ប្រភេទនៃធម៌ ប្រាំបួនៗ

(បិដក​ លេខ១៩  ទំព័រ៣២៩​​ ដល់ ៣៣៩)


(៣២៥) ធម៌៩ មានឧបការៈច្រើន ធម៌៩គួរចំរើន ធម៌៩គួរកំណត់ដឹង ធម៌៩គួរលះបង់ ធម៌៩ជាចំណែកនៃសេចក្តីវិនាស ធម៌៩ជាចំណែកវិសេស ធម៌៩យល់បានដោយក្រ ធម៌៩គួរឲ្យកើតឡើង ធម៌៩គួរដឹងច្បាស់ ធម៌៩គួរធ្វើឲ្យជាក់ច្បាស់ ។

 

(៣២៦)ធម៌៩ មានឧបការៈច្រើន តើដូចម្តេចខ្លះ ធម៌ដែលមានយោនិសោមនសិការៈជាឫស៩យ៉ាង  ម្នាលភិក្ខុធ្វើទុកក្នុងចិត្ត

ដោយឧបាយប្រាជ្ញា សេចក្តីត្រេកអរទន់ក៏កើតឡើង ១ កាលលោកត្រេកអរហើយ សេចក្តីឆ្អែតចិត្តកើតឡើង ១ កាលលោកមាន

សេចក្តីឆ្អែតចិត្តកើតឡើងហើយ កាយក៏ស្ងប់រម្ងាប់ ១ លុះលោកមានកាយស្ងប់រម្ងាប់ហើយ ក៏បានសោយសេចក្តីសុខ ១ លុះលោកមានសេចក្តីសុខហើយ ចិត្តក៏តាំងនៅមាំ ១ លុះលោកមានចិត្តតាំងនៅមាំហើយ ក៏ដឹងឃើញច្បាស់តាមសភាវៈពិត ១ ​ កាលលោកបានដឹងបានឃើញច្បាស់ តាមសភាវៈពិតហើយ តែងនឿយណាយដោយខ្លួនឯង ១ លុះលោកនឿយណាយហើយ រមែងប្រាសចាកតម្រេក រមែងផុតស្រឡះចាកតម្រេក ១ ធម៌ទាំង៩នេះ មានឧបការៈច្រើន ។

 

(៣២៧)ធម៌៩ ដែលគួរចំរើន តើដូចម្តេចខ្លះ ។ អង្គនែសេចក្តីព្យាយាម ដើម្បីសេចក្តីបរិសុទ្ធ ៩ ​យ៉ាង គឺ សីលវិសុទ្ធិ ជាអង្គនៃ

សេចក្តីព្យាយាម ដើម្បីសេចក្តីបរិសុទ្ធ ១  ចិត្តសុទ្ធិ ជាអង្គនៃសេចក្តីព្យាយាម ដើម្បីសេចក្តីបរិសុទ្ធ ១ ទិដ្ធិវិសុទ្ធិ ជាអង្គ

នៃសេចក្តីព្យាយាម ដើម្បីសេចក្តីបរិសុទ្ធ ១ កង្ខាវិតរណវិសុទ្ធិ ជាអង្គនៃសេចក្តីព្យាយាម ដើម្បីសេចក្តីបរិសុទ្ធ ១ មគ្គាមគ្គញ្ញាណទស្សនវិសុទ្ធិ ជាអង្គនៃសេចក្តីព្យាយាម ដើម្បីសេចក្តីបរិសុទ្ធ ១   បដិបទាញាណទស្សនវិសុទ្ធិ ជាអង្គនៃសេចក្តី

ព្យាយាម ដើម្បីសេចក្តីបរិសុទ្ធ ១ ញាណទស្សនវិសុទ្ធិ ជាអង្គនៃសេចក្តីព្យាយាម ដើម្បីសេចក្តីបរិសុទ្ធ ១ បញ្ញាវិសុទ្ធិ ជាអង្គនៃសេច

ក្តីព្យាយាម ដើម្បីសេចក្តីបរិសុទ្ធ ១ វិមុត្តិវិសុទ្ធិ ជាអង្គនៃសេចក្តីព្យាយាម ដើម្បីសេចក្តីបរិសុទ្ធ ១ ។ ធម៌ទាំង៩នេះគួរចំរើន ។

