ពោលអំពី អ្នកមានសាច់ដ៏ពេញក្នុងទីទាំង៧អន្លើ
ដកស្រង់ចេញពី បិដក លេខ១៩ - ទំព័រ ១៧ ដល់ ទំព័រ ១៩
(៩) ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត ( អាស្រ័យ ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន
កើតជាមនុស្សក្នុងកាលមុន ជាអ្នកឲ្យនូវខាទនីយភោជនីយាហារ មានរសជាតិដ៏ថ្លៃថ្លា
ព្រមទាំងទឹក (៨ប្រការ) ដែលគួរភ្លក្ស គួរលិទ្ធ ។ ព្រះតថាគតនោះព្រោះបានធ្វើកុសលកម្មនោះ
។ បេ ។ លុះបែកធ្លាយរាងកាយខាងមុខអំពីមរណៈ ក៏បានទៅកើត ក្នុងសុគតិសួគ៌ទេវលោក
។ បេ ។ លុះព្រះតថាគតនោះច្យុតចាកឋានសួគ៌នោះ មកកាន់អត្តភាពជាមនុស្សនេះ
ក៏បាននូវមហាបុរិសលក្ខណៈនេះ គឺ ជាអ្នកមានសាច់ដ៏ពេញក្នុងទីទាំង ៧អន្លើ គឺសាច់ពេញ
ត្រង់ខ្នងដៃទាំងពីរ សាច់ពេញត្រង់ខ្នងជើងទាំងពីរ សាច់ពេញត្រង់ចង្កួយស្មាទាំងពីរ
សាច់ពេញត្រង់ -ក ។ ព្រះតថាគតនោះ ប្រកបដោយលក្ខណៈនោះ បើនៅគ្រប់គ្រងគេហដ្ឋាន
នឹងបានជាស្តេចចក្រពត្តិ ។ បេ ។ កាលបើបានជាស្តេចហើយ តើនឹងបានរបស់អ្វី គឺនឹងបាននូវ
ខាទនីយភោជនីយាហារ មានរសជាតិដ៏ថ្លៃថ្លា ព្រមទាំងទឹក ( ៨ ប្រការ ) ដែលគួរភ្លក្ស គួរលិទ្ធ បើបានជាស្តេចនឹងបាននូវរបស់នេះឯង ។ បេ ។ កាលបើព្រះតថាគតបានត្រាស់ជាព្រះពុទ្ធ
នឹងបានរបស់អ្វី គឺនឹងបាននូវខាទនីយភោជនីយាហារ មានរសជាតិដ៏ថ្លៃថ្លា ព្រមទាំងទឹក
( ៨ ប្រការ ) ដែលគួរភ្លក្ស គួរលិទ្ធ កាលបើបានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់នេះឯង ។ លុះព្រះមានព្រះភាគបានត្រាស់សេចក្តីនេះរួចហើយ។ ទើបទ្រង់ត្រាស់នូវគាថាព័ន្ធនេះ
ក្នុងលក្ខណៈនោះថា
(១០) ) ព្រះតថាគត ជាអ្នកឲ្យនូវខាទនីយភោជនិយាហារ នឹងទឹកដែលគួរលិទ្ធ គួរភ្លក្ស
ដែលមានរសជាតិដ៏ឧត្តមថ្លៃថ្លា ព្រោះកម្ម ជាសុចរិតនោះ ព្រះតថាគតនោះទើបរីករាយ
ក្នុងនន្ទវ័ន (ឱទ្យាន ) អស់កាលយូរ ។ ( លុះច្យុតមកកើត ) ក្នុងមនុស្សលោកនេះ
ក៏បានូវសាច់ដ៏ពេញក្នុងទីទាំង៧អន្លើផង បាននូវផ្ទៃដៃ និងផ្ទៃជើងដ៏ទន់ល្វន់ផង ជនទាំង
ឡាយដែលជាអ្នកឈ្លាសក្នុងការទាយនូវព្យញ្ជនៈនិងនិមិត្ត នាំគ្នាទាយ (ព្រះតថាគត)
ព្រោះហេតុដែលព្រះតថាគតបានឲ្យនូវខាទនីយភោជនីយាហារ ទើបបាននូវខាទនីយ
ភោជនីយាហារ មានរស(ជាតិដ៏ថ្លៃថ្លា ) ។ លក្ខណៈនោះ មិនមែនជាគ្រឿងឆ្លុះបំភ្លឺសេច
ក្តីដល់ព្រះតថាគត ដែលនៅជាគ្រហស្ថប៉ុណ្ណោះទេ ទោះបីតថាគតចេញទៅបួស
ក៏គង់បានទទួលនូវផលនោះដែរ អ្នកដែលបានទទួលនូវខាទនីយភោជនីយាហារ
មានរសជាតិដ៏ឧត្តម ហៅថា អ្នកកាត់បង់នូវចំណងរបស់គ្រហស្ថទាំងអស់បាន ។