនូវប្រយោជន៍
និងសេចក្តីសុខ ឲ្យដល់សត្វទាំងឡាយ ជាអ្នកបូជានូវធម្មទាន ។ ព្រោះកុសលកម្ម
ដែលព្រះតថាគតបានធ្វើ សន្សំឲ្យធំទូលាយហើយនោះ ព្រះតថាគតនោះ ។បេ។ លុះ
ព្រះតថាគតនោះ ច្យុតចាកឋានសួគ៌នោះ មកកាន់អត្តភាពជាមនុស្សនេះ ក៏បាននូវ
មហាបុរិសលក្ខណៈទាំងពីរនេះ គឺជាអ្នកមាន-កជើងដូចជាអណ្តែតឡើងខាងលើ ១
មានចុងរោម-ងឡើងលើ ១ ។ ព្រះតថាគតនោះ ប្រកបដោយលក្ខណៈទាំងពីរនោះ
បើនៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ ។បេ។ កាលបើព្រះតថាគតនៅ
សោយរាជ្យ នឹងបានរបស់អ្វី គឺនឹងបានជាចម្បង ប្រសើរ ជាប្រធាន ឧត្តម បវរ ជាង
ពួកជនដែលបរិភោគកាម កាលបើព្រះតថាគតនៅសោរាជ្យនឹងបានរបស់នេះឯង ។បេ។
កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់អ្វី គឺនឹងបានជាចម្បង ប្រសើរ
ជាប្រធាន ឧត្តម បវរ ជាងពួកសត្វទាំងអស់ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ
នឹងបានរបស់នេះឯង។ ព្រះមានព្រះភាគត្រាស់សេចក្តីនេះរួចហើយ ។ ទើបទ្រង់ត្រាស់
នូវគាថាព័ន្ធនេះ ក្នុងលក្ខណៈនោះថា
(១៤) ក្នុងភពពីមុន ព្រះតថាគត បានពោលពាក្យដែលប្រកបដោយអត្ថ ទាំងប្រកបដោយ
ធម៌ បានពន្យល់ប្រយោជន៍ដល់ជនច្រើននាក់ ជាអ្នកបាននាំមកនូវប្រយោជន៍ និងសេច
ក្តីសុខ ឲ្យដល់សត្វទាំងឡាយ ជាអ្នកមិនមានសេចក្តីកំណាញ់ បានចាត់ចែងនូវការបូជា
ធម្មទាន ។ ព្រះតថាគតនោះ បានទៅកាន់ឋានសួគ៌ រីករាយក្នុងឋានសួគ៌នោះ ព្រោះកម្ម
ជាសុចរិតនោះឯង (លុះច្យុតចាកឋានសួគ៌នោះ) មកកើតក្នុងភពនេះ ក៏បាននូវលក្ខណៈ
ទាំងពីរ ដើម្បីភាពនៃសេចក្តីសុខដ៏ឧត្តម ។ ព្រះតថាគតនោះមានចុងរោម-ងឡើងលើ
មានសន្លាក់ -កជើង ប្រតិស្ឋានល្អ មានសាច់និងឈាមប្រផូរ បិទបាំងដោយស្បែក
មានជង្គង់ល្អ ។ ព្រះតថាគតបានប្រកបដោយលក្ខណៈដូច្នោះ បើនៅគ្រប់គ្រងគេហដ្ឋាន
នឹងបានជាអ្នកខ្ពង់ខ្ពស់ ជាងពួកជនដែលបរិភោគកាម មិនមានអ្នកដទៃក្រៃលែងជាង
ព្រះតថាគតនោះបានឡើយ ព្រះតថាគតតែងគ្របសង្កត់ នូវជម្ពូទ្វីប (ទាំងមូល ) ។ សូម្បីបុព្វជ្ជា (របស់ព្រះតថាគត ) ក៏មិនថយថោកឡើយ តែងដល់នូវភាពជាអ្នក
ខ្ពង់ខ្ពស់ ជាងពួកសត្វទាំងអស់ មិនមានសត្វឯទៀតលើសលុបជាងព្រះតថាគតនោះ
ឡើយ ព្រះតថាគតជាអ្នកគ្របសង្កត់នូវសត្វលោកទាំងអស់ ។