ប្រភេទនៃធម៌ ប្រាំៗ

(បិដក​ លេខ១៩  ទំព័រ២៦៦​​ ដល់ ២៧៩)


(២៨១)  ធម៌៥​ មានឧបការៈច្រើន ធម៌៥ គួរចំរើន ធម៌៥ គួរកំណត់ដឹង ធម៌៥ គួរលះបង់ ធម៌៥ ជាចំណែកនៃសេចក្តីវិនាស ធម៌៥ ជាចំណែកវិសេស ធម៌៥ ត្រាស់ដឹងបានដោយក្រ ធម៌៥ គួរឲ្យកើតឡើង ធម៌៥ គួរដឹងច្បាស់ ធម៌៥គួរធ្វើឲ្យជាក់ច្បាស់ ។

(២៨២) (២៨២) ធម៌៥​ មានឧបការៈច្រើន តើដូចម្តេចខ្លះ ។ អង្គដែលជាទីតាំងនៃសេចក្តីព្យាយាម៥ ប្រការ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសទ្ធា រមែងជឿសេចក្តីត្រាស់ដឹងរបស់ព្រះតថាគត ព្រះមានព្រះភាគនោះ​ ព្រះអង្គឆ្ងាយចាកសេច

ក្តីសៅហ្មងគ្រប់យ៉ាង ព្រះអង្គត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ដោយប្រពៃចំពោះព្រះអង្គ  ព្រះអង្គបរិបូណ៌ដោយវិជ្ជានិងចរណៈ គឺសេចក្តីចេះដឹងនិងក្រិត្យដែលបុគ្គលគប្បីប្រព្រឹត្ត ព្រះអង្គមានដំណើរទៅកាន់ព្រះនិព្វាន ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ព្រះអង្គប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ព្រះជាសារថីអ្នកទូន្មាននូវបុរសដែលគួរទូន្មានបាន ព្រះអង្គជាគ្រូនៃទេវតានិងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹងនូវចតុរារិយសច្ចធម៌ ​​ព្រះអង្គលែងវិលត្រឡប់មកកាន់ភពថ្មីទៀត ដូច្នេះ ជាអ្នកមិនមានអាពាធ មិនមានទុក្ខ ប្រកបដោយតេជោធាតុដែលកើតអំពីកម្មមានផលស្មើគ្នា មិនត្រជាក់ពេក មិនក្តៅពេក ជាយ៉ាងកណ្តាល គួរដល់សេចក្តីព្យាយាម ១  ជាអ្នកមិនអួតអាង មិនមានមាយា សំដែងខ្លួនតាមពិតចំពោះគ្រូ ឬ សព្រហ្មចារីបុគ្គល ដែលជាអ្នកចេះដឹងទាំងឡាយ ១ ជាអ្នកមានព្យាយាមប្រារព្ធហើយ ដើម្បីលះបង់ធម៌ទាំងឡាយ ដែលជាអកុសល ដើម្បីញ៉ាំងធម៌

ទាំងឡាយដែលជាកុសលឲ្យកើតឡើង ជាអ្នកមានកំឡាង មានសេចក្តីប្រឹងប្រែង មិនដាក់ធុរៈចុះក្នុងធម៌ទាំងឡាយដែលជាកុសល ១ ជាអ្នកមានប្រាជ្ញា ប្រកបដោយប្រាជ្ញា ដែលជាគ្រឿងធ្វើដំណើរទៅកាន់សេចក្តីចំរើន និងសេចក្តីវិនាស ជាគ្រឿងត្រាស់ដឹង

របស់ព្រះអរិយៈ ជាគ្រឿងធ្វើដំណើរទៅកាន់ការអស់ទៅនៃទុក្ខដោយប្រពៃ ១ ។ ធម៌ទាំង ៥ នេះមានឧបការៈច្រើន ។

 

(២៨៣) ធម៌៥ ដែលគួរចំរើន តើដូចម្តេចខ្លះ ។ ការតាំងចិត្តប្រពៃប្រកបដោយអង្គ ៥ គឺ ការផ្សាយទៅនៃបីតិ ១ ការផ្សាយទៅ