 

(៣២៨)ធម៌ទាំង៩ដែលគួរកំណត់ដឹង តើដូចម្តេចខ្លះ សត្តាវាសៈ ( ប្រទេសជាទីនៅរបស់សត្វ ) មាន៩ ម្នាលអាវុសោទាំងឡាយ សត្វទាំងឡាយ មានកាយផ្សេងគ្នា មានសញ្ញាផ្សេងគ្នាក៏មាន ដូចជាពួកមនុស្សនិងពួកទេវតាពួកខ្លះ និងអសុរកាយពួកខ្លះ នេះជា

 សត្តាវាសៈ ទី ១​ ។ ម្នាលអាវុសោទាំងឡាយ សត្វទាំងឡាយ មានកាយផ្សេងគ្នា  តែមានសញ្ញាដូចគ្នាក៏មាន ដូចព្រហ្មកាយិកទេវតា ដែលកើតក្នុងជាន់បឋមជ្ឈានភូមិ នេះជា សត្តាវាសៈ ទី ២​ ។ ម្នាលអាវុសោទាំងឡាយ សត្វទាំងឡាយ មានកាយដូចគ្នា តែ

មានសញ្ញាផ្សេងគ្នាក៏មាន ដូចជាពួកទេវតាក្នុងជាន់អាភស្សរៈ នេះជា សត្តាវាសៈ ទី ៣​ ។  ម្នាលអាវុសោទាំងឡាយ សត្វទាំងឡាយ មានកាយដូចគ្នា  មានសញ្ញាដូចគ្នាក៏មាន ដូចជាពួកទេវតាក្នុងជាន់ សុភកិណ្ហៈ នេះជា សត្តាវាសៈ ទី ៤​ ។ ម្នាលអាវុសោទាំងឡាយ សត្វទាំងឡាយ ឥតសញ្ញា  ឥតមានសោយអារម្មណ៍ ដូចពួកទេវតាជាអសញ្ញិសត្វ នេះជាសត្តាវាសៈ ទី ៥​ ម្នាលអាវុសោទាំង

ឡាយ  សត្វទាំងឡាយ លុះបានកន្លងនូវរូបសញ្ញា បានរម្ងាប់នូវបដិឃសញ្ញា មិនបានធ្វើទុកក្នុងចិត្តនូវនានត្តសញ្ញាដោយប្រការ

ទាំងពួង ហើយចូលដល់អាកាសានញ្ចាយតនជ្ឈាន ដោយបរិកម្មថា អាកាសមិនមានទីបំផុតដូច្នេះក៏មាន នេះជា សត្តាវាសៈទី ៦ ។ ម្នាលអាវុសោទាំងឡាយ សត្វទាំងឡាយ លុះបានកន្លងនូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ក៏បានចូលដល់ វិញ្ញាណញ្ចាយតនជ្ឈានដោយបរិកម្មថា វិញ្ញាណមិនមានទីបំផុតដូច្នេះ ក៏មាន នេះជា សត្តាវាសៈទី ៧   ម្នាលអាវុសោ

ទាំងឡាយ សត្វទាំងឡាយ កន្លងនូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ក៏បានចូលដល់ អាកិញ្ចញ្ញាយតនជ្ឈាន ដោយបរិកម្មថា វត្ថុតិចតួចមិនមាន ដូច្នេះក៏មាន នេះជា សត្តាវាសៈទី ៨ ។ ម្នាលអាវុសោទាំងឡាយ សត្វទាំងឡាយ កន្លងនូវ អាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលដល់ នេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយបរិកម្មថា របស់នេះល្អិត របស់នេះឧត្តម ដូច្នេះក៏មាន នេះជា សត្តាវាសៈទី ៩ ។ ធម៌ទាង ៩ នេះ គួរកំណត់ដឹង ។

 

(៣២)ធម៌ ៩ ដែលគួរលះបង់ តើដូចម្តេចខ្លះ ធម៌ដែលមានតណ្ហាជាឬសគល់ ៩​ យ៉ាង គឺ ការអាស្រ័យតណ្ហា ទើបមានការ

