ប្រភេទនៃធម៌ ប្រាំពីរៗ

(បិដក​ លេខ១៩  ទំព័រ២៩៥​​ ដល់ ៣០៤)


(៣០៣)  ធម៌៧ មានឧបការៈច្រើន  ធម៌៧ គួរចំរើន  ធម៌៧​ គួរកំណត់ដឹង  ធម៌៧ គួរលះបង់   ធម៌៧ ជាចំណែកខាងសេចក្តីវិនាស ធម៌៧ ជាចំណែកវិសេស  ធម៌៧ ​ត្រាស់ដឹងបានដោយក្រ ធម៌៧ គួរឲ្យកើតឡើង ធម៌៧ គួរដឹងច្បាស់ ធម៌៧ គួរធ្វើឲ្យជាក់ច្បាស់ ។

 

(៣០៤) ធម៌ ៧ មានឧបការៈច្រើន តើដូចម្តេចខ្លះ ។ អរិយទ្រព្យ ៧ គឺ សទ្ធាជាទ្រព្យ ១ សីលជាទ្រព្យ ១ ហិរិជាទ្រព្យ ១

ឧត្តប្បៈ ជាទ្រព្យ ១  សុតៈជាទ្រព្យ ១  ចាគៈជាទ្រព្យ ១  បញ្ញាជាទ្រព្យ ១ ។ ធម៌ ទាំង៧ នេះ មានឧបការៈច្រើន ។

 

(៣០៥) ធម៌ ៧ ដែលគួរចំរើន តើដូចម្តេចខ្លះ ។ សម្ពោជ្ឈង្គ (អង្គនៃធម៌ជាគ្រឿងត្រាស់ដឹង) ៧ គឺ ​សតិសម្ពោជ្ឈង្គ ១ ធម្មវិចយ

សម្ពោជ្ឈង្គ ១ វីរិយសម្ពោជ្ឈង្គ ១ បីតិសម្ពោជ្ឈង្គ ១ បស្សទ្ធិសម្ពោជ្ឈង្គ ១ សមធិសម្ពោជ្ឈង្គ ១ ឧបេក្ខាសម្ពោជ្ឈង្គ (1)១ ។ ធម៌ទាំង ៧ នេះគួរចំរើន ។

(៣០៦) ធម៌ ៧ ដែលគួរកំណត់ដឹង តើដូចម្តេចខ្លះ ។ វិញ្ញាណដ្ធិតិ ៧ ម្នាលអាវុសោទាំងឡាយ សត្វទាំងឡាយមានកាយផ្សេងគ្នា មានសញ្ញាផ្សេងគ្នា ដូចយ៉ាងពួកមនុស្សនិងពួកទេវតាខ្លះ និង អសុរកាយពួកខ្លះ នេះជា វិញ្ញាណដ្ធិតិ ទី ១ ។ ម្នាលអាវុសោ

ទាំងឡាយ សត្វទាំងឡាយមានកាយផ្សេងគ្នា តែមានសញ្ញាដូចគ្នា ដូចយ៉ាងពួកព្រហ្មកាយិកទេវតា ដែលកើតក្នុងបឋមជ្ឈានភូមិ នេះជាវិញ្ញាណដ្ធិតិ ទី ២ ។ ម្នាលអាវុសោទាំងឡាយ សត្វទាំងឡាយមានកាយដូចគ្នា តែមានសញ្ញាខុសគ្នា ដូចយ៉ាងពួក

អាភស្សរទេវតា នេះជាវិញ្ញាណដ្ធិតិ ទី ៣ ។ ម្នាលអាវុសោទាំងឡាយ សត្វទាំងឡាយមានកាយដូចគ្នា មានសញ្ញាដូចគ្នា ដូចយ៉ាងពួកសុភកិណ្ហទេវតា នេះជាវិញ្ញាណដ្ធិតិ ទី ៤។ ម្នាលអាវុសោទាំងឡាយ សត្វទាំងឡាយដែលកន្លងនូវរូបសញ្ញា ដល់នូវសេចក្តីវិនាសនៃបដិឃសញ្ញា មិនបានធ្វើទុកក្នុងចិត្តនូវនានត្តសញ្ញាដោយប្រការទាំងពួង ហើយបរិកម្មថា អាកាស