នៃសេចក្តីសុខ ១ ការផ្សាយទៅនៃចិត្ត ១ ការផ្សាយទៅនៃពន្លឺ ១ និមិត្តនៃការពិចារណា ១ ។ ធម៌ទាំង៥ នេះ គួរចំរើន ។

 

(២៨៤) ធម៌៥ ដែលគួរកំណត់ដឹង តើដូចម្តេចខ្លះ ។ ឧបាទានក្ខន្ធ ( គំនរនៃសេចក្តីប្រកាន់ ) ៥ គឺ រូបជាឧបាទានក្ខន្ធ ១ វេទនាជាឧបាទានក្ខន្ធ ១ សញ្ញាជាឧបាទានក្ខន្ធ ១ សង្ខារជាឧបាទានក្ខន្ធ ១ វិញ្ញាណជាឧបាទានក្ខន្ធ ១ ។ ធម៌ទាំង៥ នេះ គួរកំណត់ដឹង ។

 

(២៨៥) ធម៌៥ ដែលគួរលះបង់ តើដូចម្តេចខ្លះ ។ នីវរណៈ ( ធម៌ជាគ្រឿងរារាំង ) ៥ គឺ កាមច្ឆន្ទៈនីវរណៈ ១ ព្យាបាទនីវរណៈ ១ ថីនមិទ្ធនីវរណៈ ១ ឧទ្ធច្ចកុក្កុច្ចនីវរណៈ ១ វិចិកិច្ឆានីវរណៈ ១ ។ ធម៌ទាំង ៥ នេះ គួរលះបង់ ។

 

(២៨៦) ធម៌៥ ដែលជាចំណែកនៃសេចក្តី វិនាស តើដូចម្តេចខ្លះ ។ សេចក្តីរឹងត្អឹងនៃចិត្ត ៥ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុង

សាសនានេះ សង្ស័យ ងឿងឆ្ងល់ មិនចុះចិត្តស៊ប់ មិនជ្រះថ្លាក្នុងព្រះសាស្តា ចិត្តរបស់ភិក្ខុនោះ មិនបង្អោនទៅ ដើម្បីសេចក្តី

ព្យាយាមជាគ្រឿងដុតកំដៅ ដើម្បីសេចក្តីព្យាយាមជាគ្រឿងប្រកប ដើម្បីសេចក្តីព្យាយាមជាគ្រឿងប្រព្រឹត្តមិនដាច់  ដើម្បី

សេចក្តីព្យាយាមជាគ្រឿងតាំងទុក ម្នាលអាវុសោទាំងឡាយ ភិក្ខុណា សង្ស័យ ងឿងឆ្ចល់ មិនចុះចិត្តស៊ប់ មិនជ្រះថ្លាក្នុង

ព្រះសាស្តា ចិត្តរបស់ភិក្ខុនោះ មិនបង្អោនទៅ ដើម្បីសេចក្តីព្យាយាមជាគ្រឿងដុតកំដៅ ដើម្បីសេចក្តីព្យាយាមជាគ្រឿងប្រកប ដើម្បីសេចក្តីព្យាយាមជាគ្រឿងប្រព្រឹត្តមិនដាច់ ដើម្បីសេចក្តីព្យាយាមជាគ្រឿងតាំងទុក ចិត្តរបស់ភិក្ខុណា   មិនបង្អោន

ទៅ ដើម្បីសេចក្តីព្យាយាមជាគ្រឿងដុតកំដៅ ដើម្បីសេចក្តីព្យាយាមជាគ្រឿងប្រកប ដើម្បីសេចក្តីព្យាយាមជាគ្រឿងប្រព្រឹត្តមិនដាច់