ស្វែងរក ១ ​អាស្រ័យការស្វែងរក ទើបកើតលាភ ១  អាស្រ័យលាភ ទើបកើតសេចក្តីត្រិះរិះ ១  អាស្រ័យសេចក្តីត្រិះរិះ ទើបកើតសេចក្តីប្រាថ្នា សេចក្តីត្រេកអរ ១   អាស្រ័យសេចក្តីប្រាថ្នា សេចក្តីត្រេកអរ ទើបកើតសេចក្តីជឿស៊ប់ ១ អាស្រ័យសេច

ក្តីជឿស៊ប់ ទើបកើតការហួងហែងទុក ១   អាស្រ័យការហួងហែងទុក ទើបកើតសេចក្តីកំណាញ់ ១ អាស្រ័យសេចក្តីកំណាញ់

ទើបកើតការរក្សាទុក ១   អាស្រ័យនូវការរក្សាទុកជាហេតុហើយ ទើបអកុសលធម៌ទាំងឡាយដ៏លាមកជាច្រើន គឺការកាន់ដំបង កាន់គ្រឿងសស្តា្រវុធ ឈ្លោះទាស់ទែងជជែកគ្នាថា ឯងៗ ទាំងនិយាយញុះញង់ និយាយកុហក ​ក៏ប្រព្រឹត្តទៅ ១ ។ ធម៌ទាំង៩នេះ

គួរលះបង់ ។

 

(៣៣០)ធម៌ ៩ ​ ជាចំណែកនៃសេចក្តីវិនាស តើដូចម្តេចខ្លះ អាឃាតវត្ថុ (ហេតុនៃការចងគំនុំ ) ៩ យ៉ាង គឺ បុគ្គលចងគំនុំ ដោយគិតថា  អ្នកនោះបានប្រព្រឹត្តអំពើមិនជាប្រយោជន៍ដល់អញហើយ ១ ។ ចងគំនុំដោយគិតថា អ្នកនេះកំពុងប្រព្រឹត្តអំពើមិនជា

ប្រយោជន៍ដល់អញ ១ ។ ចងគំនុំដោយគិតថា អ្នកនេះ នឹងប្រព្រឹត្តអំពើមិនជាប្រយោជន៍ដល់អញ ១   ចងគំនុំដោយគិតថា អ្នកនេះ បានប្រព្រឹត្តអំពើមិនជាប្រយោជន៍ដល់បុគ្គល ជាទីស្រឡាញ់ ជាទីគាប់ចិត្តរបស់អញហើយ ១ ។ ចងគំនុំដោយគិតថា អ្នកនេះ កំពុងតែ ប្រព្រឹត្តអំពើមិនជាប្រយោជន៍ដល់បុគ្គល ជាទីស្រឡាញ់ ជាទីគាប់ចិត្តរបស់អញ ១ ។ ចងគំនុំដោយគិតថា អ្នក

នេះ នឹងប្រព្រឹត្តអំពើមិនជាប្រយោជន៍ដល់បុគ្គល ជាទីស្រឡាញ់ ជាទីគាប់ចិត្តរបស់អញ ១ ។ ចងគំនុំដោយគិតថា អ្នកនេះ បានប្រព្រឹត្តអំពើជាប្រយោជន៍ដល់បុគ្គល មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្តរបស់អញហើយ ១ ។ ចងគំនុំដោយគិតថា

អ្នកនេះ កំពុងតែ ប្រព្រឹត្តអំពើជាប្រយោជន៍ដល់បុគ្គល មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្តរបស់អញ ១ ។ ចងគំនុំដោយគិតថា អ្នកនេះ នឹងប្រព្រឹត្តអំពើជាប្រយោជន៍ដល់បុគ្គល មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្តរបស់អញ ១ ។ ធម៌ទាំង ៩ នេះ ជាចំណែកនៃសេចក្តីវិនាស ។

 

(៣៣១)ធម៌​ ៩ ជាចំណែកវិសេស តើដូចម្តេចខ្លះ ។ ​អាឃាតប្បដិវិន័យ (ហេតុសម្រាប់កំចាត់បង់គំនុំ ) ៩ យ៉ាង​គឺ  បុគ្គល

កំចាត់បង់គំនុំ  ដោយគិតថា អ្នកនេះបានប្រព្រឹត្តអំពើមិនជាប្រយោជន៍ដល់អាត្មាអញហើយ ព្រោះហេតុនោះ (បើ) អាត្មាអញ