មិនមានទីបំផុតដូច្នេះ ហើយចូលដល់អាកាសានញ្ចាយតនជ្ឈាន នេះជាវិញ្ញាណដ្ធិតិ ទី ៥ ។ ម្នាលអាវុសោទាំងឡាយ សត្វទាំងឡាយដែលកន្លងនូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយបរិកម្មថា វិញ្ញាណមិនមានទីបំផុតដូច្នេះ ហើយចូលដល់វិញ្ញាណញ្ចាយតនជ្ឈាន នេះជាវិញ្ញាណដ្ធិតិ ទី ៦ ។ ម្នាលអាវុសោទាំងឡាយ សត្វទាំងឡាយដែលកន្លងនូវ

វិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយបរិកម្មថា វត្ថុតិចតួចមិនមានដូច្នេះ ហើយចូលដល់អាកិញ្ចញ្ញាយតនជ្ឈាន នេះជាវិញ្ញាណដ្ធិតិ ទី ៧ ។ ធម៌ទាំង ៧ នេះ គួរកំណត់ដឹង ។

 

(៣០៧) ធម៌ ៧ ដែលគួរលះបង់ តើដូចម្តេចខ្លះ ។ អនុសស័យ (2) (កិលេសជាគ្រឿងដេកត្រាំក្នុងសន្តាន) ៧ គឺ កាមរាគានុស័យ ១ បដិឃានុស័យ ១ ទិដ្ឋានុស័យ ១ វិចិកិច្ឆានុស័យ ១ មានានុស័យ ១ ភវរាគានុស័យ ១ អវិជ្ជានុស័យ ១ ។ ធម៌ទាំង ៧ នេះគួរលះបង់ ។

(៣០៨) ធម៌ ៧ ជាចំណែកខាងសេចក្តីវិនាស តើដូចម្តេចខ្លះ ។ អសទ្ធម្ម (ធម៌របស់អសប្បុរស ) ៧ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនា ជាអ្នកគ្មានសទ្ធា ១ ជាអ្នកមិនខ្មាសបាប ១ ជាអ្នកមិនខ្លាចបាប ១ ជាអ្នកចេះដឹងតិច ១ ជាអ្នកខ្ជិលច្រអូស ១

ជាអ្នកភ្លេចស្មារតី​១ ជាអ្នកឥតប្រាជ្ញា ១ ។​​​ ធម៌ទាំង ៧ នេះជាចំណែកខាងសេចក្តីវិនាស ។

 

(៣០៩) ធម៌ ៧ ជាចំណែកវិសេស តើដូចម្តេចខ្លះ ។ សទ្ធម្ម (ធម៌របស់សប្បុរស) ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនា ជាអ្នកមានសទ្ធា ១ ជាអ្នកមានសេចក្តីខ្មាសបាប ១ ជាអ្នកមានសេចក្តីខ្លាចបាប ១ ជាអ្នកចេះដឹងច្រើន ១ ជាអ្នកប្រារព្ធព្យាយាម១

ជាអ្នកមានស្មារតីតំកល់ខ្ជាប់ ១ ជាអ្នកមានប្រាជ្ញា ១ ។ ធម៌ទាំង ៧ នេះជាចំណែកវិសេស ។

 

(៣១០) (៣១០) ធម៌ ៧ដឹងបានដោយកម្រ តើដូចម្តេចខ្លះ ។ សប្បុរិសធម៌ (ធម៌របស់សប្បុរស) ៧ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនា

នេះ ជាអ្នកដឹងធម៌ ១ ជាអ្នកដឹងអត្ថ១  ជាអ្នកដឹងខ្លួន ១ ជាអ្នកដឹងប្រមាណ ១ ជាអ្នកដឹងកាល១ ជាអ្នកដឹងបរិស័ទ១ ជាអ្នកដឹងបុគ្គលដទៃដែលគួរសេពគប់ ១ ។ ធម៌ទាំង ៧ នេះ ដឹងបានដោយកម្រ ។

 