ដើម្បីសេចក្តីព្យាយាមជាគ្រឿងតាំងទុក នេះជា សេចក្តីរឹងត្អឹងនៃចិត្ត ទី ១   ម្នាលអាវុសោទាំងឡាយ ប្រការមួយទៀត ភិក្ខុ សង្ស័យ ងឿងឆ្ងល់ មិនចុះចិត្តស៊ប់ មិនជ្រះថ្លាក្នុងធម៌ ។ បេ ។ សង្ស័យក្នុងព្រះសង្ឃ ។ បេ ។ សង្ស័យក្នុងសិក្ខា ។ បេ ។

ជាអ្នកខឹងអាក់អន់ចិត្ត មានចិត្តចងគំនុំ មានចិត្តរឹងត្អឹងចំពោះព្រហ្មចារីបុគ្គលទាំងឡាយ ម្នាលអាវុសោទាំងឡាយ ភិក្ខុណាជា

អ្នកខឹងអាក់អន់ចិត្ត មានចិត្តចងគំនុំ មានចិត្តរឹងត្អឹងចំពោះព្រហ្មចារីបុគ្គលទាំងឡាយ ចិត្តរបស់ភិក្ខុនោះ មិនបង្អោនទៅ ដើម្បីសេចក្តីព្យាយាមជាគ្រឿងដុតកំដៅ ដើម្បីសេចក្តីព្យាយាមជាគ្រឿងប្រកប ដើម្បីសេចក្តីព្យាយាមជាគ្រឿង

ប្រព្រឹត្តមិនដាច់ ដើម្បីសេចក្តីព្យាយាមជាគ្រឿងតាំងទុក ចិត្តរបស់ភិក្ខុណាមិនបង្អោនទៅដើម្បីសេចក្តីព្យាយាមជាគ្រឿង

ដុតកុំដៅ ដើម្បីសេចក្តីព្យាយាមជាគ្រឿងប្រកប ដើម្បីសេចក្តីព្យាយាមជាគ្រឿងប្រព្រឹត្តមិនដាច់  ដើម្បីសេចក្តីព្យាយាមជា

គ្រឿងតាំងទុក នេះជា សេចក្តីរឹងត្អឹងនៃចិត្ត ទី ៥ ។ ធម៌ ៥ នេះ ជាចំណែកនៃសេចក្តីវិនាស ។

 

(២៨៧) ធម៌៥ ដែលជាចំណែកវិសេស តើដូចម្តេចខ្លះ ។ ឥន្ទ្រិយ ( ធម្មជាតដែលជាធំ )  ៥ គឺ ឥន្ទ្រិយគឺសទ្ធា ១  ឥន្ទ្រិយគឺវិរិយៈ ១ ឥន្ទ្រិយគឺសតិ ១   ឥន្ទ្រិយគឺសមាធិ ១   ឥន្ទ្រិយគឺបញ្ញា ១ ។ ធម៌ទាំង៥ នេះ គឺចំណែកវិសេស ។

 

(២៨៨)ធម៌ ៥ ដែល ត្រាស់ដឹងបានដោយក្រ តើដូចម្តេចខ្លះ ។ និស្សារណីយធាតុ ( ធាតុជាគ្រឿងរលាស់ចេញ ) ៥ ម្នាលអាវុសោទាំងឡាយ កាលភិក្ខុក្នុងសាសនានេះ ធ្វើទុកក្នុងចិត្តនូវកាមទាំងឡាយ ចិត្តក៏មិនលឿនទៅ មិនជ្រះថ្លា មិនតាំងនៅ មិនជ្រប់នៅក្នុងកាមទាំងឡាយ តែបើភិក្ខុនោះធ្វើទុកក្នុងចិត្ត នូវនេក្ខម្មៈគឺបឋមជ្ឈាន ចិត្តក៏លឿនទៅ ជ្រះថ្លា តាំងនៅ ជ្រប់នៅក្នុងនេក្ខម្មៈ អសុភជ្ឈានចិត្តរបស់ភិក្ខុនោះឈ្មោះថាមានចំណែកល្អ អប់រំល្អ តាំងឡើងល្អ ផុតស្រឡះ ប្រាសចាកកាម

ទាំងឡាយ ភិក្ខុនោះឈ្មោះថាផុតហើយ ចាកអាសវៈទាំងឡាយជាគ្រឿងបៀតបៀន ជាគ្រឿងក្តៅក្រហាយ ដែលកើតឡើងព្រោះ

