លក្ខណសូត្រ ទី ៧

ពោលអំពីមហាបុរិសលក្ខណ៣២ប្រការ

ដកស្រង់ចេញពី បិដក​ លេខ១៩  -  ទំព័រ  ១  ដល់ ទំព័រ  ៦

 

 ( ១ )  ខ្ញុំបានសា្តប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន

របស់អនាបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ ក្នុងវេលានោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់

ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ ឆ្លើយតបព្រះពុទ្ធដីកា

 នៃព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់

ពាក្យនេះថា  មហាបុរសប្រកបដោយមហាបុរិសលក្ខណៈ៣២ ប្រការនេះ មហាបុរស

(នោះ)រមែងមានគតិ ២ យ៉ាង មិនមែនក្រៅពី ២យ៉ាង នេះទេ គឺបើមហាបុរសនៅគ្រប់គ្រង

គេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិប្រកបដោយធម៌ ជាស្តេចទ្រង់ធម៌ មានជ័យជំនះ

ផ្សាយអំណាច រហូតដល់ផែនដី ដែលមានមហាសមុទ្រទាំង ៤ ព័ទ្ធជុំវិញ ទ្រង់ដល់នូវភាវៈ

ជាអ្នកមានជនបទដ៏មាំមួន  ទ្រង់ប្រកបដោយរតន៍ ៧ ប្រការ ឯរតន៍ ៧ ប្រការ នៃស្តេច

ចក្រពត្តិនោះ គឺចក្ករតន៍ ១ ហត្ថិរតន៍ ១ អស្សរតន៍ ១ មណិរតន៍ ១ ឥត្ថី (2) រតន៍ ១ គហបតិ

រតន៍ (3)  បរិនាយករតន៍(4)   រួមត្រូវជា ៧ ប្រការ ។ ព្រះរាជបុត្រ របស់ស្តេចចក្រពត្តិ

នោះ ក៏មានចំនួនច្រើនពាន់ ច្រើនតែជាអ្នកក្លៀវក្លា មានរូបសណ្ឋានជាអ្នកអង់អាច អាច

ញ៉ាំញីនូវសេនារបស់ស្តេចឯទៀតបាន ។ ព្រះអង្គប្រាបប្រាមគ្រប់គ្រងនូវផែនដីនេះដែល

មានសាគរជាទីបំផុត ឲ្យជាផែនដីឥតមានគោល ឥតមាននិមិត្ត ឥតមានបន្លា គឺចោរឡើយ

 ជាផែនដីស្តុកស្តម្ភមាំមួន ក្សេមក្សាន្ត ឥតមានឧបទ្រព ឥតមានទីពួនរបស់ចោរ ដោយធម៌

ដ៏ស្មើគឺសីល ៥ មិនបាចពឹងអាជ្ញា មិនបាច់ពឹងគ្រឿងសាស្រ្តាវុធឡើយ បើមហាបុរសនោះ

ចេញចាកគេហដ្ឋាន ទៅទ្រង់ព្រះផ្នួសហើយ នឹងបានត្រាស់ជាអរហន្តសម្មាសម្ពុទ្ធ ក្នុងលោក

 មានដម្បូល គឺកិលេសបើកចេញហើយ ។ ម្នាលភិក្ខុទាំងឡាយ មហាបុរសប្រកបដោយមហា

បុរិសលក្ខណៈ ៣២ ប្រការនោះ តើដូចម្តេចខ្លះ ទើបបានជាមានគតិ ២​យ៉ាង មិនមែនក្រៅ

ពី ២ យ៉ាងនេះឡើយ គឺបើមហាបុរសនៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ ។

សេចក្តីបំប្រួញ ។  បើមហាបុរសចេញចាកគេហដ្ឋានទៅទ្រង់ព្រះផ្នួស នឹងបានត្រាស់ជា

អរហន្តសម្មាសម្ពុទ្ធក្នុងលោក មានដម្បូលគឺកិលេស  បើកចេញហើយ ។ ម្នាលភិក្ខុទាំងឡាយ មហាបុរសក្នុងលោកនេះ មានព្រះបាទប្រតិស្ឋានល្អ គឺមានផ្ទៃព្រះបាទទាំងគូរាបស្មើគ្រប់អន្លើ