(ធ្វើតបទៅ ) អ្នកនេះវិញ តើនឹងបានជាការអ្វី ១ ។ បុគ្គលកំចាត់បង់គំនុំដោយគិតថា អ្នកនេះកំពុងប្រព្រឹត្តអំពើមិនជាប្រយោជន៍

ដល់អាត្មាអញ ព្រោះហេតុនោះ (បើ) អាត្មាអញ (ធ្វើតបទៅ ) អ្នកនេះវិញ តើនឹងបានជាការអ្វី ១ ។  បុគ្គលកំចាត់បង់គំនុំដោយ

គិតថា អ្នកនេះនឹងប្រព្រឹត្តអំពើមិនជាប្រយោជន៍ដល់អាត្មាអញ ព្រោះហេតុនោះ (បើ) អាត្មាអញ (ធ្វើតបទៅ ) អ្នកនេះវិញ តើនឹងបានជាការអ្វី ១ ។  បុគ្គលកំចាត់បង់គំនុំដោយគិតថា អ្នកនេះបានប្រព្រឹត្តអំពើមិនជាប្រយោជន៍ដល់បុគ្គលជាទីស្រឡាញ់ ជាទីគាប់ចិត្តរបស់អាត្មាអញហើយ ព្រោះហេតុនោះ (បើ) អាត្មាអញ (ធ្វើតបទៅ ) អ្នកនេះវិញ តើនឹងបានជាការអ្វី ១ ។ បុគ្គលកំចាត់បង់គំនុំដោយគិតថា អ្នកនេះកំពុងប្រព្រឹត្តអំពើមិនជាប្រយោជន៍ ដល់បុគ្គលជាទីស្រឡាញ់ ជាទីគាប់ចិត្តរបស់អាត្មា

អញ ព្រោះហេតុនោះ (បើ) អាត្មាអញ (ធ្វើតបទៅ ) អ្នកនេះវិញ តើនឹងបានជាការអ្វី ១ ។ បុគ្គលកំចាត់បង់គំនុំដោយគិតថា អ្នកនេះនឹងប្រព្រឹត្តអំពើមិនជាប្រយោជន៍ដល់បុគ្គលជាទីស្រឡាញ់ ជាទីគាប់ចិត្តរបស់អាត្មាអញ ព្រោះហេតុនោះ (បើ) អាត្មាអញ (ធ្វើតបទៅ ) អ្នកនេះវិញ តើនឹងបានជាការអ្វី ១ ។ បុគ្គលកំចាត់បង់គំនុំដោយគិតថាអ្នកនេះបានប្រព្រឹត្តអំពើ ជាប្រយោជន៍ដល់

បុគ្គល មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្តរបស់អាត្មាអញហើយ ព្រោះហេតុនោះ (បើ) អាត្មាអញ (ធ្វើតបទៅ )អ្នកនេះវិញ តើនឹងបានជាការអ្វី ១ ។ បុគ្គលកំចាត់បង់គំនុំដោយគិតថា អ្នកនេះកំពុងប្រព្រឹត្តអំពើជាប្រយោជន៍ដល់បុគ្គល មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្តរបស់អាត្មាអញ ព្រោះហេតុនោះ (បើ) អាត្មាអញ (ធ្វើតបទៅ ) អ្នកនេះវិញ តើនឹងបានជាការអ្វី ១ ។ បុគ្គលកំចាត់

គំនុំដោយគិតថា អ្នកនេះនឹងប្រព្រឹត្តអំពើជាប្រយោជន៍ដល់បុគ្គល មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្តរបស់អាត្មាអញ ព្រោះហេតុ

នោះ (បើ) អាត្មាអញ (ធ្វើតបទៅ ) អ្នកនេះវិញ តើនឹងបានជាការអ្វី ១ ។ ធម៌ទាំង៩ នេះ ជាចំណែកវិសេស ។

 

(៣៣២)ធម៌ ៩ ដែលយល់បានដោយក្រ តើដូចម្តេចខ្លះ ធម៌ផ្សេងៗ ៩យ៉ាង គឺ ផស្សៈផ្សេងៗ អាស្រ័យធាតុផ្សេងៗ ហើយទើប