កាមជាបច្ច័យ ភិក្ខុនោះ មិនបានទទួលវេទនានោះទេ អសុភជ្ឈាននោះ ព្រះមានព្រះភាគត្រាស់ថាជាគ្រឿងធ្វើសត្វឲ្យចេញ

ចាកកាមទាំងឡាយ ម្នាលអាវុសោទាំងឡាយ មួយទៀត កាលភិក្ខុធ្វើទុក្ខក្នុងចិត្តនូវព្យាបាទហើយ ចិត្តក៏មិនលឿនទៅ មិនជ្រះថ្លា មិនតាំងនៅ មិនជ្រប់នៅក្នុងព្យាបាទ តែបើភិក្ខុនោះធ្វើទុកក្នុងចិត្តនូវការមិនព្យាបាទ ចិត្តក៏លឿនទៅ ជ្រះថ្លា តាំងនៅស៊ប់ ជ្រប់នៅក្នុងការមិនព្យាបាទ មេត្តាឈានចិត្តរបស់ភិក្ខុនោះ ឈ្មោះថាមានដំណើរល្អ អប់រំល្អ តាំងឡើងល្អ ផុតស្រឡះ ប្រាសចាក

ការព្យាបាទហើយ ភិក្ខុនោះឈ្មោះថាផុតចាកអាសវៈទាំងឡាយជាគ្រឿងបៀតបៀន ជាគ្រឿងក្តៅក្រហាយ ដែលកើតឡើង  ព្រោះការព្យាបាទជាបច្ច័យ ភិក្ខុនោះ មិនបានទទួលវេទនានោះទេ មេត្តាឈាននេះ ព្រះមានព្រះភាគត្រាស់ថា ជាគ្រឿងធ្វើសត្វ ឲ្យចេញចាកការព្យាបាទ​​ ១  ម្នាលអាវុសោទាំងឡាយ មួយទៀតកាលភិក្ខុធ្វើទុក្ខក្នុងចិត្ត នូវសេចក្តីបៀតបៀន ចិត្តក៏មិនលឿនទៅ មិនជ្រះថ្លា មិនតាំងនៅស៊ប់ មិនជ្រប់នៅក្នុងសេចក្តីបៀតបៀន តែថាកាលបើភិក្ខុនោះ ធ្វើទុកក្នុងចិត្តនូវសេចក្តីមិនបៀតបៀន ចិត្តក៏លឿនទៅ ជ្រះថ្លា តាំងនៅស៊ប់ ជ្រប់នៅ ក្នុងសេចក្តីមិនបៀតបៀន ករុណាឈានចិត្តរបស់ភិក្ខុនោះ ឈ្មោះថាមានដំណើរល្អ អប់រំល្អ តាំងឡើងល្អ ផុតស្រឡះ ប្រាសចាកសេចក្តីបៀតបៀនហើយ ភិក្ខុនោះឈ្មោះថាផុតចាកអាសវៈទាំងឡាយ ជាគ្រឿងបៀតបៀន ជាគ្រឿងក្តៅក្រហាយ ដែលកើតឡើងព្រោះសេចក្តីបៀតបៀនជាបច្ច័យ ភិក្ខុនោះ មិនបានទទួលវេទនានោះទេ ករុណាឈាននេះ ព្រះមានព្រះភាគត្រាស់ថា ជាគ្រឿងធ្វើសត្វឲ្យចេញចាកការបៀតបៀន​​ ១   ម្នាលអាវុសោទាំងឡាយ  មួយទៀត កាលភិក្ខុធ្វើទុកក្នុងចិត្តនូវរូបទាំងឡាយហើយ ចិត្តក៏មិនលឿនទៅ មិនជ្រះថ្លា មិនតាំងនៅស៊ប់ មិនជ្រប់នៅក្នុងរូបទាំងឡាយ