 ម្នាលភិក្ខុទាំងឡាយ មហាបុរសមានព្រះបាទប្រតិស្ឋានល្អ ដោយហេតុណា ។ ម្នាលភិក្ខុទាំង

ឡាយ ហេតុនោះឯង ជាមហាបុរិសលក្ខណៈរបស់មហាបុរស ​។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ត្រង់ផ្ទៃព្រះបាទទាំងគូខាងក្រោមរបស់មហាបុរស  មានរូបចក្រកើតឡើងប្រកបដោយខ្នងកង់

និងដុំព្រមទាំងកាំ ១០០០ មានចន្លោះស្មើគ្នាគ្រប់អន្លើ  ។ ម្នាលភិក្ខុទាំងឡាយ ត្រង់ផ្ទៃព្រះបាទ

ទាំងគូខាងក្រោមរបស់មហាបុរស មានរូបចក្រកើតឡើងប្រកបដោយខ្នងកង់និងដុំព្រមទាំង

កាំ ១០០០ មានចន្លោះស្មើគ្នាគ្រប់អន្លើ ដោយហេតុណា  ។ ម្នាលភិក្ខុទាំងឡាយ ហេតុនោះឯង ជាមហាបុរិសលក្ខណៈរបស់មហាបុរស ​។ ម្នាលភិក្ខុទាំងឡាយ មួយទៀត មហាបុរសមានព្រះ

បណ្ហិ គឺកែង វែង ។ មានព្រះអង្គុលិ គឺម្រាមព្រះហស្ត និងម្រាមព្រះបាទវែង ៗ មានផ្ទៃព្រះ

ហស្តនិងផ្ទៃព្រះបាទដ៏ទន់ល្មើយ មានផ្ទៃព្រះហស្តនិងផ្ទៃព្រះបាទប្រទាក់ដោយក្រឡា ដូច

ជាសំណាញ់ ។ មានព្រះបាទដូចជាអណ្តែតឡើងខាងលើ ។ មានព្រះជង្ឃាគឺស្មងរៀវមូល

ត្រសូល ស្រដៀងនឹងស្មងសត្វទ្រាយ ។ កាលបើទ្រង់ឈរ មិនបាច់ឱនព្រះអង្គចុះ អាចស្ទាប

អង្អែលព្រះជាណុ គឺជង្គង់ ដោយផ្ទៃព្រះហស្តទាំងពីរបាន ។ មានព្រះអង្គាវយវៈដែលត្រូវ

លាក់កំបាំងដោយសំពត់ ឋិតនៅក្នុងស្រោម ។ មានស្បែកសម្បុរថ្ងៃ (លឿងភ្លឺអន្លង់ ) ដូចជា

សម្បុរនៃមាស ។ មានព្រះឆវីគឺសម្បុរថ្ងៃ ល្អិតផូរផង់រលីងស្រិល រអិលធុលីធ្លាក់មកមិនជាប់

ព្រះកាយ ។ មានព្រះលោមាតែ ១សរសៃ ៗ គឺក្នុងរណ្តៅរោម ១ មានរោម ១ ។ មានព្រះ

លោមា មានចុង ងឡើងលើ  ព្រះលោមាដែលដុះឡើងហើយ មានចុងឡើងលើជាទក្ខិណាវដ្ត

 វិលវង់ព័ទ្ធពេនទៅខាងស្តាំ មានសម្បុរខៀវ ដូចជាសម្បុរនៃផ្កាអញ្ជ័ន កួចមូលដូចជាកុណ្ឌល ។ មានព្រះកាយត្រង់ ដូចជាកាយនៃព្រហ្ម ។ មានព្រះមំសៈ គឺសាច់ ៧ អន្លើពេញបរិបូណ៌ ។ មានព្រះកាយពាក់កណ្តាលខាងលើដូចជាកាយនៃរាជសីហ៍ ។ មានព្រះបិដ្ឋិ គឺខ្នង ដ៏ពេញ

បរិបូណ៌ ។ មានទ្រង់ទ្រាយព្រះកាយដូចជាបរិមណ្ឌលនៃដើមជ្រៃ កាយរបស់មហាបុរសប្រ

វែងណា ព្យាមរបស់មហាបុរសក៏ប្រវែងនោះដែរ គឺមានកាយនិងព្យាមស្មើគ្នា ។ មានព្រះសូរង

មូលសម ។ មានព្រះប្រសាទ គឺសរសៃល្អិតឆ្មារដ៏លើសលែង សម្រាប់ទទួលរសអាហារ ។ មានព្រះហនុកា (ចង្កា) ដូចជាចង្កានៃរាជសីហ៍ ។ មានព្រះទន្ត ៤០ គត់ ។ មានព្រះទន្តរាបស្មើ