(៣១១) ធម៌ ៧ គួរឲ្យកើតឡើង តើដូចម្តេចខ្លះ ។ សញ្ញា ៧ ប្រការ គឺ អនិច្ចសញ្ញា ១ អនត្តសញ្ញា ១ អសុភសញ្ញា ១ អាទីនវសញ្ញា ១ បហានសញ្ញា ១ វិរាគសញ្ញា ១ និរោធសញ្ញា ១ ។ ធម៌ទាំង ៧ នេះ គួរឲ្យកើតឡើង ។

 

(៣១២) ធម៌ ៧ ដែលគួរដឹងច្បាស់ តើដូចម្តេចខ្លះ ។ និទ្ទស(3) វត្ថុ ៧ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមាន

សេចក្តីពេញចិត្តខ្លាំងក្នុងការសមាទាននូវសិក្ខា សូម្បីតទៅកាលខាងមុខ ក៏នៅតែមិនលះបង់សេចក្តីពេញចិត្ត ក្នុងការសមាទាន

នូវសិក្ខា ១ ជាអ្នកមានសេចក្តីពេញចិត្តខ្លាំង ក្នុងការពិចារណានូវធម៌ សូម្បីតទៅកាលខាងមុខ ក៏នៅតែមិនលះបង់សេចក្តីពេញចិត្ត ក្នុងការពិចារណានូវធម៌ ១ ជាអ្នកមានសេចក្តីពេញចិត្តខ្លាំង ក្នុងការកំចាត់បង់នូវឥច្ឆា គឺតណ្ហា សូម្បីតទៅកាលខាងមុខ ក៏នៅតែមិនលះបង់សេចក្តីពេញចិត្ត ក្នុងការកំចាត់បង់នូវឥច្ឆា គឺតណ្ហា ១ ជាអ្នកមានសេចក្តីពេញចិត្តខ្លាំង ក្នុងការពួនសម្ងំ

 សូម្បីតទៅកាលខាងមុខ ក៏នៅតែមិនលះបង់នូវសេចក្តីពេញចិត្ត ក្នុងការពួនសម្ងំ ១ ជាអ្នកមានសេចក្តីពេញចិត្តខ្លាំង ក្នុងការប្រារព្ធ

ព្យាយាម សូម្បីតទៅកាលខាងមុខ ក៏នៅតែមិនលះបង់សេចក្តីពេញចិត្ត ក្នុងការប្រារព្ធព្យាយាម ១ ​ជាអ្នកមានសេចក្តីពេញចិត្ត

ខ្លាំង ក្នុងការតាំងស្មារតីនិងភាពជាអ្នកមានប្រាជ្ញាចាស់ក្លា សូម្បីតទៅកាលខាងមុខ ក៏នៅតែមិនលះបង់សេចក្តីពេញចិត្ត ក្នុង

ការតាំងស្មារតីនិងភាពជាអ្នកមានប្រាជ្ញាចាស់ក្លា ១ ​ជាអ្នកមានសេចក្តីពេញចិត្តខ្លាំង ក្នុងការចាក់ធ្លុះដោយទិដ្ឋិ គឺឃើញច្បាស់

នូវមគ្គ សូម្បីតទៅកាលខាងមុខ ក៏នៅតែមិនលះបង់សេចក្តីពេញចិត្ត ក្នុងការចាក់ធ្លុះដោយទិដ្ឋិ ១ ធម៌ទាំង ៧ នេះគួរដឹងច្បាស់ ។

 

(៣១៣)  ធម៌ ៧​ ដែលគួរធ្វើឲ្យជាក់ច្បាស់ តើដូចម្តេចខ្លះ ។ កំឡាំងរបស់ព្រះខីណាស្រព ៧  ម្នាលអាវុសោទាំងឡាយ សង្ខារទាំងពួង ដែលភិក្ខុជាព្រះខីណាស្រព ក្នុងសាសនានេះ បានឃើញថា មិនទៀងតាមសេចក្តីពិត ដោយបញ្ញាដ៏ប្រពៃហើយ ម្នាលអាវុសោទាំងឡាយក៏សង្ខារទាំងពួង ដែលភិក្ខុជាព្រះខីណាស្រព បានឃើញថា មិនទៀងតាមសេចក្តីពិត ដោយបញ្ញាដ៏ប្រពៃ នេះឯងចាត់ជាកំឡាំងរបស់ភិក្ខុជាព្រះខីណាស្រព ព្រោះភិក្ខុជាព្រះខីណាស្រព អាស្រ័យនូវកំឡាំងនេះ ទើបប្តេជ្ញានូវការអស់ទៅ នៃអាសវៈទាំងឡាយថា អាសវៈទាំងឡាយរបស់អាត្មាអញអស់ហើយ ១  ម្នាលអាវុសោទាំងឡាយ មួយទៀត កាមទាំងឡាយមាន