តែបើភិក្ខុនោះ ធ្វើទុកក្នុងចិត្ត នូវរបស់គ្មានរូប ចិត្តក៏លឿនទៅ ជ្រះថ្លា តាំងនៅស៊ប់ ជ្រប់នៅក្នុងរបស់ដែលគ្មានរូប អរូបជ្ឈានចិត្តរបស់ភិក្ខុនោះ ឈ្មោះថាមានដំណើរល្អ អប់រំល្អ តាំងឡើងល្អ ផុតស្រឡះ ប្រាសចាករូបទាំងឡាយហើយ ភិក្ខុនោះ ឈ្មោះថាផុតចាកអាសវៈទាំងឡាយ ជាគ្រឿងបៀតបៀន ជាគ្រឿងក្តៅក្រហាយ ដែលកើតឡើងព្រោះរូបជាបច្ច័យ ភិក្ខុនោះ មិនបានទទួលវេទនានោះទេ អរូបជ្ឈាននេះ ព្រះមានព្រះភាគត្រាស់ថាជាគ្រឿងញាំងសត្វឲ្យចេញចាករូបទាំងឡាយ ១ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត កាលភិក្ខុធ្វើទុក្ខក្នុងចិត្តនូវកាយរបស់ខ្លួន ចិត្តក៏មិនលឿនទៅ  មិនជ្រះថ្លា មិនតាំងនៅស៊ប់

 មិនជ្រប់នៅក្នុងកាយរបស់ខ្លួន តែបើភិក្ខុនោះធ្វើទុកក្នុងចិត្តនូវការរំលត់នៃកាយរបស់ខ្លួន ចិត្តក៏លឿនទៅ ជ្រះថ្លា តាំងនៅស៊ប់ ជ្រប់នៅក្នុងសេចក្តីរំលត់នៃកាយរបស់ខ្លួន អរហត្តផល សមាបត្តិចិត្តរបស់ភិក្ខុនោះឈ្មោះថាមានដំណើរល្អ អប់រំល្អ តាំងឡើងល្អ ផុតស្រឡះ ប្រាសចាកកាយរបស់ខ្លួនហើយ ភិក្ខុនោះឈ្មោះថាផុតចាកអាសវៈទាំងឡាយ ជាគ្រឿងបៀតបៀន ជាគ្រឿង

ក្តៅក្រហាយ ដែលកើតឡើងព្រោះកាយរបស់ខ្លួនជាបច្ច័យ ភិក្ខុនោះ មិនបានទទួលវេទនានោះទេ អរហត្តផលសមាបត្តិចិត្តនេះ ព្រះមានព្រះភាគត្រាស់ថា ជាគ្រឿងញ៉ាំងសត្វឲ្យចេញចាកកាយជារបស់ខ្លួន ១ ។ ធម៌ទាំង ៥ នេះត្រាស់ដឹងបានដោយក្រ ។

 

(២៨៩) ធម៌៥ ដែលគួរឲ្យកើតឡើង តើដូចម្តេចខ្លះ ។ ការតាំងចិត្តត្រូវប្រកបដោយប្រាជ្ញា៥ យ៉ាង​ គឺ ប្រាជ្ញាកើតឡើងចំពោះ

ខ្លួនឯងថា សមាធិនេះជាសុខក្នុងបច្ចុប្បន្ន និងឲ្យផលជាសុខតទៅមុខ ១ ។ ប្រាជ្ញាកើតឡើងចំពោះខ្លួនឯងថា សមាធិនេះ

ជាធម៌ប្រសើរ ឥតមានអាមិសៈឡើយ ១ ។ ប្រាជ្ញាកើតឡើងចំពោះខ្លួនឯងថា សមាធិនេះមានតែបុរសល្អ(1) ទើបសេពគប់បាន ១ ។ ប្រាជ្ញាកើតឡើងចំពោះខ្លួនឯងថា សមាធិនេះរម្ងាប់ដ៏ឧត្តម បាននូវសេចក្តីស្ងប់ស្ងាត់ ដល់នូវភាពជាធម៌មានអារម្មណ៍តែមួយ