កើតឡើង ១ វេទនាផ្សេងៗ អាស្រ័យផស្សផ្សេងៗ ហើយទើបកើតឡើង ១ សញ្ញាផ្សេងៗ អាស្រ័យវេទនាផ្សេងៗ ហើយទើប

កើតឡើង ១ សេចក្តីត្រិះរិះផ្សេងៗ អាស្រ័យសញ្ញាផ្សេងៗ ហើយទើបកើតឡើង ១ សេចក្តីប្រាថ្នាផ្សេងៗ អាស្រ័យសេចក្តី

ត្រិះរិះផ្សេងៗ ហើយទើបកើតឡើង ១ សេចក្តីក្តៅក្រហាយផ្សេងៗ អាស្រ័យសេចក្តីប្រាថ្នាផ្សេងៗ ហើយទើបកើតឡើង ១ ការស្វែងរកផ្សេងៗ អាស្រ័យសេចក្តីក្តៅក្រហាយផ្សេងៗ ហើយទើបកើតឡើង ១ លាភផ្សេងៗ អាស្រ័យការស្វែងរកផ្សេងៗហើយ

ទើបកើតឡើង ១ (1) ។ ធម៌ទាំង ៩​ នេះយល់បានដោយក្រ ។

 

(៣៣៣)ធម៌ ៩ ដែលគួរឲ្យកើតឡើង តើដូចម្តេចខ្លះសេចក្តីសំគាល់ ៩ យ៉ាង គឺ សេចក្តីសំគាល់ថាមិនល្អ ១  សេចក្តីសំគាល់

ដោយមរណានុបស្សនាញាណ ១  សេចក្តីសំគាល់ក្នុងអាហារថា ជារបស់គួរខ្ពើម ១ សេចក្តីសំគាល់របស់បុគ្គលអ្នកមិនត្រេកអរក្នុង

លោកទាំងពួង ១ សេចក្តីសំគាល់ថាមិនទៀង ១ សេចក្តីសំគាល់ក្នុងរបស់ដែលមិនទៀងថាជាទុក្ខ ១ សេចក្តីសំគាល់ក្នុងរបស់

ដែលជាទុក្ខ ថាមិនមែនរបស់ខ្លួន ១ សេចក្តីសំគាល់នូវរបស់ដែលត្រូវលះបង់ ១ សេចក្តីសំគាល់ថាគួរនឿយណាយ ១ ។ ធម៌ទាំង ៩ នេះគួរឲ្យកើតឡើង ។

 

(៣៣៤)ធម៌ ៩ ដែលគួរដឹងច្បាស់ តើដូចម្តេចខ្លះ អនុបុព្វវិហារៈ ( ធម៌ជាគ្រឿងសម្រេចសម្រាន្ត នៅតាមលំដាប់ ) ៩​យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយហើយ ក៏បានចូលដល់

ឋមជ្ឈាន ដែលប្រកបដោយវិតក្កៈវិចារៈនិងបីតិសុខ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ ១ លុះរម្ងាប់វិតក្កៈនិងវិចារៈ ទាំងឡាយហើយ

ក៏បានចូលទុតិយជ្ឈាន ជាទីផូរផង់ ប្រព្រឹត្តទៅខាងក្នុង ដ៏ញ៉ាំងចិត្តជាសមាធិឲ្យចំរើនឡើង គ្មានវិតក្កៈវិចារៈ មានតែបីតិនិងសុខ ដែលកើតអំពីសមាធិ ១ លុះលះបង់បីតិចេញហើយ ជាបុគ្គលប្រងើយកន្តើយ ប្រកបដោយសតិនិងសម្បជញ្ញៈ សោយសុខ

ដោយកាយផង ក៏ចូលដល់តតិយជ្ឈាន ដែលព្រះអរិយៈទាំងឡាយតែងសំដែងថា បុគ្គលអ្នកបានតតិយជ្ឈាន រមែងអ្នកមាន

ចិត្តព្រងើយ មានស្មារតី នៅជាសុខដូច្នេះ ១ លុះលះបង់នូវសុខផង លះបង់នូវទុក្ខផង រំលត់នូវសោមនស្សនិងទោមនស្ស