មានព្រះទន្តជិតស្និទ្ធល្អ ។ មានព្រះទាឋា គឺចង្កូម (ទាំង ៤) សស្អាត ។ មានព្រះជិវ្ហា ដ៏ធំវែង

មានព្រះសូរស័ព្ទ ដូចជាសំឡេងនៃព្រហ្ម ។ កាលបើបញ្ចេញវាចា លាន់ឮពីរោះដូចជាសំឡេង

នៃសត្វករវិក ។ មានព្រះនេត្រខៀវស្រស់ ។ មានដួងព្រះនេត្រដូចជាភ្នែកនៃ(កូន) គោ ។ មាន

ព្រះឧណ្ណាលោម គឺរោមប្រជុំចិញ្ចើម ដុះត្រង់ចន្លោះនៃព្រះភមុកា (ចិញ្ចើម) មានពណ៌សក្បុស

 ទន់ល្មើយដូចជាសំឡី ។ ម្នាលភិក្ខុទាំងឡាយ មហាបុរសដែលមានព្រះឧណ្ណាលោមដុះត្រង់

ចន្លោះនៃព្រះភមុកា មានពណ៌សក្បុស ទន់ល្មើយដូចជាសំឡី ដោយហេតុណា ។ ម្នាលភិក្ខុ

ទាំងឡាយ ហេតុនោះឯង ជាមហាបុរិសលក្ខណៈរបស់មហាបុរស ​។ ម្នាលភិក្ខុទាំងឡាយ មួយ

ទៀតមហាបុរសមាន ព្រះសីរ្ស ហាក់ដូចជាប្រដាប់ដោយក្បាំងមកុដស្រេចស្រាប់ ។ ម្នាលភិក្ខុ

ទាំងឡាយ មហាបុរសមានព្រះសីរ្ស ហាក់ដូចជាប្រដាប់ដោយក្បាំងមកុដស្រេចស្រាប់ ដោយ

ហេតុណា ។ ម្នាលភិក្ខុទាំងឡាយ ហេតុនោះឯង ជាមហាបុរិសលក្ខណៈរបស់មហាបុរស ​។

ម្នាលភិក្ខុទាំងឡាយ មហាបុរសប្រកបដោយ មហាបុរិសលក្ខណៈទាំង ៣២ ប្រការនេះឯង

 ទើបបានជា មានគតិជាពីរយ៉ាង មិនមែនក្រៅអំពី ២​ យ៉ាងនេះឡើយ គឺបើមហាបុរសនៅ

គ្រប់គ្រងគេហដ្ឋាននឹងបានជាស្តេចចក្រពត្តិ ។ សេចក្តីបំប្រួញ ។ បើទ្រង់ចេញចាកគេហដ្ឋាន

ទៅទ្រង់ព្រះផ្នួស នឹងបានត្រាស់ជាអរហន្តសម្មាសម្ពុទ្ធក្នុងលោក មានដម្បូលគឺកិលេសបើក

ចេញហើយ ។ ម្នាលភិក្ខុទាំងឡាយ ពួកឥសីជាខាងក្រៅ (អួតថា) តែងចេះចាំ មហាបុរិស

លក្ខណៈ របស់មហាបុរសទាំង ៣២ ប្រការនេះឯង  តែឥសីទាំងនោះឥតដឹងសោះ ។

ព្រោះមហាបុរសបានធ្វើនូវកម្មនេះ ។ បេ ។ ទើមបាននូវលក្ខណៈនេះ ។

_________________________________________________________________________________________

2- អដ្ឋកថា ថា​ បានដល់ស្រីដែលនាំមកនូវសេចក្តីដ៏វិសេស ដល់ស្តេចចក្រពត្តិ ដែលគេនាំអំពីមទ្ទរាជត្រកូល

ឬឧត្តរកុរុទ្វីប មកថ្វាយឲ្យតាំងជាអគ្គមហេសី ។

 3- អដ្ឋកថា ថា ក្នុងមហាសុទស្សនសូត្រថា បានដល់អ្នកមានភោគសម្បត្តិច្រើន ។

4- ព្រះរាជបុត្រច្បងដែលមានប្រាជ្ញាឈ្លាសវៃ អាចស្គាល់ចិត្តរបស់ស្តេចចក្រពត្តិ ជាអ្នកចាត់ចែងកិច្ចការគ្រប់

ចំពូក ថ្វាយស្តេចចក្រពត្តិបាន ។