 ទាំងជាគុណហាមឃាត់ សង្កត់សង្កិនធម៌ដែលប្រកបដោយសង្ខារ ១ ។ ប្រាជ្ញាកើតឡើងចំពោះខ្លួនឯងថា អាត្មាអញនោះឯងជា

អ្នកមានស្មារតីចូលកាន់សមាធិនេះ ទាំងជាអ្នកមានស្មារតីចេញចាកសមាធិនេះ ១ ។ ធម៌ទាំង ៥ នេះ គួរឲ្យកើត ឡើង ។

 

(២៩០) (២៩០) ធម៌៥ គួរដឹងច្បាស់ តើដូចម្តេចខ្លះ ។ វិមុយ្តាយតនៈ (ហេតុជាគ្រឿងរួចស្រឡះ) ៥ ម្នាលអាវុសោទាំងឡាយ គ្រូ ឬ សព្រហ្មចារីបុគ្គលណាមួយក្នុងសាសនានេះ គួរជាទីគោរព តែងសំដែងធម៌ដល់ភិក្ខុ ម្នាលអាវុសោទាំងឡាយ គ្រូឬសព្រហ្មចារី

បុគ្គលណាមួយជាទីគោរព បានសំដែងធម៌ដល់ភិក្ខុយ៉ាងណាៗ ភិក្ខុ (នោះ) ជាអ្នកបានដឹងច្បាស់នូវអត្ថផង បានដឹងច្បាស់នូវធម៌ផង ក្នុងធម៌នោះ យ៉ាងនោះៗ កាលបើភិក្ខុនោះដឹងច្បាស់នូវអត្ថ ដឹងច្បាស់នូវធម៌ហើយ បាមោជ្ជៈ គឺសេចក្តីត្រេកអរទន់ក៏កើតឡើង កាលលោកមានសេចក្តីត្រេកអរទន់កើតឡើងហើយ បីតិ គឺ សេចក្តីឆ្អែតចិត្តក៏កើតឡើង កាលលោកមានសេចក្តីឆ្អែតចិត្តកើតឡើងហើយ នាមកាយក៏ស្ងប់រម្ងាប់ លុះលោកមាននាមកាយស្ងប់រម្ងាប់ហើយ ក៏បានទទួលសេចក្តីសុខ កាលលោកមានសេចក្តីសុខហើយ ចិត្តក៏ដំកល់នៅនឹង នេះជា វិមុត្តាយតនៈ ទី ១   ម្នាលអាវុសោទាំងឡាយ ប្រការមួយទៀត គ្រូឬសព្រហ្មចារីបុគ្គលណាមួយ គួរជាទីគោរព មិនបានសំដែងធម៌ដល់ភិក្ខុសោះទេ តែលោកបានសំដែងធម៌ ដល់ជនទាំងឡាយដទៃដោយពិស្តារ តាមដែលបានស្តាប់មក តាមដែលបានរៀនមក ម្នាលអាវុសោ

ទាំងឡាយ ភិក្ខុសំដែងធម៌ដល់ជនទាំងឡាយដទៃដោយពិស្តារ តាមដែលបានស្តាប់មក តាមដែលបានរៀនមក យ៉ាងណាៗ ភិក្ខុ (នោះ) ជាអ្នកបានដឹងច្បាស់នូវអត្ថផល បានដឹងច្បាស់នូវធម៌ផង ក្នុងធម៌នោះ យ៉ាងនោះៗ កាលបើលោកបានដឹងច្បាស់នូវអត្ថ ដឹងច្បាស់នូវធម៌ហើយ សេចក្តីត្រេកអរទន់ក៏កើតឡើង កាលណាលោកមានសេចក្តីត្រេកអរទន់កើតឡើងហើយ សេចក្តីឆ្អែតចិត្តក៏កើតឡើង កាលលោកមានសេចក្តីឆ្អែតចិត្តកើតឡើងហើយ នាមកាយក៏ស្ងប់រម្ងាប់ លុះលោកមាននាមកាយ