ឧបមាដូចរណ្តៅដ៏ពេញដោយរងើកភ្លើង ដែលភិក្ខុជាព្រះខីណាស្រព ក្នុងសាសនានេះបានឃើញតាមសេចក្តីពិតដោយបញ្ញាដ៏

ប្រពៃហើយ ម្នាលអាវុសោទាំងឡាយ ក៏ កាមទាំងឡាយមានឧបមាដូចរណ្តៅដ៏ពេញដោយរងើកភ្លើង ដែលភិក្ខុជាព្រះខីណាស្រព បានឃើញតាមសេចក្តីពិតដោយបញ្ញាដ៏ប្រពៃ នេះឯងចាត់ជាកំឡាំងរបស់ភិក្ខុជាព្រះខីណាស្រព ព្រោះភិក្ខុជាព្រះខីណាស្រព

អាស្រ័យនូវកំឡាំងនេះ ទើបប្តេជ្ញានូវការអស់ទៅនៃអាសវៈទាំងឡាយថា អាសវៈទាំងឡាយរបស់អាត្មាអញអស់ហើយ ១

ម្នាលអាវុសោទាំងឡាយ មួយទៀត ចិត្តរបស់ភិក្ខុ ជាព្រះខីណាស្រព តែងឱនទៅរកវិវេក ឈានទៅរកវិវេក បែរទៅរកវិវេក តំកល់នៅក្នុងវិវេក ត្រេកអរចំពោះក្នុងការចេញចាកកាម ជាចិត្តប្រាសចាកធម៌ទាំងឡាយ ដែលជាទីតាំងនៃអាសវៈ ដោយប្រការ

ទាំងពួង ម្នាលអាវុសោទាំងឡាយ ក៏ ចិត្តរបស់ភិក្ខុជាព្រះខីណាស្រព ដែលឱនទៅរកវិវេក  ឈានទៅរកវិវេក បែរទៅរកវិវេក តំកល់នៅក្នុងវិវេក ត្រេកអរចំពោះក្នុងការចេញចាកកាម ជាចិត្តប្រាសចាកធម៌ទាំងឡាយ ដែលជាទីតាំងនៃអាសវៈ ដោយប្រការ

ទាំងពួង នេះឯងចាត់ជាកំឡាំងរបស់ភិក្ខុជាព្រះខីណាស្រព ព្រោះភិក្ខុជាព្រះខីណាស្រព អាស្រ័យនូវកំឡាំងនេះ ទើបប្តេជ្ញា

នូវការអស់ទៅនៃអាសវៈទាំងឡាយថា ​​ អាសវៈទាំងឡាយរបស់អាត្មាអញអស់ហើយ ១ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត សតិប្បដ្ឋានទាំង ៤ ដែលភិក្ខុជាព្រះខីណាស្រពបានចំរើនអប់រំបានល្អហើយ ម្នាលអាវុសោទាំងឡាយ ក៏សតិប្បដ្ឋានទាំង ៤ ដែល

ភិក្ខុជាព្រះខីណាស្រពបានចំរើនអប់រំបានល្អហើយ នេះឯងចាត់ជាកំឡាំង របស់ភិក្ខុជាព្រះខីណាស្រព ព្រោះភិក្ខុជាព្រះខីណា

ស្រព អាស្រ័យនូវកំឡាំងនេះ ទើបប្តេជ្ញានូវការអស់ទៅនៃអាសវៈទាំងឡាយថា ​​ អាសវៈទាំងឡាយរបស់អាត្មាអញអស់ហើយ ១