អំពីមុនផង ក៏បានចូលដល់ ចតុត្ថជ្ឈាន ឥតសុខឥតទុក្ខ មានតែសតិដ៏ស្អាតដោយឧបេក្ខា ១ លុះកន្លងបង់នូវរូបសញ្ញា រំលត់នូវបដិឃសញ្ញា មិនធ្វើទុកក្នុងចិត្តនូវនានត្តសញ្ញាដោយប្រការទាំងពួង ហើយក៏ចូលដល់អាកាសានញ្ចាយតនជ្ឈាន

ដោយបរិកម្មថា អាកាសមិនមានទីបំផុត ១ លុះកន្លងអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួងហើយ ក៏បានចូលដល់ វិញ្ញាណញ្ចាយតនជ្ឈាន ដោយបរិកម្មថា វិញ្ញាណមិនមានទីបំផុត ១ លុះកន្លងបង់នូវ វិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំ

ពួងហើយ ក៏បានចូលដល់ អាកិញ្ចញ្ញាយតនជ្ឈាន ដោយបរិកម្មថា វត្ថុតិចតួចមិនមាន ១ លុះកន្លងនូវ អាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួងហើយ  ក៏បានចូលដល់នេវសញ្ញានាសញ្ញាយតនជ្ឈាន ១ លុះកន្លងបង់នូវ នេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួងហើយ ក៏បានចូលដល់សញ្ញាវេទយិតនិរោធ ១   ធម៌ទាំង ៩ នេះគួរដឹងច្បាស់ ។

 

(៣៣៥)ធម៌ ៩ ដែលគួរធ្វើឲ្យជាក់ច្បាស់ តើដូចម្តេចខ្លះ អនុបុព្វនិរោធ ( ធម៌ជាគ្រឿងរំលត់តាមលំដាប់ ) ៩ យ៉ាងគឺ បុគ្គលចូលកាន់ បឋមជ្ឈាន រលត់កាមសញ្ញា ១  ចូលកាន់ ទុតិយជ្ឈាន រលត់វិតក្កៈវិចារៈ ១ ចូលកាន់ តតិយជ្ឈាន រលត់បីតិ ១

ចូលកាន់ ចតុត្ថជ្ឈាន រលត់អស្សាសប្បស្សាសៈ ១ ចូលកាន់ អាកាសានញ្ចាយតនជ្ឈានរលត់រូបសញ្ញា ១  ចូលកាន់

វិញ្ញាណញ្ចាយតនជ្ឈាន រលត់អាកាសានញ្ចាយតនសញ្ញា ១  ចូលកាន់អាកិញ្ចញ្ញាយតនជ្ឈាន រលត់វិញ្ញាណញ្ចាយតនសញ្ញា ១ ចូលកាន់ នេវសញ្ញានាសញ្ញាយតនជ្ឈាន រលត់អាកិញ្ចញ្ញាយតនសញ្ញា ១  ចូលកាន់សញ្ញាវេទយិតនិរោធ រលត់សញ្ញានិងវេទនា​ ១ ។ ធម៌ទាំង ៩ នេះគួរធ្វើឲ្យជាក់ច្បាស់ ។ ធម៌ទាំង ៩០ នេះ  ជាធម៌ពិត ជាធម៌មែន ធម៌ទៀងទាត់ មិនប្រែប្រួលជាយ៉ាងដទៃឡើយ ​ ដែលព្រះតថាគតបានត្រាស់ដឹងហើយ ដោយប្រពៃ ដោយប្រការដូច្នេះ ។

__________________________________________________________________________________________

1 ក្នុងពួកធម៌នេះថាមាន ៩​ប្រការ តែរាប់មើលទៅឃើញតែ៨ វិញ មិនដឹងជាបាត់ត្រង់ទីណា បានយកគម្ពីជាច្រើនមកផ្ទៀងផ្ទាត់មើល ឃើញមានបាលីតែដូចគ្នាទាំងអស់ ។ តែបើតាមសេចក្តីចូលចិត្តរបស់ក្រុមជំនុំថាគួរបន្ថែម កិរិយារក្សាផ្សេងៗ កើតឡើង ព្រោះអាស្រ័យលាភផ្សេងៗ មកទៀត ទើបគ្រប់ដូច នយលក្ខណៈខាងបាលី ។