ស្ងប់រម្ងាប់ហើយ ក៏បានទទួលសេចក្តីសុខ លុះលោកមានសេចក្តីសុខហើយ ចិត្តក៏ដំកល់នៅនឹង នេះជា វិមុត្តាយតនៈទី ២  ម្នាលអាវុសោទាំងឡាយ មួយទៀត គ្រូ ឬ សព្រហ្មចារីបុគ្គលណាមួយក្នុងសាសនានេះ គួរជាទីគោរព មិនបានសំដែងធម៌ដល់ភិក្ខុ ទាំងមិនបានសំដែងធម៌ដល់ជនទាំងឡាយដទៃដោយពិស្តារ តាមដែលបានស្តាប់មក តាមដែលបានរៀនមក លោកគ្រាន់តែ

សូត្រធម៌ដោយពិស្តារ តាមដែលបានស្តាប់មក តាមដែលបានរៀនមក ម្នាលអាវុសោទាំងឡាយ ភិក្ខុបានសូត្រធម៌ដោយពិស្តារ តាមដែលបានស្តាប់មក ដែលបានរៀនមកយ៉ាងណាៗ  ភិក្ខុ (នោះ)ជាអ្នកបានដឹងច្បាស់នូវអត្ថផង ដឹងច្បាស់នូវធម៌ផង ក្នុងធម៌នោះយ៉ាងនោះៗ កាលលោកបានដឹងច្បាស់នូវអត្ថ ដឹងច្បាស់នូវធម៌ហើយ សេចក្តីត្រេកអរទន់កើតឡើង កាលណាលោក

មានសេចក្តីត្រេកអរទន់ កើតឡើងហើយ សេចក្តីឆ្អែតចិត្តក៏កើតឡើង កាលលោកមានសេចក្តីឆ្អែតចិត្ត កើតឡើងហើយ នាមកាយក៏

ស្ងប់រម្ងាប់ លុះលោកមាននាមកាយស្ងប់រម្ងាប់ហើយ ក៏បានទទួលសេចក្តីសុខ លុះលោកមានសេចក្តីសុខហើយ ចិត្តក៏ដំកល់នៅនឹង នេះជា វិមុត្តាយតនៈ ទី ៣ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត គ្រូ ឬសព្រហ្មចារីបុគ្គលណាមួយ គួរជាទីគោរព មិនបានសំដែង

ធម៌ដល់ភិក្ខុ មិនបានសំដែងធម៌ដល់ជនទាំងឡាយដទៃដោយពិស្តារ តាមដែលបានស្តាប់មក តាមដែលបានរៀនមក

ទាំងមិនបានសូត្រធម៌ដោយពិស្តារ តាមដែលបានស្តាប់មក តាមដែលបានរៀនមកឡើយ លោកគ្រាន់តែត្រិះរិះរឿយៗ ពិចារណារឿយៗ ពិនិត្យរឿយៗ ក្នុងចិត្ត នូវធម៌ តាមដែលបានស្តាប់មក តាមដែលបានរៀនមក ម្នាលអាវុសោទាំងឡាយ ភិក្ខុត្រិះរិះរឿយៗ ពិចារណារឿយៗ ពិនិត្យរឿយៗ ក្នុងចិត្តនូវធម៌ តាមដែលបានស្តាប់មក តាមដែលបានរៀនមក យ៉ាងណាៗ ភិក្ខុនោះ ជាអ្នកបានដឹងច្បាស់នូវអត្ថ ដឹងច្បាស់នូវធម៌ផង ក្នុងធម៌ ​យ៉ាងនោះៗ កាលលោកបានដឹងច្បាស់នូវអត្ថ ដឹងច្បាស់នូវ

ធម៌ហើយ សេចក្តីត្រេកអរទន់ក៏កើតឡើង កាលណាលោកមានសេចក្តីត្រេកអរទន់កើតឡើងហើយ សេចក្តីឆ្អែតចិត្តក៏កើតឡើង កាលលោកមានសេចក្តីឆ្អែតចិត្ត កើតឡើងហើយ នាមកាយក៏ស្ងប់រម្ងាប់ លុះលោកមាននាមកាយ ស្ងប់រម្ងាប់ហើយ ក៏បាន