ម្នាលអាវុសោទាំងឡាយ មួយទៀត ឥន្ទ្រិយ៥ ដែលភិក្ខុជាព្រះខីណាស្រពបានចំរើនអប់រំបានល្អហើយ ម្នាលអាវុសោទាំងឡាយ ក៏ ឥន្ទ្រិយ៥ ដែលភិក្ខុជាព្រះខីណាស្រពបានចំរើនអប់រំបានល្អហើយ នេះឯងចាត់ជាកំឡាំង របស់ភិក្ខុជាព្រះខីណាស្រព ព្រោះភិក្ខុ

ជាព្រះខីណាស្រពអាស្រ័យនូវកំឡាំងយ៉ាងនេះ ទើបប្តេជ្ញានូវការអស់ទៅនៃអាសវៈទាំងឡាយថា ​​ អាសវៈទាំងឡាយរបស់អាត្មា

អញអស់ហើយ ១ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ពោជ្ឈង្គទាំង ៧ ដែលភិក្ខុជាព្រះខីណាស្រពបានចំរើនអប់រំបានល្អហើយ

 ម្នាលអាវុសោទាំងឡាយ ពោជ្ឈង្គទាំង ៧ ដែលភិក្ខុជាព្រះខីណាស្រពបានចំរើនអប់រំបានល្អហើយ នេះឯងចាត់ជាកំឡាំង

របស់ភិក្ខុជាព្រះខីណាស្រព ព្រោះភិក្ខុជាព្រះខីណាស្រពអាស្រ័យនូវកំឡាំងយ៉ាងនេះ ទើបប្តេជ្ញានូវការអស់ទៅនៃអាសវៈទាំង

ឡាយថា ​​ អាសវៈទាំងឡាយរបស់អាត្មាអញអស់ហើយ ១  ម្នាលអាវុសោទាំងឡាយ មួយទៀត មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ដែលភិក្ខុជាព្រះខីណាស្រព បានចំរើនអប់រំបានល្អហើយ ម្នាលអាវុសោទាំងឡាយ ​ ក៏មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ដែលភិក្ខុ ជាព្រះខីណាស្រព បានចំរើនអប់រំល្អ នេះឯងចាត់ជាកំឡាំង របស់ភិក្ខុជាព្រះខីណាស្រព ព្រោះភិក្ខុជាព្រះខីណាស្រព

អាស្រ័យនូវកំឡាំងនេះ ទើបប្តេជ្ញានូវការអស់ទៅនៃអាសវៈទាំងឡាយថា ​​ អាសវៈទាំងឡាយរបស់អាត្មាអញអស់ហើយ ១ ។ ធម៌ទាំង ៧ នេះគួរធ្វើឲ្យជាក់ច្បាស់ ។ ធម៌ទាំង ៧០​នេះ ជាធម៌ពិត ធម៌មែន ធម៌ទៀងទាត់ មិនប្រែប្រួលជាយ៉ាងដទៃឡើយ ដែលព្រះតថាគតបានត្រាស់ដឹងហើយដោយប្រពៃ ដោយប្រការដូច្នេះ ។

ចប់បឋមភាណវារៈ ។

_______________________________________________________________________________________________________

1ចូរមើល នយលក្ខណៈក្នុងមហាសតិប្បដ្ឋានសូត្រ ទីឃនិកាយ មហាវគ្គចុះ

2ចូលមើល នយលក្ខណៈក្នុងសង្គិតិសូត្រខាងដើមផងចុះ​។

3ហេតុនៃភិក្ខុមិនមានអាយុ ១០ ឆ្នាំ ។ តែពាក្យនេះ លោកសំដៅយកព្រះខីណាស្រព ព្រោះលោក សូម្បីបរិនិព្វានពីអាយុ ១០ ឆ្នាំ (ជាដើម) ក៏លោកលែងមានអាយុ ១០​ឆ្នាំតទៅខាងមុខ កុំថាតែ ១០ ឆ្នាំ សូម្បីតែថយចុះមក ៩ ឆ្នាំ រហូតដល់ ១ ថ្ងៃ ឬ ១ យាម ក៏មិនមាន ព្រោះលោកមិនមានចាប់បដិសន្ធិថ្មីទៀត ។ អដ្ឋកថា ។