ទទួលសេចក្តីសុខ លុះលោកមានសេចក្តីសុខហើយ ចិត្តក៏ដំកល់នៅនឹង នេះជា វិមុត្តាយតនៈ ទី ៤  ម្នាលអាវុសោទាំងឡាយ មួយទៀត គ្រូ ឬ សព្រហ្មចារីបុគ្គលណាមួយ គួរជាទីគោរព មិនបានសំដែងធម៌ដល់ភិក្ខុ មិនបានសំដែងធម៌ដល់ជនទាំងឡាយ

ដទៃផង ដោយពិស្តារ តាមដែលបានស្តាប់មក តាមដែលបានរៀនមក មិនសូត្រធម៌ដោយពិស្តារ តាមដែលបានស្តាប់មក តាមដែលបានរៀនមកផង ទាំងមិនបានត្រិះរិះរឿយៗ មិនពិចារណារឿយៗ មិនពិនិត្យរឿយៗ ក្នុងចិត្តនូវធម៌តាមដែលបាន

ស្តាប់មក តាមដែលបានរៀនមកផង តែលោកបាន​រៀនសមាធិនិមិត្តណាមួយដោយល្អ ធ្វើទុកក្នុងចិត្តដោយល្អ ចេះចាំដោយល្អ ត្រាស់ដឹងដោយល្អ ដោយប្រាជ្ញា ម្នាលអាវុសោទាំងឡាយ សមាធិនិមិត្តណាមួយ ដែលភិក្ខុរៀនដោយល្អ ធ្វើទុកក្នុងចិត្តដោយល្អ

 ចេះចាំដោយល្អ ត្រាស់ដឹងដោយល្អ ដោយប្រាជ្ញា យ៉ាងណាៗ  ភិក្ខុនោះ ជាអ្នកបានដឹងច្បាស់នូវអត្ថ ដឹងច្បាស់នូវធម៌ផង ក្នុងធម៌ ​យ៉ាងនោះៗ កាលលោកបានដឹងច្បាស់នូវអត្ថ ដឹងច្បាស់នូវធម៌ហើយ សេចក្តីត្រេកអរទន់ក៏កើតឡើង កាលណាលោកមាន

សេចក្តីត្រេកអរទន់កើតឡើងហើយ សេចក្តីឆ្អែតចិត្តក៏កើតឡើង កាលលោក មានសេចក្តីឆ្អែតចិត្តកើតឡើងហើយ នាមកាយក៏ស្ងប់

រម្ងាប់ លុះលោកមាននាមកាយស្ងប់រម្ងាប់ហើយ ក៏បានទទួលសេចក្តីសុខ លុះលោកមានសេចក្តីសុខហើយ ចិត្តក៏តាំងនៅមាំ  នេះ

ជា វិមុត្តាយតនៈ ទី ៥ ។ ធម៌ទាំង៥ នេះ គួរដឹងច្បាស់ ។

 

(២៩១) ធម៌៥ដែលគួរធ្វើឲ្យជាក់ច្បាស់ តើដូចម្តេចខ្លះ។ ធម្មក្ខន្ធ ៥ គឺ សីលក្ខន្ធ ១  សមាធិក្ខន្ធ ១ បញ្ញាខន្ធ ១ វិមុត្តិក្ខន្ធ ១ វិមុត្តិញ្ញាណទស្សនក្ខន្ធ ១ ។ ធម៌ទាំង ៥ នេះ គួរធ្វើឲ្យជាក់ច្បាស់ ។ ធម៌ទាំង ៥០​នេះ ជាធម៌ពិត ធម៌មែន ធម៌ទៀង មិនប្រែប្រួលជាយ៉ាងដទៃឡើយ ដែលព្រះតថាគតត្រាស់ដឹងដោយប្រពៃហើយ ដោយប្រការដូច្នេះ ។

_____________________________________________________________________________________________________

1សំដៅយកមហាបុរសមានព្រះពុទ្ធជាដើម អដ្ឋកថា។